រាជធានីភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងត្រូវបានយុវជនប្រុសស្រីមួយក្រុមជិះម៉ូតូជាច្រើនគ្រឿងដេញតាមពីក្រោយ និងវាយកម្ទេចរថយន្ត បណ្តាលឲ្យរងការខូចខាត បន្ទាប់ពីភាគីខាងយុវជនប្រុសស្រីមួយក្រុមនោះអះអាងថា ភាគីខាងរថយន្តកុងតឺន័របើកជ្រេពេញផ្លូវ និងយកកាំបិតរកកាប់ពួកគេទៀត ។ ចំណែកភាគីខាងរថយន្តកុងតឺន័របានអះអាងថា ពេលធ្វើដំណើរតាមផ្លូវក៏ជួបជាមួយភាគីខាងយុវជនប្រុសស្រីមួយក្រុមខាងលើ បន្ទាប់មកក៏ចុចស៊ីផ្លេ ស្រាប់តែត្រូវភាគីខាងយុវជនប្រុសស្រីមួយក្រុមនោះជេរ និងជិះម៉ូតូដេញតាមវាយរថយន្តតែម្តង ។
ហេតុការណ៍ខាងលើនេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចរង្វង់មូលកាំភ្លើងកួចកាណុង ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
ភាគីខាងយុវជនប្រុសស្រីមួយក្រុមខាងលើមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ។ ចំណែកភាគីខាងរថយន្តកុងតឺន័រមួយគ្រឿងខាងលើជិះគ្នា៣នាក់ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌បៃតង ពាក់ស្លាកលេខ ភ្នំពេញ៣A-៥១១៤ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ រីឯបុរស២នាក់ទៀតជាព្រូ ក៏មិនស្គាល់អត្តសញ្ញាណដែរ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរស៣នាក់ជិះក្នុងរថយន្តកុងតឺន័រមួយគ្រឿងធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង និងក្នុងល្បឿនយ៉ាងលឿន។ ស្របពេលនោះដែរ គេក៏ឃើញយុវជនប្រុសស្រីមួយក្រុមមានគ្នាជាង១០នាក់ជិះម៉ូតូ៧ទៅ៨គ្រឿងមិនចាំម៉ាក ប្រដាប់ដោយដុំថ្ម បានជិះដេញតាមពីក្រោយរថយន្តកុងតឺន័រខាងលើក្នុងល្បឿនយ៉ាងលឿន ។
តាមប្រភពដដែលបានបន្តថា លុះមកដល់ចំណុចកើតហេតុ យុវជនប្រុសស្រីមួយក្រុមនោះក៏បានយកដុំថ្មគប់បំបែកកញ្ចក់រថយន្តកុងតឺន័រខាងលើ និងវាយបំបែកចង្កៀងរថយន្តផ្នែកខាងមុខបណ្តាលឲ្យរងការខូចខាត រួចក៏បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់កន្លែងកើតហេតុខាងលើរួមទាំងសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍ភ្លាមៗផងដែរ។
តាមប្រភពដដែលបានបន្តថា យុវជនប្រុសស្រីមួយក្រុមខាងលើក៏បានរៀបរាប់ប្រាប់អ្នកនៅកន្លែងកើតហេតុអោយដឹងថា មុនពេលកើតហេតុ រថយន្តកុងតឺន័របានធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់គីឡូលេខ៩ ស្រាប់តែរថយន្តកុងតឺន័រខាងលើបានបើកជ្រែពេញផ្លូវមិនព្រមអោយយានយន្តដែលធ្វើដំណើរស្របទិសគ្នាវ៉ាទៅមុននោះទេ ថែមទាំងបំរុងបើកកៀរ និងបានដកកាំបិតផ្គាក់មួយដើមរកកាប់ពួកគេថែមទៀតផង ទើបធ្វើឲ្យពួកគេ និងប្រជាពលរដ្ឋផ្សេងទៀតដែលធ្វើដំណើរស្របទិសគ្នាតាមបណ្ដោយផ្លូវជាតិលេខ៥ នាំគ្នាជិះដេញតាមពីក្រោយរថយន្តកុងតឺន័រខាងលើ និងបានវាយកម្ទេចរថយន្តកុងតឺន័រខាងលើតែម្តងទៅ។
តាមប្រភពដដែលបានបន្តទៀតថា ក្រោយពេលរៀបរាប់ប្រាប់អ្នកនៅជុំវិញកន្លែងកើតហេតុរួចមក យុវជនប្រុសស្រីមួយក្រុមខាងលើក៏បាននាំគ្នាជិះម៉ូតូគេចខ្លួនចេញពីកន្លែងកើតហេតុទៅបាត់ស្រមោល ខណៈពេលសមត្ថកិច្ចមូលដ្ឋានចុះមកធ្វើការអន្តរាគមន៍។
តាមសម្តីពីអ្នកបើកបររថយន្តកុងតីន័របានរៀបរាប់អោយដឹងថា នៅមុនពេលកើតហេតុ គាត់រួមទាំងព្រូចំនួនពីរនាក់ទៀត បានបើករថយន្តដឹកទូកុងតីន័រចេញមកពីខេត្តព្រះសីហនុ បំរុងយកទៅដាក់ក្នុងរោងចក្រមួយកន្លែងនៅម្តុំគីឡូលេខ៦។
តាមប្រភពដដែលបានបន្តថា ខណៈពេលពួកគាត់ធ្វើដំណើរមកដល់ចំណុចស្តុបកែងនឹងផ្លូវ៥៩៨ ក៏បានជួបជាមួយនឹងយុវជនប្រុសស្រីមួយក្រុមខាងលើ បន្ទាប់មកពួកគាត់ក៏បានចុចស៊ីផ្លេរថយន្ត ស្រាប់តែយុវជនប្រុសស្រីមួយក្រុមខាងលើនោះស្រែកជេរពួកគាត់ថា «ហ្អែងចុចស៊ីផ្លេរកម៉ែហ្អែងស្អី» និងបានជិះម៉ូតូយកដុំថ្មដេញគប់រថយន្តរបស់ពួកគាត់ពីក្រោយរហូត បណ្តាលឲ្យអោយពួកគាត់ភ័យស្លន់ស្លោក៏បើករថយន្តគេចរហូតដល់ចំណុចកើតហេតុខាងលើ ត្រូវបានយុវជនប្រុសស្រីមួយក្រុមនោះនាំគ្នាវាយកម្ទេចរថយន្តបណ្តាលឲ្យរងការខូចខាតតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចក៏បានធ្វើការដកហូតកាំបិតផ្គាក់មួយដើមពីបុរសជាព្រូរថយន្តកុងតឺន័រ បន្ទាប់មកសមត្ថកិច្ចក៏បានធ្វើការណែនាំអប់រំដល់អ្នកបើកបររថយន្តកុងតឺន័រ រួចក៏ឲ្យអ្នកបើកបររថយន្តបន្តដំណើរទៅមុខទៀត និងយករថយន្តទៅជួសជុលដោយខ្លួនឯងឡើងវិញ ៕ (កែសម្រួលដោយ ៖ ធីតា)
ដោយយោងទៅតាម CDC បានឲ្យដឹងថា ការដែលមនុស្សយើងគេងមិនបានគ្រប់គ្រាន់ វាពិតជាដើមហេតុមួយនាំឲ្យកើតបញ្ហានៃសុខភាពច្រើនណាស់។ តើជឿឬអត់ដែលគេនិយាយថា ការគេងគឺជា...
នៅលើសកលលោកយើងនេះ កន្លែងណាក៏ដោយនៃរាងកាយសុទ្ធតែអាចទៅជាមហារីកទាំងអស់ ដូច្នេះមានតែសាមីខ្លួនផ្ទាល់ទេដែលអាចធ្វើអ្វីម្យ៉ាងដើម្បីកាត់បន្ថយការប្រឈមមុខមួយ...
សាច់ជាអាហារមួយប្រភេទដែលមានផ្ទុកសម្បូរទៅដោយជាតិប្រូតេអ៊ីន វីតាមីន B ជាតិដែក និងស័ង្កសី ព្រមទាំងសារធាតុចិញ្ចឹមផ្សេងទៀតដែលជួយក្នុងការរក្សាបាននូវសុខ...
រាជធានីភ្នំពេញ ៖បច្ចុប្បន្នបើទោះបីជាផលិតករខ្មែរបានខិតខំផលិតភាពយន្តភាគជាបន្តបន្ទាប់ក៏ដោយ ប៉ុន្តែប្រសិនបើប្រៀបធៀបជាមួយរឿងភាគថៃនោះ គឺការនិយមគាំទ្រពី...
រាជធានីភ្នំពេញ ៖ មានចម្ងល់ជាយូរមកហើយទាក់ទងនឹងទម្រង់កាយវិការពិតរបស់បដិមាព្រះបាទជ័យវរ្ម័នទី៧ ដោយអ្នកស្រាវជ្រាវខ្លះយល់ថា ព្រះអង្គមានកាយវិការសមាធិ ឯខ្លះ...
រាជធានីភ្នំពេញ៖ ក្រុមហ៊ុនវិនិយោគជប៉ុនមួយដែលកន្លងមកបានបោះទុនវិនិយោគនៅកម្ពុជាលើការផលិតការផលិតម៉ូទ័រនាំចេញទៅកាន់ទីផ្សារអន្តរជាតិនោះ ពេលនេះក្រុមហ៊ុនក៏...
រាជធានីភ្នំពេញ ៖ តារាសម្តែងអ្នកនាង ឆៃ លីដាឡែន បានចេញមុខព្រមានទៅកាន់បុរសម្នាក់ដែលបានប្រើប្រាស់ពាក្យនាងប្តូរប្តី ឲ្យមានការកែប្រែពាក្យពេចន៍ឡើងវិញ ខណៈពេល...
សហរដ្ឋអាមេរិក ៖ មន្ទីរប៉ង់តាហ្គោនរាយការណ៍ថា សហរដ្ឋអាមេរិកបានបាញ់សាកល្បងកាលពីថ្ងៃទី១២ធ្នូ មីស៊ីលបាលីស្ទិករយៈមធ្យមពុំមែននុយក្លេអ៊ែរថ្មី ចេញពីជើងទម្រនៅលើ...
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំដែលប្រកបរបរចិញ្ចឹមជីវិតតាមរយៈការដាំបន្លែនៅខេត្តកំពង់ឆ្នាំងបានបង្ហាញនូវក្តីបារម្មណ៍ពាក់ព័ន្ធនឹងជីវភាពគ្រួសារ...
សហរដ្ឋអាមេរិក-ចិន ៖ កាលពីយប់ថៃ្ងទី១២ធ្នូប្រភពជិតដិតនឹងការចរចារាយការណ៍ថា សហរដ្ឋអាមេរិកបានទទួលយកការផ្អាកពន្ធគយមួយចំនួន លើបណ្ដាផលិតផលចិននិងកាត់បន្ថយពន្ធ...
រាជធានីភ្នំពេញ ៖ កីឡាករកីឡាការិនីជម្រើសជាតិកម្ពុជា បានត្រៀមខ្លួនរួចជាស្រេចហើយ ដើម្បីស្វាគមន៍ប្រតិភូកីឡាវ៉ូវីណាមមកពី ២៣ប្រទេស ចូលរួមក្នុងព្រឹត្តិការណ៍កីឡា...
ប្រទេសមីយ៉ាន់ម៉ា ៖ មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ួងសាន់ស៊ូជី កាលពីថ្ងៃទី១២ធ្នូបានស្នើដល់តុលាការយុត្តិធម៌អន្តរជាតិរបស់អ.ស.ប បដិសេធពាក្យបណ្ដឹងពីបទ...
កំពុងជួបប្រទះបញ្ហាស្ពឹកដៃមែនទេ0? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗ ប៉ុន្តែជួយបំបាត់អាការៈស្ពឹកដៃឆាប់រហ័ស ៖១. ម៉ាស្សាដៃ ៖ ពេល...
សម្រាប់មនុស្សភាគច្រើននាពេលបច្ចុប្បន្ននេះ គេលែងសូវគិតថា មនុស្សម្នាក់នោះនៅហ្ស៊ីន ឬអត់នោះទេ។ ប៉ុន្តែវានៅតែជាសំណួរមួយចោទសួរជ្រាំដែលៗសម្រាប់មនុស្សមួយ...
ប្រទេសអង់គ្លេស ៖ ពេលនេះលែងមានអ្វីរារាំងដល់ការចាកចេញរបស់អង់គ្លេសពីសហភាពអឺរ៉ុបហៅBREXITទៀតហើយ ដោយនាយករដ្ឋមន្ត្រីលោកបូរីសចនសុន ក្នុងការបោះឆ្នោតសភាកាលពី...
រាជធានីភ្នំពេញ ៖ តារាសម្តែងកញ្ញាដួង ម៉ានិច បានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើការតុបតែងខ្លួន និងគ្រងឈុតនាងនាគយ៉ាងស្រស់ស្អាតនៅក្នុងពិធីបុណ្យកតញ្ញូ...
រាជធានីភ្នំពេញ ៖ កីឡាករប្រដាល់ជើងខ្លាំងមកពីក្លិបពុទ្ធសេរីវង្សពោធិ៍សែនជ័យចំនួន២រូប ត្រូវបានគេរៀបចំឱ្យជួបប្រកួតដណ្ដើមប្រាក់លានរៀលជាមួយកីឡាករថៃនៅលើ...
មនុស្សស្រីគ្រប់រូប គួរតែថែរក្សាស្បូនឲ្យបានល្អ ទើបអាចធ្វើឲ្យអ្នកមិនងាយចាស់។ តើគួរតែធ្វើបែបណាទើបអាចការពារស្បូនឲ្យមានសុខភាពល្អទៅ?1-អ្នកគួរតែដើរលឿន...
ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា បុរសម្នាក់បានរងរបួសដៃធ្ងន់ធ្ងរ ក្នុងហេតុការណ៍ផ្ទុះមីនតោនកក្រើកដីចម្ការពោតមួយកន្លែង នៅវេលាម៉ោង០១ និង២០នាទីរសៀលថ្ងៃ...
ខេត្តប៉ៃលិន ៖ កម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក តូចសុភក្តី ព្រះរាជអាជ្ញាអមសាលាដំបូង បានចុះបង្ក្រាបជាក់ស្តែងក្នុងករណីរក្សាទុកប្រើប្រាស់ដោយ...