ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រឡេកមើលឯខេត្តរតនគិរី…ក៏មនុស្សទៅលេងកម្សាន្តច្រើនដែរ

4 ឆ្នាំ មុន
  • រតនគិរី

​ខេត្តរតនគិរី ៖ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល៥​ថ្ងៃ ​​ចាប់ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​៣០ កញ្ញា​ ​​នៅ​ក្នុង​ខេត្តរតន​គិរី មាន​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​ បាន​មក​ទស្សនា​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​យ៉ាងច្រើន​កុះក​។ តាម​ប្រភព​ពី​មន្ទីរ​ទេសចរណ៍​បានឱ្យ​ដឹង​ថា​…

​ខេត្តរតនគិរី ៖ ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​រយៈពេល៥​ថ្ងៃ ​​ចាប់ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​៣០ កញ្ញា​ ​​នៅ​ក្នុង​ខេត្តរតន​គិរី មាន​ភ្ញៀវ​ទេសចរ​ជាតិ​-អន្តរជាតិ​ បាន​មក​ទស្សនា​កម្សាន្ត​នៅ​តាម​រមណីយដ្ឋាន​នានា​យ៉ាងច្រើន​កុះក​។
តាម​ប្រភព​ពី​មន្ទីរ​ទេសចរណ៍​បានឱ្យ​ដឹង​ថា​ ក្នុង​រយៈពេល​នោះ​មាន​ភ្ញៀវ​ទេសចរ​ជាតិ​និង​អន្តរជាតិ​សរុប​មាន​ប្រមាណ​ចំនួន២៣.០៣២​នាក់ ​។ ​បើ​ប្រៀបធៀប​ឆ្នាំ​២០១៨ ​មានការ​ភ្ញៀវ​ទេសចរសរុប​កើនឡើង ៤.៣៤% ភ្ញៀវ​ជាតិ​កើនឡើង​៤.៣៥% ភ្ញៀវ​អន្តរជាតិ​កើនឡើង​៧.៣៣%​។

បើ​តាម​ឱ្យ​ដឹង​ពី​លោកង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ថា ដោយសារ​កត្តា​សន្តិភាព និង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​ត​ភ្ជាប់ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ រួម​នឹង​ការ​រៀបចំ​សោ​ភ័ណ​​ភាព ទីប្រជុំជន និង​នៅ​តាម​រមណីយដ្ឋាន​នានា​។

នៅ​ក្នុង​ខេត្តរតនគិរី​ថ្នាក់ដឹកនាំ ធ្វើ​ឲ្យ​មាន​ភ្ញៀវ​ទេសចរ​មានការ​ចាប់អារម្មណ៍​បាន​មក​លេង​កម្សាន្ត​ចាប់ពី​ថ្ងៃ​ទី​២៥​មក​ គឺ​មុន​មួយ​ថ្ងៃ​នៃ​ការ​ឈប់​សម្រាក​នៃ​ពិធីបុណ្យ​ភ្ជុំ​និង​ក្រោយ​មួយ​ថ្ងៃ​នៃ​ការ​បញ្ចប់​ពិធីបុណ្យ​ក៏​នៅ​មាន​ភ្ញៀវជា​បន្តបន្ទាប់​ផង​ដែរ​ ដូច្នេះ ​តួ​​លេខភ្ញៀវ​នេះ​គឺ​ខាង​មន្ទីរ​គិត​រយៈពេល​តែ​៥​ថ្ងៃ​ប៉ុណ្ណោះ​ ។ តែបើ​លើស​ពី​ថ្ងៃ​ទី​២៩ ​ទៅ​គឺ​រាប់​ប​ញ្ចូល​ជា​ភ្ញៀវ​ប្រចាំខែ​វិញ​។

លោក​ថា ភ្ញៀវ​ដែល​មក​ទស្សនា​កម្សាន្ត​នៅ​ខេត្តរតនគិរី​នេះ​ មានការ​កើនឡើង​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ហើយ​ភាគច្រើន​ភ្ញៀវ​ពួក​គាត់​បាន​ឈប់​សម្រាក​មក​លេង​នៅ​ខេត្តរតនគិរី និង​បន្តដំណើរ​ទៅ​ខេត្ត​ផ្សេង​ៗ​ទៀត ។
នៅ​ក្នុង​ខេត្តរតនគិរី​មានផ្ទះ​សំណាក់ សណ្ឋាគារ និង​អាហារ​ដ្ឋា​ន​គ្រប់គ្រាន់​សម្រាប់​ទទួល​បម្រើសេវា​ជូន​ភ្ញៀវ តាម​តម្រូវការ​បាន​ផង​ដែរ ។ ​

ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​ខេត្ត​ភូមិភាគឦសាន​​នេះ ភាគច្រើន​គឺ​ពួក​គាត់​ធ្វើ​ដំណើរ​ទស្សនា​ជា​ខ្សែ ពោល​គឺ​ចេញពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយទៀត ដូច​ជា​ខេត្តក្រចេះ មណ្ឌលគិរី រតនគិរី ស្ទឹង​ត្រែង ព្រះ​វិហារ និង​ខេត្តសៀមរាប​ជាដើម​ ។

អត្ថបទសរសេរ ដោយ