ខ្សែប្រយុទ្ធ Jamie Vardy វ៉ាដាច់កំណត់ត្រាតារាឆ្នើម Cristiano Ronaldo
តាមប្រភពព័ត៌មាន Sport Bible បានឱ្យដឹងថា Jamie Vardy កីឡាកររបស់ក្លិបកញ្ជ្រោង Leicester បានរកគ្រាប់បាល់នៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier…
តាមប្រភពព័ត៌មាន Sport Bible បានឱ្យដឹងថា Jamie Vardy កីឡាកររបស់ក្លិបកញ្ជ្រោង Leicester បានរកគ្រាប់បាល់នៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier…
តាមប្រភពព័ត៌មាន Sport Bible បានឱ្យដឹងថា Jamie Vardy កីឡាកររបស់ក្លិបកញ្ជ្រោង Leicester បានរកគ្រាប់បាល់នៅក្នុងក្របខ័ណ្ឌកំពូលអង់គ្លេស Premier League បានច្រើនជាងម្ចាស់ពាន Ballon d’Or ប្រាំដង Cristiano Ronaldo ។
ខ្សែប្រយុទ្ធមុតស្រួចរបស់ក្លិបកញ្ជ្រោងខៀវ Leicester រូបនេះរកបានគ្រាប់បាល់សរុបសម្រាប់ក្លិបនៅ Premier League បានចំនួន៨៥គ្រាប់ដែលមានចំនួនច្រើនជាង Ronaldo កាលពីនៅលីគដូចគ្នា ។ Vardy បានបង្ហាញខ្លួនចំនួន១៨៣ប្រកួតប៉ុណ្ណោះតែរកគ្រាប់បាល់បាន៨៥គ្រាប់ ខណៈដែល Ronaldo រកបានត្រឹមតែ៨៤គ្រាប់ ក្នុងការប្រកួត១៩៦ដង ។
Jamie Vardy បានប្រាប់សារព័ត៌មាន Sky Sports ក្រោយពីការប្រកួតតទល់នឹង Newcastle ថា «ពួកយើងមានវិធីច្រើនក្នុងការរកគ្រាប់បាល់ ។ ពួកយើងពេលនេះមានជ្រុងផ្សេងៗគ្នាក្នុងការប្រយុទ្ធ» ៕
ប្រភព ៖ sportbible , កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ