ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​ស ខេ​ង ប្រាប់​ថ្នាក់ដឹកនាំ​អា​ល្លឺ​ម៉​ង​អំពី​ក្រុម​ជន​ក្រៅច្បាប់​មួយ​ក្តាប់​តូច​កំពុង​ប៉ុនប៉ង​បង្ក​អសន្តិសុខ​នៅ​កម្ពុជា

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​សាធារណ​ណ​រដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង​សម្តេច ស ខេ​ង ឧបនាយក​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​អំពី​សកម្មភាព​របស់​ក្រុម​ជន ក្រៅច្បាប់​មួយ​ក្តាប់​តូច ដែល​ប៉ុនប៉ង​បង្ក​អសន្តិសុខ និង​ភាព​វឹកវរ​តាម​រយៈ​ការ​បំផុស​ឲ្យ​មាន…

រាជធានី​ភ្នំពេញ ៖ ក្នុង​ជំនួប​ជាមួយ​ថ្នាក់ដឹកនាំ​សាធារណ​ណ​រដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង​សម្តេច ស ខេ​ង ឧបនាយក​ដ្ឋ​មន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​លើក​ឡើង​អំពី​សកម្មភាព​របស់​ក្រុម​ជន ក្រៅច្បាប់​មួយ​ក្តាប់​តូច ដែល​ប៉ុនប៉ង​បង្ក​អសន្តិសុខ និង​ភាព​វឹកវរ​តាម​រយៈ​ការ​បំផុស​ឲ្យ​មាន ចលនា​បះបោរ​ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​ក្នុង​ចេតនា​ទុច្ចរិត​ពិសពុល​ឈាន​ទៅ​បំផ្លិចបំផ្លាញ​សុខ​សន្តិភាព​របស់​ប្រជាជន និង​សង្គម​ជាតិ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ក្រុម​ខ្លួន ។

ការ​បញ្ជាក់​ថា របស់​ទៅ​កាន់​ថ្នាក់ដឹកនាំ​គណៈ​សម្តេច ក្រឡាហោម ស ខេ​ង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​ដឹកនាំ​គណៈប្រតិភូ​ទៅ​កាន់​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ ចាប់ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ដល់​ថ្ងៃ​ទី​១ ខែតុលា ឆ្នាំ​២០១៩ ។ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​ថា ពី​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរក្រសួង​ចាប់ពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ដល់​ថ្ងៃ​ទី​០១ ខែតុលា ឆ្នាំ​២០១៩ នៅ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​តប​តាម​ការ អញ្ជើញ​ជា​ផ្លូវការ របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ និង​ដោយ​ទទួល​បានការ​អនុញ្ញាត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។

នៅ​ពេល​ទស្សនកិច្ច​នេះ​គណៈប្រតិភូ​អន្តរក្រសួង​កម្ពុជា​បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​ថ្នាក់ដឹកនាំ​ជា​សមាជិក​សភា​សហព័ន្ធ​របស់​អា​ល្លឺ​ម៉​ង់​ព្រមទាំង​បណ្តា​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ​មួយ​ចំនួន​របស់​រដ្ឋាភិបាល​នៃ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់​ទទួល​បាន​លទ្ធផល​ដូច​តទៅ ភាគី ទាំង​ពីរ​បាន​ពិភាក្សា​ផ្លាស់​ប្តូរ​យោបល់​លើ​ការ​ពង្រឹង និង​លើកកម្ពស់​ទំនាក់ទំនង​កិច្ច​សហ ប្រតិបត្តិការ និង​ការ​អភិវឌ្ឍ​ក្នុង​ភាព​ជា​ដៃគូ​រវាង​កម្ពុជា​-​អា​ល្លឺ​ម៉​ង់ និង​កម្ពុជា​-​សហភាព​អឺរ៉ុប ដែល​ក្នុង​នោះ រួម​មាន​បញ្ហា​ពាក់ព័ន្ធ​នឹង​ការ​ស្វែងរក​ការ​គាំទ្រ​ទៅ​លើ​កិច្ចការ​នយោបាយ​ការ ផ្លាស់​ប្តូរ​បទ​ពិសោធន៍​លើ​ការងារ​លើកកម្ពស់​សិទ្ធិ​មនុស្ស ការ​អភិវឌ្ឍ​លើ​វិស័យ​សំខាន់​នានា ដូច​ជា អប់រំ សុខាភិបាល ការ​គ្រប់គ្រង ព្រៃឈើ និង​ការ​គ្រប់គ្រង​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​ជាដើម ។

ទន្ទឹម​នេះ ពាក់ព័ន្ធ​នឹង​ការងារ​ថែរក្សា​ធនធានធម្មជាតិ និង​បរិស្ថាន ភាគី​កម្ពុជា​បាន​សំណូមពរ ដល់ ភាគី​អា​ល្លឺ​ម៉​ង់ ពិនិត្យ​លទ្ធភាព​ទិញ​កា​បោ​ន​ពី​កម្ពុជា​ដែល​នេះ គឺជា​យន្តការ និង​ជា​ការ​រួមចំណែក​មួយ​ដ៏​មាន​សារៈសំខាន់​ក្នុង​ការ​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​សម្បត្តិ និង​ធនធានធម្មជាតិ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ។

ប្រភព​បាន​ឲ្យ​ដឹង​ថា ភាគី​កម្ពុជា​ក៏​បាន​សំណូមពរ​ភាគី​អា​ល្លឺ​ម៉​ង់ ពិនិត្យ​លទ្ធភាព និង​សិក្សា​បង្កើត​ទំនាក់ទំនង​កិច្ច​សហប្រតិបត្តិការ​ផ្លូវការ​រវាង​ភាគី​ទាំង​ពីរ​លើ​ការងារ​អាទិភាព​ជាក់ស្តែង​មួយ​ចំនួន​ដូច​ជា ការ​ប្រយុទ្ធ ប្រឆាំង​បទល្មើស​ឆ្លង​ដែន​គ្រប់​ប្រភេទ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ចការ​បណ្តុះបណ្តាល​ធនធានមនុស្ស​លើ​វិស័យ សន្តិសុខ និង​ការ​ចែករំលែក​បទ​ពិសោធន៍​កំណែទម្រង់​វិមជ្ឈការ ។

ទន្ទឹម​នេះ សម្តេច​ក្រឡាហោម បាន​ជម្រាប​ជូន​អំពី​សកម្មភាព​របស់​ក្រុម ជន​ក្រៅច្បាប់​មួយ​ក្តាប់ តូច​ដែល​ប៉ុនប៉ង​បង្ក​អសន្តិសុខ និង​ភាព​វឹកវរ តាម​រយៈ​ការ​បំផុស​ឲ្យ​មាន​ចលនា​បះបោរ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់ ក្នុង​ចេតនា​ទុច្ចរិត​ពិសពុល​ឈាន​ទៅ​បំផ្លិចបំផ្លាញ​សុខ​សន្តិភាព​របស់​ប្រជាជន និង​សង្គម​ជាតិ ដើម្បី​បម្រើ​មហិច្ឆតា​របស់​ក្រុម​ខ្លួន ។ នៅ​ក្នុង​ឱកាស​នៃ​ដំណើរ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នេះ​ដែរ​គណៈប្រតិភូ​ជាន់ខ្ពស់​អន្តរក្រសួង​ក៏​បាន​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​រស់នៅ​សាធារណរដ្ឋ​សហព័ន្ធ​អា​ល្លឺ​ម៉​ង់ សម្តេច​ស ខេ​ង ប្រធាន​គណៈប្រតិភូ​បាន​ជម្រាប​ជូន​អំពី​សភាពការណ៍​ទូទៅ និង​ដំណើរការ​អភិវឌ្ឍ​ប្រទេស​ជាតិ​ដែល​មក​ដល់​ពេល​នេះ​សម្រេច​បាន​សមិទ្ធផល​សេដ្ឋកិច្ច​សង្គម​ធំ​ៗ​ជា​ច្រើន​គួរ​ឲ្យ​កត់សម្គាល់ ក្រោម​លក្ខខណ្ឌ​អំណោយផល​នៃ​សន្តិភាព​ពេញ​បរិបូរណ៍​ទូ​ទាំង​ប្រទេស ។

សម្តេច​ក្រឡាហោម ក៏​បាន​អំពាវនាវ​ដល់​បង ប្អូន​ប្រជាពលរដ្ឋ​ខ្មែរ ត្រូវ​ចេះ​សាមគ្គី​គ្នា និង​រួម​គ្នា​ថែរក្សា​ឲ្យ​បាន​គង់វង្ស​នូវ​សន្តិភាព​ដែល​បាន​មក​ដោយ​លំបាក ដើម្បី​ធ្វើ​យ៉ាងណា​បង្ក​លក្ខណ អំណោយផល​សម្រាប់​ព្រះរាជាណាចក្រ​កម្ពុជា មានឱកាស​បន្ត​ការ​អភិវឌ្ឍ និង​វឌ្ឍនភាព​កាន់តែ​ជឿនលឿន​ថែម​ទៀត​៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ