ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្យ៉ាងដែរ! ទឹក​ជន់​លិច​ផ្លូវ​​ក្លាយជា​កន្លែង​លេង​ទឹក​កម្សាន្ត​របស់​ពលរដ្ឋ​​រាប់រយ​នាក់​

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ទឹកជំនន់​លិច​ផ្លូវ​បាន​ក្លាយជា​កន្លែង​លេង​ទឹក​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​​រាប់រយ​នាក់​ក្នុង​១​ថ្ងៃ​ៗនៅ​ស្រុក​ភ្នំស្រុក​។ ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៩ ​ខែកញ្ញា​ ឆ្នាំ​២០១៩​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ស្រុក​ភ្នំស្រុក​ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​រាប់រយនាក់​បាន​នាំ​គ្នាលេង​ទឹក​កម្សាន្តតាម​ផ្លូវ​នៅ​ពេល​ដែល​ទឹកជំនន់​ជន់​លិច​ផ្លូវ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​​ផងដែរ​។ លោក យឹ​ម…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ទឹកជំនន់​លិច​ផ្លូវ​បាន​ក្លាយជា​កន្លែង​លេង​ទឹក​កម្សាន្ត​របស់​ប្រជាពលរដ្ឋ​​រាប់រយ​នាក់​ក្នុង​១​ថ្ងៃ​ៗនៅ​ស្រុក​ភ្នំស្រុក​។

ជាក់ស្តែង​នៅ​ថ្ងៃ​ទី​២៩ ​ខែកញ្ញា​ ឆ្នាំ​២០១៩​នៅ​តាម​បណ្តោយ​ផ្លូវ​ទៅ​ស្រុក​ភ្នំស្រុក​ គេ​ឃើញ​មាន​ប្រជាពលរដ្ឋ​រាប់រយនាក់​បាន​នាំ​គ្នាលេង​ទឹក​កម្សាន្តតាម​ផ្លូវ​នៅ​ពេល​ដែល​ទឹកជំនន់​ជន់​លិច​ផ្លូវ ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​​ផងដែរ​។

លោក យឹ​ម សំណាង អភិបាលស្រុក​ភ្នំស្រុក​ បាន​ប្រាប់ឱ្យដឹង​ថា​ ​ទឹកជំនន់​បាន​ជន់​លិច​ផ្លូវ​ដែល​ត​ភ្ជាប់​ពី​ផ្លូវជាតិ​លេខ​៦​មក​ទីរួមស្រុក​ភ្នំស្រុក ដែល​ទឹក​​បានហូរ​កាត់ផ្លូវប្រមាណ​ជា​៣​ទៅ​៤​កន្លែង​ហើយ​មាន​ប្រវែង​ប្រមាណ​ជាង​២០០០​ម៉ែត្រ​ ​ហើយក៏​​បណ្តាលឱ្យ​​ខូចផ្លូវ​កៅស៊ូ​។

លោក​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទឹក​ជន់​លិច​​ផ្លូវ គេ​​ឃើញ​ក្នុង​មួយថ្ងៃៗ មានបងប្អូន​ប្រជាពលរដ្ឋ​រាប់រយនាក់​ដែល​មក​លេង​នៅ​អាង​ត្រពាំង​ថ្ម ក្នុង​​ស្រុក​ភ្នំស្រុក ​ហើយ​ពេល​ត្រឡប់​ទៅ​វិញ​នាំ​គ្នា​លេង​ទឹក​កម្សាន្ត​តាម​ផ្លូវ​ដែល​កំពុង​លិច​ ​និង​មានទឹក​ហូរ​កាត់​ផ្លូវ​។

លោក យឹ​ម សំណាង បាន​បញ្ជាក់​បន្តថា​​ ស្រុក​ភ្នំស្រុក​នៅ​តាម​បណ្តា​ឃុំ​មួយ​ចំនួន​កំពុង​ជន់​លិច​ដោយ​ទឹកជំនន់​ហូរពី​ស្រុក​អន្លង់​វែង ​ខេត្តឧត្តរមានជ័យ ​​បណ្តាល​ឱ្យ​​លិច​នៅ​ស្រុក​ភ្នំស្រុក​រយៈពេល​ជាង​កន្លះ​ខែ​មក​ហើយ​ ​ព្រមទាំង​​លិចលង់​​កសិផល​មាន​ស្រែ​​ចំការ និង​​លិច​ផ្លូវ​ជា​ច្រើន​ខ្សែ​បណ្តាល​​​ឱ្យ​ដាច់​ផ្លូវ​អស់​មួយ​ចំនួន​​ផងដែរ ​៕ (​កែសម្រួលដោយ ៖ ធីតា​​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ