ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រុកជលគីរីរៀបចំពិធីប្រណាំងទូក​​ និង​ពិធី​ជូន​ដូនតា​ត្រឡប់ទៅ​វិ​ញ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី​ មាន​រៀបចំ​ការ​ប្រណាំងទូក​ចំនួន​២៦​ទូក មក​ពី​ខេត្ត​កំពង់​​ឆ្នាំង និង​ខេត្តកំពង់​ចាម ថ្ងៃ​បញ្ចប់​ពិ​ធិ​បុណ្យ​កាន់​បិ​ណ្យ និង​ភ្ជុំ​បិ​ណ្យ​ប្រពៃណី​ជាតិ ខេត្តកំពង់ឆ្នាំង…

ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ​ឃុំ​កោះ​ថ្កូវ ស្រុក​ជល​គី​រី​ មាន​រៀបចំ​ការ​ប្រណាំងទូក​ចំនួន​២៦​ទូក មក​ពី​ខេត្ត​កំពង់​​ឆ្នាំង និង​ខេត្តកំពង់​ចាម ថ្ងៃ​បញ្ចប់​ពិ​ធិ​បុណ្យ​កាន់​បិ​ណ្យ និង​ភ្ជុំ​បិ​ណ្យ​ប្រពៃណី​ជាតិ ខេត្តកំពង់ឆ្នាំង ក្នុង​ឱកាស​បញ្ចប់​ពិធីបុណ្យ​កាន់បិណ្ឌ​និង​ភ្ជុំ​បិ​ណ្ឌ ក៏​ដូច​ជា​ពិធី​ជូន​ដូនតា​ត្រឡប់​ទៅ​វិញ ដែល​ជា​ប្រពៃណី​បន្ត​ពី​បុរាណ​កាល​មក នៅ​រសៀល​ថ្ងៃ​ទី​២៩ ​កញ្ញា ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​សប្បាយ​រីករាយ ក្រោយ​ពិធី​បុណ្យ​ភ្ជុំ​បិណ្ឌ​ប្រពៃណី​ជាតិ​។​

ពិធី​នេះ​ ស្ថិត​ក្រោម​អធិបតីភាពលោក ស៊ុន សុវណ្ណ​រិ​ទ្ឋ អភិ​បាល​រង​ខេត្តកំពង់ឆ្នាំង និង​លោក​ជំទាវ ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ និង​ក្រុម​កីឡាករ​ជា​ច្រើន​រូប​ទៀត​ ។ នៅ​ក្នុង​​នោះដែរ លោកស៊ុន សុ​វ​ណ្ណា​រិ​ទ្ធ បាន​មាន​ប្រសាសន៍​ថា ការ​រៀបចំ​ប្រណាំងទូក​មហាជននៅ​ពេល​នេះ ​ក្នុង​គោលបំណង​បង្​​ភាព​សប្បាយ​រីក​រាយ​ជូន​ប្រជាពលរដ្ឋ​ និង​ដើម្បី​ជូន​ដំណើរ​ដល់​ដូនតា បុព្វការី​ជន​ផង និង​ដើម្បី​ហាត់​សម ត្រៀមលក្ខណៈ​ទៅ​ចូលរួម​ប្រណាំង​ក្នុង​ព្រះរាជ​ពិធី បុណ្យអុំទូក អកអំបុក បណ្ដែតប្រទីប និង​សំពះ​ព្រះ​ខែ នៅ​រាជធានី​ភ្នំពេញ​ក្នុង​ពេល​ដ៏ខ្លី​ខាង​មុខ​នេះ​ផង​ដែរ ។

​លោកអភិបាលរង​ខេត្ត​បាន​បញ្ជា​ក់ថា យើង​បាន​សប្បាយ​រីករាយ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ ​គឺ​ដោយសារ​ប្រទេស​​ជាតិ​របស់​យើង​មាន​សុខ​សន្តិភាព​ពេញលេញ ។​ បើ​យើង​ក្រឡេក​មើលទៅ​ក្រោយ​បន្តិច នៅ​កន្លែង​ដែល​យើង​កំពុង​រៀបចំ​ពី​ធី​នៅ​ពេល​នេះ គឺជា​កន្លែង​សមរភូមិ​ក្តៅ ប្រឈម​មុខ​ដាក់​គ្នា​រវាង​ទ័ព​ខ្មែរក្រហម និងកង​ទ​ព័រ​បស់​រាជរដ្ឋាភិបាល ។

ប៉ុន្តែ​ក្រោម​ការ​ដឹកនាំ​ដ៏​ឈ្លាសវៃ​របស់ សម្ដេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រើ​នយោបាយ ឈ្នះ ឈ្នះ ទើប​ប្រទេស​ជាតិ​យើង បាន​បញ្ចប់សង្គ្រាម​ផ្ទៃក្នុង និង​មាន​សន្តិភាព​រហូត​ដល់​សព្វថ្ងៃ ។

​បច្ចុប្បន្ន ប្រទេស​ជាតិ​មិន​ត្រឹមតែ​មាន​សុខ​សន្តិភាព​ទេ គឺ​ថែម​ទាំង​មានការ​រីក​ចំរើន​លើ​គ្រប់​វិស័យ ទាំង​សាលារៀន ផ្លូវថ្នល់ មន្ទីរពេទ្យ វត្ត​អារាម មិនតែប៉ុណ្ណោះ​ដោយសារ ការ​ទុកចិត្ត​ពី​ក្រុមហ៊ុន​បរទេស ទើប​គេ​ដាក់​ទន់​មក​រកស៊ី​នៅ​ប្រទេស កម្ពុជា ធ្វើ​អោយ​ប្រទេស​ដែល​ទើប​រួច​ផុត​ពី​ភ្លើងសង្គ្រាម​មួយ​នេះ មាន​កំណើនសេដ្ឋកិច្ច​ខ្ពស់​ត្រូវ​បាន បរទេស​ទទួលស្គាល់ ។ (សម្រួលដោយ៖ ស្រីណា)

អត្ថបទសរសេរ ដោយ