ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ស្លា.ប់ក្នុងថ្លុកឈាម…មិនដឹងមានរឿងអ្វីបានជា​បុរសម្នាក់នេះធ្វើដូច្នេះ​ដាក់នាង

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​បាន​យក​កាំបិត​កៃ​ចាក់​ទៅ​លើ​ស្ត្រី​ម្នាក់​ជា​ជនជាតិ​វៀតណាម បណ្តាល​ឱ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ គេ​មិនដឹង​ថា ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ។ ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣០…

ខេត្តស្វាយរៀង ៖ បុរស​ជា​ជនជាតិ​វៀតណាម​ម្នាក់​បាន​យក​កាំបិត​កៃ​ចាក់​ទៅ​លើ​ស្ត្រី​ម្នាក់​ជា​ជនជាតិ​វៀតណាម បណ្តាល​ឱ្យ​ស្ត្រី​រង​គ្រោះ​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម ។ ពាក់ព័ន្ធ​នឹង​ករណី​នេះ គេ​មិនដឹង​ថា ផ្តើម​ចេញពី​រឿង​អ្វី​នោះ​ទេ ។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​រសៀល​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ក្នុង​កាស៊ីណូ​ក្រោ​ន ស្ថិត​ក្នុងភូមិ​បា​វិត​កណ្ដាល សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​ចឹ​ង វៀង​ហុ​ន ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជា​ជនជាតិ​វៀតណាម មុខរបរ​កម្មករ​រោងចក្រ មាន​ទីលំនៅ​ភូមិ​ថាំង ឃុំ​ង៉ែ​ភុ​ក ស្រុក តាំង​គឺ ខេត្ត​ង៉ៃ​អាង ។ ចំណែក​ស្ត្រី​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​ជិន ធី​ធូ​ភឿ​ង អាយុ​៤៤​ឆ្នាំ ជា​ជនជាតិ​វៀតណាម មាន​ទីលំនៅ​ភូមិ​មី​ធៀង ឃុំ​មី​ធៀង ស្រុក​ចូ​វ​ភូ ខេត្ត​អាងយ៉ាង ។

តាម​ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រោយ​ពី​ជនសង្ស័យ​បាន​ចាក់​សម្លាប់​ស្ត្រី​រង​គ្រោះ​រួច​ហើយ ភ្លាម​ៗ​នោះ​សមត្ថកិច្ច​ក៏​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​ឃាត់ខ្លួន​ជនសង្ស័យ​ផង​ដែរ​។

បច្ចុប្បន្ន​សព​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​តម្កល់​ទុក​នៅ​វត្ត​ពោធិ​ថ្មី ស្ថិត​ក្នុងភូមិ​ច្រក​លាវ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយរៀង ដើម្បី​រង់ចាំ​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​ឯ​ប្រទេស​វៀតណាម​។ ចំណែក​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ក្រុង​បា​វិត​ដើម្បី​សាក សួរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគ​បាល​ខេត្តស្វាយរៀង​ចាត់ការ​តាម​នីតិវិធី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ