ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​ឃើញ​ដូច​បានឃើញ​ខ្មោច​ម្នាក់​ៗ​រត់​ដាច់​ជើង​ចោល​គ្មាន​ងាក​ក្រោយ​អី​បន្តិច

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​តាំងគោក​បាន​ចុះ​បង្ក្រាប​ល្បែង​បញ្ជល់មាន់ នៅ​ចំណុច​វាល​ស្រះ​តា​ឃួ​ន ស្ថិត​នៅ​ភូមិ​សិរី​សាមគ្គី​ខាងត្បូង ឃុំ​ស្រឡៅ…

ខេត្តកំពង់ធំ ៖ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​តាំងគោក​បាន​ចុះ​បង្ក្រាប​ល្បែង​បញ្ជល់មាន់ នៅ​ចំណុច​វាល​ស្រះ​តា​ឃួ​ន ស្ថិត​នៅ​ភូមិ​សិរី​សាមគ្គី​ខាងត្បូង ឃុំ​ស្រឡៅ ស្រុក​តាំងគោក ខេត្តកំពង់ធំ ។

ជា​លទ្ធផល​ចាប់​យក​វត្ថុ​តាង​នៅ​នឹង​កន្លែង​បញ្ជល់មាន់​រួម​មាន ម៉ូតូ​ចំនួន​២០​គ្រឿង​, មាន់​ជល់​ចំនួន​០៤​ក្បាល ស្លាប់​០២​ក្បាល​, បង់​សំរាប់​រុំ​ខ្នាយ​មាន់ និង​សម្ភារ​មួយ​ចំនួន​ទៀត ចំណែក​អ្នកលេង​រត់​ចែក​ជើង​គ្នា​គេចខ្លួន​បាត់​អស់ ។

លោក សន តា​ល់ អធិការ​នគរបាល​ស្រុក​តាំងគោក​ប្រាប់​ថា វត្ថុ​តាង​ទាំងអស់​ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​រង​ចាំ​បទបញ្ជា​ពី​ថ្នាក់លើ​ថា ត្រូវ​ធ្វើការ​អប់រំ​ម្ចាស់​ឬ​ក៏​ពិន័យ​យ៉ាងណា​នោះ នៅ​មិន​ទាន់​ដឹង​នៅឡើយ​នោះ​ទេ ៕

កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ