គ្រូបង្វឹក Man Utd ដុក​ថ្នាក់លើ​ឱ្យ​រក​អ្នកប្រយុទ្ធថ្មី​ក្រោយ​បាត់បង់​ខ្សែប្រយុទ្ធ​២​រូប


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​បិសាច​ក្រហម Manchester United លោក Ole Gunnar Solskjaer បាន​ប្រាប់​ថ្នាក់លើ​របស់​ក្លិប​ឱ្យ​រក​ទិញ​កីឡាករ​ខ្សែប្រយុទ្ធ​សម្រាប់​ឆ្នាំ​ក្រោយ ។ នេះ​ក៏​ព្រោះតែ Manchester United បាត់បង់​កីឡាករ​ខ្លាំង​ៗ​ដល់​ទៅ​ពីរ​នាក់ ដែល​មាន Romelu Lukaku និង Alexis Sanchez ដែល​បាន​ទៅ​លេង​ឱ្យ Inter Milan បាត់ ហើយ​មិន​បាន​រក​អ្នក​ណា​មក​ជំនួស​កន្លែង ។

លោក Solskjaer បាន​ប្រាប់​ថា​៖«​ពិត​ណាស់ ដែល​យើង​បានឱ្យ Alexis និង Romelu ចាកចេញ​ទៅ ហើយ​ពួក​យើង​ក៏​ត្រូវការ​កីឡាករ​ខ្សែប្រយុទ្ធ​ថ្មី​មក​ជំនួស​កន្លែង​របស់​ពួក​គេ​ដែរ​។ ពួក​យើង​ចង់បាន​ការ​ច្នៃប្រឌិត​ថ្មី និង គ្រាប់​បាល់​ច្រើន​។ ពួក​យើង​ត្រូវ​រក​គ្រាប់​បាល់​ឱ្យ​ច្រើន​ជាង​នេះ​។ កន្លង​មក​ពួក​យើង​បានការ​ពារ​តារាង​បាន​យ៉ាង​ល្អ តែ​មិនសូវ​ជា​សប្បាយ​ចិត្តនឹង​ការ​ប្រយុទ្ធ​ឡើយ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា តាំងពី​ចាប់ផ្តើម​រដូវ​កាល​ថ្មី​មក Manchester United រកបាន​គ្រាប់​បាល់​ត្រឹមតែ​៤​ប៉ុណ្ណោះ ក្នុង​ការ​ប្រកួត​៥​ដង ។ កាលពី Lukaku នៅ​លេង​ឱ្យ Manchester United គេ​រកបាន​គ្រាប់​បាល់​ជូន​ក្លិប​ដល់​ទៅ​៤២​ដង ក្នុង​២​រដូវ​កាល​បូក​បញ្ចូល​គ្នា មុន​ពេល​ចាកចេញ​ទៅ​លេង​ឱ្យ Inter Milan ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ