លោក ហ៊ុន ម៉ាណែត ៖ ទុកឲ្យមហាជនវិនិច្ឆ័យចំពោះការមិនហ៊ានភ្នាល់របស់ទណ្ឌិត សម រង្ស៊ីចុះ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន បានចំអកទៅកាន់ទណ្ឌិត សម…
រាជធានីភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន បានចំអកទៅកាន់ទណ្ឌិត សម…
រាជធានីភ្នំពេញ ៖ លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងសម្តេចតេជោ ហ៊ុន សែន បានចំអកទៅកាន់ទណ្ឌិត សម រង្ស៊ី ដែលហ៊ានស្បថចំពោះអ្វីដែលខ្លួននិយាយដោយទុកឲ្យមហាជនវិនិច្ឆ័យចំពោះទង្វើខ្លួន ។
កូនប្រុសច្បង និងជាអគ្គមេបញ្ជាការកងទ័ពជើងគោកបានសរសេរលើបណ្តាញសង្គមគណនីផ្ទាល់ខ្លួននៅវេលាម៉ោង១១និង២៧នាទីព្រឹកថ្ងៃទី០១ ខែតុលាថា«ពាក្យថាមិនចាំបាច់ភ្នាល់ គឺមានន័យស្មើ និងមិនហ៊ានភ្នាល់ ។ កាលពីម្សិលមិញខ្ញុំបានចោទសួរទៅលោក សម រង្ស៊ី ថា តើលោកហ៊ាន ឬមិនហ៊ានភ្នាល់ជាមួយខ្ញុំ ដើម្បីការពារពាក្យសម្តីដែលលោកបាននិយាយជាសាធារណៈទាក់ទងរឿងសញ្ញាបត្រ West Point របស់ខ្ញុំ» ។ លោកបន្តថា សូមអរគុណលោក សម រង្ស៊ី ដែលបានផ្តល់ចម្លើយដែលបញ្ជាក់ពី កម្រិតនៃភាពក្លាហានរបស់លោកក្នុងការការពារពាក្យសម្តីរបស់លោក ។
លោក ហ៊ុន ម៉ាណែត បានបន្តថា លោក សម រង្សី បានឆ្លើយថា មិនចាំបាច់ភ្នាល់ទេ គឺមានន័យស្មើនឹងលោក សម រង្ស៊ី មិនហ៊ានភ្នាល់ !!! ពោល គឺមិនហ៊ានចេញមុខការពារនូវអ្វីដែលខ្លួនលោកបាននិយាយនោះទេ ។ លោកគូសបញ្ជាក់ថា ការនិយាយថាមិនចាំបាច់ភ្នាល់ ឬការព្យាយាមបង្វែរប្រធានបទពីការការពារអំណះអំណាងរបស់លោកចេញពីប្រធានបទសញ្ញាបត្រនៅសាលា West Point ទៅជាប្រធានបទផ្សេង អ្នកណាក៏អាចយល់បានថា ជាវិធីសាស្ត្រដកថយដែលសូម្បីតែក្មេងក៏អាចយល់បានដោយងាយដែរ ។
លោកសង្កត់ធ្ងន់ថា« ខ្ញុំសុំមិននិយាយទៀតទេ ដោយខ្ញុំមានកិច្ចការច្រើនទៀតដែលត្រូវធ្វើ ដូច្នេះមិនមានពេលកំដរលោក សម រង្ស៊ី ឆ្លើយឆ្លងរឿងអ្វីដែលលោកនិយាយហើយមិនហ៊ានការពារនោះទៀតទេ ។ សូមទុកជូនមហាជនលោកវិនិច្ឆ័យចុះ» ។
សូមជម្រាបថា ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត បន្ទាប់ពីទណ្ឌិត សម រង្ស៊ី បានសរសេរលើកបណ្តាញសង្គមនៅយប់ថ្ងៃទី៣០ ខែកញ្ញាយ៉ាងដូច្នេះ លោក ហ៊ុន សែន និងក្រុមគ្រួសារគាត់ ផ្តល់គម្រូអាក្រក់ដល់យុវជនខ្មែរ និងប្រព័ន្ធអប់រំនៅកម្ពុជា ដោយសម្អាងតែលើសញ្ញាបត្រក្លែងក្លាយ ឬ សញ្ញាបត្រប្រភេទទី២ ដែលមា នកម្រិតទាបជាងស្តង់ដាធម្មតា នៅប្រទេសគេ ។ លោកបន្តថា ក្នុងករណីលោក ហ៊ុន ម៉ាណែត ខ្ញុំចង់និយាយពីសញ្ញាបត្រ ប្រភេទទី២ ដែលឆ្លុះបញ្ចាំងការទទួលបានចំណេះដឹង និងជំនាញកម្រិតទាបជាងស្តង់ដាសិក្សាធម្មតា នៅសហរដ្ឋអាមេរិក ។ នៅសហរដ្ឋអាមេរិក និងទ្វីបអឺរ៉ុប សញ្ញាបត្រប្រភេទទី២បែបនេះ គេចែកឲ្យនិស្សិតជាជនជាតិបរទេស ដែលមានកម្រិតសិក្សាទាបជាងគេមែន តែអាចនាំមកនូវទំនាក់ទំនងផ្នែកនយោបាយ ដែលមានប្រយោជន៍សម្រាប់ប្រទេសដែលទទួលនិស្សិ តជាជនជាតិបរទេសទាំងនោះ ។
ទណ្ឌិតនេះមិនហ៊ានស្បថនោះទេ ដោយបញ្ជាក់ថា យ៉ាងដូច្នេះថា៖«ចំណេះដឹង និងជំនាញពិតប្រាកដត្រូវបង្ហាញតាមរយៈស្នាដៃជាក់ស្តែង និងស្មារតីទទួលខុសត្រូវមិនចាំបាច់ទៅស្បថស្បែ ឬភ្នាល់គ្នាដូចកូនក្មេងទេ»៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ