ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានបេតុង​ចំនួន​២​ក្នុងស្រុក​សេ​សាន​…​ជិត​​​បាន​ប្រើ​ហើយ

4 ឆ្នាំ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖​ ​ស្ពានបេតុង​ចំនួនពីរ​កន្លែង ស្ថិត​នៅ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែងនឹង​ដាក់​​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ ​ខណៈ​បច្ចុប្បន្ន​ក្រុម​ជំនាញ​ស្ថាបនា​សម្រេច​បាន​៦០​% ​។ គេ​រំពឹង​ទុក​ថា ​ស្ពាន​បេតុង​ពីរ​កន្លែង​ខាងលើ​ នឹង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ជំនួស​ស្ពានឈើ​ដែល​ទ្រុឌទ្រោម…

ខេត្តស្ទឹងត្រែង ៖​ ​ស្ពានបេតុង​ចំនួនពីរ​កន្លែង ស្ថិត​នៅ​ស្រុក​សេ​សាន ខេត្តស្ទឹងត្រែងនឹង​ដាក់​​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​នា​ពេល​ខាង​មុខ ​ខណៈ​បច្ចុប្បន្ន​ក្រុម​ជំនាញ​ស្ថាបនា​សម្រេច​បាន​៦០​% ​។ គេ​រំពឹង​ទុក​ថា ​ស្ពាន​បេតុង​ពីរ​កន្លែង​ខាងលើ​ នឹង​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ជំនួស​ស្ពានឈើ​ដែល​ទ្រុឌទ្រោម នៅ​ក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​មាន​ភាព​ងាយស្រួល​។

បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សរ គឹ​ម​ណាត ប្រធាន​មន្ទីរ​សារ​ធា​រណៈការ ​និង​ដឹក​ជញ្ជូន​ខេត្ត​ស្ទឹងត្រែង​បាន​លើក​ឡើង​ថា ​ដោយ​អនុវត្ត​​ទៅ​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ក្នុង​កិច្ចការងារ​អភិវឌ្ឍន៍​លើ​ផ្នែក​ហេ​ដ្ឋា​រ​ចនា​សម្ព័ន្ធ ក្នុង​នោះ​មាន​ក្រសួង​សារ​ធា​រណៈការ​ និង​ដឹក​ជញ្ជូន​ជា​សេនាធិ​ការឲ្យ​រាជរដ្ឋាភិបាល ទើប​ធ្វើ​ឲ្យ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ក្នុង​ខេត្តស្ទឹងត្រែង​បាន​រីក​ដុះដាល​ជា​ច្រើន​ពិសេស​តាម ក្រុង ស្រុក និង​តាម​មូលដ្ឋាន ។

លោក​បន្ថែម​ថា​ ចំពោះ​សមិទ្ធផល​ស្ពានបេតុង​ចំនួន​ពីរ​កន្លែង​ក្នុងស្រុក​សេ​សាន ​ដែល​បច្ចុប្បន្ន​កំពុង​ស្ថាបនា​សម្រេច​បាន​រហូត​ដល់៦០​ភាគរយ​ហើយ​នេះ ​ជា​សមិទ្ធិ​ផល​ថ្មី​មួយទៀត ដែល​ជា​អំណោយ​របស់​រាជរដ្ឋាភិ​បាល​ដែល​ផ្ដល់​ជូន​ដល់​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន​ក្នុងស្រុក​សេ​សាន ។

ក្នុង​ការ​ចុះ​ពិនិត្យ​ការដ្ឋាន​ខាង​លោក ម៉ុម សា​រឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខេត្តស្ទឹងត្រែង​ បាន​ជំរុញ​ឲ្យ​មន្ត្រី​បច្ចេកទេស​ត្រូវ​យកចិត្ត​ទុកដាក់ និង​ព​ន្លឿ​ន​ដំណើរការ​សាងសង់បន្ថែម​ទៀត​និង​សម្រេច​អោយ​បាន ១០០​ភាគរយ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ហើយ​អ្វី​ដែល​ពិសេស​នោះ​មន្ត្រី​បច្ចេក ទេស​ត្រូវ​យកចិត្តទុកដាក់​ឲ្យ​បាន​ខ្ពស់​ទៅ​លើ​គុណភាព​ក្នុង​ការ​ស្ថា​បនា​ព្រោះ​ស្ពានបេតុង​ដែល​នឹង​ស្ថា​ប នា​ហើយ​ត្រូវ​តែ​ប្រើប្រាស់​បាន​យូរ អង្វែង​ដល់​ជំនាន់​ក្រោយ​ៗ​។

បន្ថែម​លើ​នេះ​លោកអភិបាលខេត្ត​បាន​ស្នើ​សុំ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​សង់ខាង​ផ្លូវ​មួយ​នេះ ធ្វើ​យ៉ាងណា ចេះ​ជួយ​ថែរក្សា​ផ្លូវ​និង​ស្ពាន ដែល​ជា​ចំណងដៃ​ថ្លៃថ្លា​របស់សម្តេច ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា ដែល​បាន​ផ្តល់​ឲ្យ​ប្រជាជនកូនចៅ របស់​សម្តេច ដែល​អាស្រ័យ​ផលលើ​ផ្លូវ​និង​ស្ពាន​នេះ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ