ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​«អាងត្រពាំងថ្ម» ​​មិនត្រឹម​ជា​តំបន​់​ទេស​ចរណ៍​នោះទេ…

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អាង​ត្រពាំង​ថ្ម​មិន​ត្រឹមតែ​ជា​តំបន់​ទេសចរណ៍​នោះ​ទេ ​គឺជា​កន្លែង​អភិរក្ស​សត្វ​ដែល​កម្រ​មាន​​​ផងដែរ ហើយនៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ សង្កេតឃើញ​​អ្នក​ទៅ​លេង​ក្នុងមួយ​​ថ្ងៃមាន​​ជាង​៥.០០០​នាក់ ​ដែល​ទី​តាំង​​​ស្ថិត​ក្នុងស្រុក​ភ្នំស្រុក​ ។ លោក យឹ​ម…

​ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​អាង​ត្រពាំង​ថ្ម​មិន​ត្រឹមតែ​ជា​តំបន់​ទេសចរណ៍​នោះ​ទេ ​គឺជា​កន្លែង​អភិរក្ស​សត្វ​ដែល​កម្រ​មាន​​​ផងដែរ ហើយនៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ សង្កេតឃើញ​​អ្នក​ទៅ​លេង​ក្នុងមួយ​​ថ្ងៃមាន​​ជាង​៥.០០០​នាក់ ​ដែល​ទី​តាំង​​​ស្ថិត​ក្នុងស្រុក​ភ្នំស្រុក​ ។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​ បាន​ប្រាប់​ថ្ងៃ​ទី​២៩​ កញ្ញា​ ​ថា ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​​ឆ្នាំ​២០១៩​នេះ​ នៅ​អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​ឃើញ​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កំសាន្ត​ក្នុង​១​ថ្ងៃ​មាន​ប្រមាណ​ជាង​៥.០០០​នាក់ គឺ​មានការ​កើនឡើង​ ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៨​ មាន​ត្រឹមតែ​ជាង​៣.០០០​នាក់ទេ ​។

លោក​​​បញ្ជាក់​ថា ​ភ្ញៀវ​ជាតិ​មក​កំសាន្ត​ដូច​ជា​មក​លេង​ទឹក​ និង​ជិះ​កាណូត​ទៅ​មើល​ទេសភាព​កណ្តាល
​អាង​និង​អង្គុយ​លេង​មើល​ទេសភាព​ហូប​បាយ​លក្ខ​ណៈ​គ្រួសារ​នៅ​តាម​មាត់​អាង​ត្រពាំង​ថ្ម ។ លោក យឹ​ម សំណាង​ បាន​បញ្ជាក់​ទៀតថា អាង​ត្រពាំង​ថ្ម​ស្រុក​ភ្នំស្រុក​ នៅ​មាន​ផ្ទៃ​អាង​បណ្តោយ​ប្រវែង​ជាង​១៤​គីឡូ ម៉ែត្រ ​និង​ទទឹង​ជាង​១០​គីឡូម៉ែត្រ ​និង​ផ្ទៃ​ទឹក​ឆ្នាំ​២០១៩​នេះ ​មាន​ប្រមាណ​១៨០​លាន​ម៉ែត្រ​គីប​ ដែល​ផ្ទៃ​ទឹក​មាន​ច្រើន​ជាង​ឆ្នាំ​២០១៨​កន្លង​ ។​ ដោយ​ឆ្នាំ​នេះ ​ស្រុក​ភ្នំស្រុក​រង​ការ​លិចលង់​ដោយ​ទឹកជំនន់​ធ្លាក់​ពី​ស្រុក​អន្លង់​វែង​ខេត្តឧត្តរមានជ័យ បណ្តាល​ប៉ះពាល់​ឃុំ​មួយ​ចំនួន​និង​លិច​កសិផល​មាន​ស្រែ​និង​ចំការ​និង​លិច​ផ្លូវ​មួយ​ចំនួន​។

លោក​បាន​បញ្ជាក់​ថា​ អាង​ត្រពាំង​ថ្ម​ក្រៅពី​តំបន់​ទេសចរណ៍ ​គឺជា​តំបន់​អភិរក្ស​សត្វ​ដែល​កម្រ​ក្នុង​លោក​ដែល​រស់នៅ​តំបន់​នេះ​ មាន​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​ដូច​សត្វ​ដែល​កម្រ​មាន​សត្វ​គ្រាល​ក្បាល​ក្រហម ​ដែល​រស់នៅ​អភិរក្ស​ដោយ​មន្ត្រី​ជំនាញ​ដែល​កំពុង​ការពារ​ថែរក្សា​ទុក ។

អត្ថបទសរសេរ ដោយ