ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូធំ​មេឃ​ខៀវ Man City ថា​ទោះ​ក្លិប​មិន​អាច​លើក​ពាន​១​នេះ​ក៏​មិន​សម្លា.ប់​ខ្លួន​ដែរ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ លោក Pep Guardiola ថា​រូប​លោក​នឹង​មិន​សម្លាប់​ខ្លួន​ទេ ប្រសិនបើ​នៅ​តែ​មិន​ឈ្នះ​ពាន…

តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​មេឃ​ខៀវ លោក Pep Guardiola ថា​រូប​លោក​នឹង​មិន​សម្លាប់​ខ្លួន​ទេ ប្រសិនបើ​នៅ​តែ​មិន​ឈ្នះ​ពាន Champions League នៅ​រដូវ​កាល​នេះ ។

គ្រូបង្វឹក​រូប​នេះ​ធ្លាប់​បាន​ជួយ​ក្លិប Barcelona ឱ្យ​លើក​ពាន Champions League ដល់​ទៅ​ពីរ​ដង​កាលពី​លោក​នៅ​កាន់​ក្លិប​នោះ ពាន​ចុង​ក្រោយ​របស់​លោក​គឺ​នៅ​ឆ្នាំ​២០១១ ។ លោក​ថា លោក​មិន​បារម្ភ​ទេ​ប្រសិនបើ​មិន​ឈ្នះ​ពាន​សម្រាប់ Man City ព្រោះ​លោក​មិនមែន​មក​ជួយ​ក្លិប​នេះ​ដើម្បី​តែ​លើក​ពាន​នោះ​ទេ ។

លោក​បាន​ប្រាប់​សារព័ត៌មាន​ថា​៖«​ប្រសិនបើ​ខ្ញុំ​មិន​ឈ្នះ​ទេ ខ្ញុំ​នឹង​មិន​សម្លាប់​ខ្លួន​ឡើយ ។ ខ្ញុំ​សូម​សន្យា ។ ខ្ញុំ​នឹង​ព្យាយាម​ឱ្យ​អស់ពី​សមត្ថភាព​សម្រាប់​រដូវ​កាល​ក្រោយ ។ ក្នុង​សន្និសីទ​សារព័ត៌មាន​ពេល​ដែល​ខ្ញុំ​មក​កាន់​ក្លិប​នេះ​ដំបូង មាន​មនុស្ស​ជា​ច្រើន​គិត​ថា​ខ្ញុំ​មក​កាន់​ដើម្បី​ឈ្នះ​ពាន Champions League»​។

លោក​បាន​បន្ត​ថា​៖«​ក្លិប​អ្នកមាន​បុណ្យ Barcelona គឺជា​ក្លិប​នៅ​ក្នុង​បេះដូង​ខ្ញុំ ។ កាលពី​ឆ្នាំ​១៩៩២ គឺជា​ឆ្នាំ​ដំបូង​បំផុត​ដែល​គេ​បាន​លើក​ពាន ។ ដូចនេះ​ក្លិប​នេះ មានឈ្មោះ​ល្បី​យូរណាស់​មក​ហើយ តែ​សម្រាប់ Man City គេ​ទើបតែ​មានមុខ​មាន​មាត់​ទេ ។ ដូចនេះ ការ​មិន​ឈ្នះ Champions League មិន​ធ្វើ​ឱ្យ​ខ្ញុំ​សម្លាប់​ខ្លួន​ទេ​» ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ