ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​សៀមរាប​ធ្លាក់ចុះ​ភ្ញៀវ​ទេស​ចរ​បរ​ទេស​នៅ​ថ្ងៃ​បុណ្យភ្ជុំ​បិណ្ឌ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ​បើ​តាម​លោក ង៉ូ​វ សេង​កាក់​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​​​អះអាង ប្រាប់​អ្នក យក​ព័ត៌មាន​ឱ្យ​ដឹង​ នៅ​ថ្ងៃ​ទី​៣០ ​កញ្ញា​…

ខេត្តសៀមរាប ៖ ​បើ​តាម​លោក ង៉ូ​វ សេង​កាក់​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​​​អះអាង ប្រាប់​អ្នក យក​ព័ត៌មាន​ឱ្យ​ដឹង​ នៅ​ថ្ងៃ​ទី​៣០ ​កញ្ញា​ ​ថា ក្នុង​រយៈពេល​បី​ថ្ងៃ​ គឺ​​ចាប់ពី​២៧ ដល់​២៩ ​កញ្ញា​ ក្នុងពិធី​បុ​ណ្យ​ភ្ជុំបិណ្ឌ នៅ​ខេត្តសៀមរាប​នេះ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ជាតិ​សរុប​ចំនួន​២៤៤,០៧៥​នាក់ បើ​ប្រៀបធៀប​នឹង​រយ​:​ពេល​៣​ថ្ងៃ​នៃ​ថ្ងៃ​ភ្ជុំបិណ្ឌ​ដូច​គ្នា ​ក្នុង​ឆ្នាំ​២០១៨​កើនឡើង​៥.០១% ប៉ុន្តែ​ភ្ញៀវ​​អន្តរជាតិ បែរជា​ធ្លាក់​ចុះ​ប្រមាណ​៣៧.​២៣% បើ​ធៀប​នឹង​រយៈពេល​បី​ថ្ងៃ​ដូច​គ្នា​នៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​នៅ​ឆ្នាំ​២០១៨​។

​លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្​បាន​បន្ត​ថា «​ភ្ញៀវ​ទេសចរ​ដែល​មក​ទស្សនា​ខេត្តសៀមរាប នា​ឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្​រយៈពេល​បី​ថ្ងៃ គឺមាន​ចំនួន​សរុប២៤៤,០៧៥​នាក់កើនឡើង៥.០១% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​នៅ​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន​សរុប២៣២, ៤២២​នាក់​»​។

លោក​បាន​បញ្ជាក់​ថា ក្នុង​នោះ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​១៤,០៧៥នាក់ ថយ​ចុះ៣៧.២៣% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ដែល​មាន​ចំនួន២២,៤២២​នាក់​។ ចំណែក​ភ្ញៀវ​ទេសចរ​ជាតិ​មាន​ជាង២៣​ម៉ឺន​នាក់ កើនឡើង ៩.៥២% បើ​ប្រៀបធៀប​រយៈពេល​ដូច​គ្នា​ឆ្នាំ​២០១៨ ដែល​មាន​ប្រមាណ ២១​​ម៉ឺន​នាក់​​។

អត្ថបទសរសេរ ដោយ