ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជាន់ខ្ពស់​រដ្ឋសភា ៖ សម្តី​បន្តុះបង្អាប់​របស់​ទណ្ឌិត​សម រ​ង្ស៊ី មិន​អាច​ទទួលយក​បាន​ទេ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រដ្ឋសភា និង​ជា​អ្នក​នាំំ​ពាក្យ​រដ្ឋសភា​មិន​ទទួលយក​សម្តី​របស់​ទណ្ឌិត សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បន្តុះបង្អាប់​នោះ​ព្រោះថា សាលា​អា​មេ​រិ​កមួយ​នេះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ពេញ​សាកលលោក​ពី​គុណភាព​អប់រំ ។ លោក…

រាជធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​រដ្ឋសភា និង​ជា​អ្នក​នាំំ​ពាក្យ​រដ្ឋសភា​មិន​ទទួលយក​សម្តី​របស់​ទណ្ឌិត សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​បន្តុះបង្អាប់​នោះ​ព្រោះថា សាលា​អា​មេ​រិ​កមួយ​នេះ​ត្រូវ​បាន​គេ​ទទួលស្គាល់​ពេញ​សាកលលោក​ពី​គុណភាព​អប់រំ ។

លោក ឈាង វុន សមាជិក​រដ្ឋសភា និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា​ប្រកាស​មិន​ទទួលយក​ការ​បន្តុះបង្អាប់ របស់​ទណ្ឌិត​សម រ​ង្ស៊ី ចំពោះ​លោក ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក​ថា​ទទួល​សញ្ញាបត្រ​ក្លែងក្លាយ​សាលា​យោធា​អា​មេ​រិ​ក ។ លោក ឈាង វុន បាន​ឲ្យ​ដឹង​ក្រោយ​កិច្ចប្រជុំ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា នា​ព្រឹក​ថ្ងៃ​ទី​០១ ខែតុលា​នេះ​ថា សាលា West point របស់​សហរដ្ឋអាមេរិក គឺជា​សាលារៀន​មួយ​ម៉ត់ចត់​ណាស់ ។

លោក​បញ្ជាក់​ថា ៖ «​អ្នក​(​ទណ្ឌិត សម រ​ង្ស៊ី​) ដែល​លើ​និយាយ​ពី​សញ្ញាបត្រ​ពីរ​ខុស​គ្នា​ហើយ​ក្លែងក្លាយ​នេះ​គួរ​ណាស់​កុំ​វិនិច្ឆ័យ​តាម​សតិអារម្មណ៍​របស់​ខ្លួន​ព្រោះ​ខ្ញុំ​ដឹង​ថា លោក ហ៊ុន ម៉ា​ណែ​ត លោក​បាន​ខិតខំ​ប្រឹងប្រែង​ណាស់​» ។ លោក ឈាង វុន បន្ត​ថា បើ​មើល​ពី​ការ​សិក្សា និង​ប្រព័ន្ធ​អប់រំ​នៅ​សាលា West Point គឺ​ច្បាស់លាស់​ណាស់ ។ សាលា​នេះ​គេ​បាន​ចាត់ទុកជា​សាលា​យោធា​ជាន់ខ្ពស់​របស់​សហរដ្ឋអាមេរិក ហើយ​ថ្នាក់ដឹកនាំ​វិស័យ​យោធា​របស់​អា​មេ​រិ​ក​ភាគី​ច្រើន​ចេញពី​សាលា​នេះ ។ សាលា​នេះ​ក៏​បង្រៀន​បញ្ញា​វ័​ន្ត​ដែល​ចេញ​វិស័យ​យោធា​ឲ្យ​ចេះ​ធ្វើ​នយោបាយ​ផង​ដែរ ។ អី​ញ្ចឹ​ង បើ​និយាយ​ពី​នយោបាយ​មាន​ច្រើន​ផ្នែក​មាន​នយោបាយ​សេដ្ឋកិច្ច​នយោបាយ សង្គម និង​នយោបាយ​ផ្សេង​ៗ​ទៀត ។

អ្នកនាំពាក្យ​រូប​នេះ​បាន​គូសបញ្ជាក់​ថា ៖«​អី​ញ្ចឹ​ង​អ្វី​ដែល​ទណ្ឌិត សម រ​ង្ស៊ី លើក​ឡើង​ខ្ញុំ​មិន​ទទួលយក​បាន​ទេ ។ ខ្ញុំ​ជា​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន ហើយ​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត គឺជា​បុគ្គល​សាធារណៈ​មួយ របស់​គណបក្ស​ប្រជាជន​ដែរ​ហើយ​យើង​គិត​ថា មាន​អនាគត​ល្អ​ក្នុង​ការ​កសាង​ប្រទេស​ជាតិ​ទៅ​អនាគត អី​ញ្ចឹ​ង​ការ​បន្តុះបង្អាប់​ចំណេះដឹង និង​សញ្ញា​ប ត្រ​របស់​គាត់​មិន​ត្រឹមត្រូវ​ទេ​។ ហើយ​សូម​បញ្ជាក់​ថា​សាលា West Point គឺជា​សាលា ដែល​គេ ទទួលស្គាល់​ពេញ​សាកលលោក​មិនមែន​ចេះ​តែ​តែ​ៗ​ស្ករ​ៗ​នោះ​ទេ​» ។ លោក​បន្ថែម​ថា ការ​និយាយ​បែប​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ជាតិ​យើង​ទាំងមូល​ប៉ះពាល់​ដល់​សមាជិក​គណបក្ស​ប្រជាជន​ទាំងមូល ហើយ​យើង​មិន​អាច​អត់ឱន​ឲ្យ​បាន​នោះ​ទេ ។

អី​ញ្ចឹ​ង​សូម​ជម្រាប​ថា សាលា​ជាន់ខ្ពស់​ដូច​សាលា West Point នេះ​គេ​មិន​ចេះ​ឲ្យ​សញ្ញាបត្រ​នោះ​ទេ ឬ​ឲ្យ​បុគ្គល​នេះ​បុគ្គល​នោះ​តាម​ការ​នឹកឃើញ​ដូច​ការ​ចោទប្រកាន់​តាម​អារម្មណ៍​នោះ​ទេ ។ ទោះបីជា​មានការ​បបួល​ស្បថ​ពី​លោក ហ៊ុន ម៉ា​ណែ​ត យ៉ាងណា​ក្តី​ទណ្ឌិត សម រ​ង្ស៊ី មិន​បាន​ហ៊ាន​ស្បថ​នោះ​ទេ ។ ទណ្ឌិត សម រ​ង្ស៊ី នេះ​បាន​សរសេរ​លើ​បណ្តាញ​សង្គម​នៅ​យប់ ថ្ងៃ​ទី​៣០​ខែកញ្ញា យ៉ាង​ដូច្នេះ លោក ហ៊ុន សែន និង​ក្រុម​គ្រួសារ​គាត់​ផ្តល់​គម្រូ​អាក្រក់​ដល់​យុវជន​ខ្មែរ និង​ប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា ដោយ​សំអាង​តែ​លើ​សញ្ញាបត្រ​ក្លែងក្លាយ ឬ​សញ្ញាបត្រ​ប្រភេទ​ទី​២ ដែល​មាន​កម្រិត​ទាប​ជាង​ស្តង់ដា​ធម្មតា​នៅ​ប្រទេស​គេ ។ លោក​បន្ត​ថា ក្នុង​ករណី​លោក ហ៊ុន ម៉ា​ណែ​ត ខ្ញុំ​ចង់​និយាយ​ពី​សញ្ញាបត្រ​ប្រភេទ​ទី​២ ដែល​ឆ្លុះ​បញ្ចាំង​ការ​ទទួល​បាន​ចំណេះដឹង និង​ជំនាញ​កម្រិត​ទាប​ជាង​ស្តង់ដា​សិក្សា​ធម្មតា​នៅ​សហរដ្ឋអាមេរិក ។ នៅ​សហរដ្ឋអាមេរិក និង​ទ្វីបអឺរ៉ុប​សញ្ញាបត្រ​ប្រភេទ​ទី​២ បែប​នេះ គេ​ចែក​ឲ្យ​និស្សិត​ជា​ជនជាតិ​បរទេស​ដែល​មាន​កម្រិតសិក្សា​ទាប​ជាងគេ​មែន តែ​អាច​នាំ​មក​នូវ​ទំនាក់ទំនង​ផ្នែក​នយោបាយ​ដែល​មាន​ប្រយោជន៍​សម្រាប់​ប្រទេស​ដែល​ទទួល​និស្សិត​ជា​ជនជាតិ​បរទេស​ទាំងនោះ ។

ទណ្ឌិត​នេះ​មិន​ហ៊ាន​ស្បថ​នោះ​ទេ ដោយ​បញ្ជាក់​ថា យ៉ាង​ដូច្នេះ​ថា «​ចំណេះដឹង និង​ជំនាញ​ពិតប្រាកដ​ត្រូវ​បង្ហាញ​តាម​រយៈ​ស្នាដៃ​ជាក់ស្តែង និង​ស្មារតី​ទទួលខុសត្រូវ​មិន​ចាំបាច់​ទៅ​ស្បថស្បែ ឬ​ភ្នាល់​គ្នា​ដូច​កូន​ក្មេង​ទេ​»៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ