ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជា​មនុស្ស​ត្រូវ​តែ​មាន​សតិ​ជា​និច្ច

4 ឆ្នាំ មុន

ព្រះ​មាន​ព្រះ​ភាគ​បាន​ទេសនា​អប់រំ​ដល់​សព្វ​សត្វ​ឱ្យ​ចេះ​ហ្វឹកហាត់​ចិត្តបាន​នឹងនរ ធ្វើ​ជា​មនុស្ស​ខ្លួន​តូច​តែ​ពេញ​ដោយ​សតិ​ដឹងខ្លួន​ជា​និច្ច កុំ​ជា​មនុស្ស​ខ្លួន​ធំ​ពេញ​ដោយ​កិលេស​នោះ​មិនល្អ​ទេ​។ ចូរ​អប់រំ​កាយ​ឱ្យ​ឃើញ​ថា ខ្លួន ឯង​ជា​មនុស្ស​ធម្មតា​ៗ​ទៅ​បាន​ហើយ កុំ​ប្រកាន់​ថា ខ្លួន​អញ​ជា​មនុស្ស​សំខាន់​យ៉ាងនេះ យ៉ាងនោះ ត្រូវ​ចេះ​គិតដល់​ធម្មតា​ធម៌…

ព្រះ​មាន​ព្រះ​ភាគ​បាន​ទេសនា​អប់រំ​ដល់​សព្វ​សត្វ​ឱ្យ​ចេះ​ហ្វឹកហាត់​ចិត្តបាន​នឹងនរ ធ្វើ​ជា​មនុស្ស​ខ្លួន​តូច​តែ​ពេញ​ដោយ​សតិ​ដឹងខ្លួន​ជា​និច្ច កុំ​ជា​មនុស្ស​ខ្លួន​ធំ​ពេញ​ដោយ​កិលេស​នោះ​មិនល្អ​ទេ​។ ចូរ​អប់រំ​កាយ​ឱ្យ​ឃើញ​ថា ខ្លួន ឯង​ជា​មនុស្ស​ធម្មតា​ៗ​ទៅ​បាន​ហើយ កុំ​ប្រកាន់​ថា ខ្លួន​អញ​ជា​មនុស្ស​សំខាន់​យ៉ាងនេះ យ៉ាងនោះ ត្រូវ​ចេះ​គិតដល់​ធម្មតា​ធម៌ ទើប​ជីវិត​បាន​សុខ ។

តាម​ពិត​ទៅ​ក្នុង​លោក​នេះ​ទោះជា​របស់​មាន​វិញ្ញាណ​ក្តី ឥត​វិញ្ញាណ​ក្តី សុទ្ធតែ​មានការ​ប្រែប្រួល និង​កន្លង​ទៅ​ជា​ធម្មតា គ្មាន​អ្វី​ដែល​ស្ថិតស្ថេរ​គង់វង្ស​រហូត​ទេ ដូច្នេះ​សូមកុំ​មាន​មានះ​ថា​ខ្លួនឯង​នេះ​គ្រាន់បើ​ឱ្យ​សោះ ដោយ​ហោចទៅ​សូ​ម្បី​តែ​ខ្លួនប្រាណ​យើង​នេះ​ក៏​ប្រែប្រួល​គ្រប់​ខណៈ​ដែរ បន្តិចទៀត​រូប​កាយ​ដ៏​ស្មោកគ្រោក​នេះ​នឹង​វិនាស​សូន្យ​ទៅ ។

ហេតុនេះ​បុគ្គល​គួរ​ពិចារណា​ថា នៅ​ពេល​ដែល​បាន​សុខ បន្តិចទៀត​សេចក្តីសុខ​នោះ​នឹង​កន្លង​ទៅ ពេល​មានទុក្ខ សេចក្តី​ទុក្ខ​នោះ​ក៏​នឹង​កន្លង​ទៅ​ដូច​គ្នា នៅ​ពេល​ជួប​ការ​លំបាក​យ៉ាប់យ៉ឺន​មក​ដល់ រឿងរ៉ាវ​ទាំងនេះ វា​នឹង​មិន​នៅ​ជាមួយ​យើង​រហូត​ទេ ទ្រាំ​បន្តិច​ទៅ វា​គង់​នឹង​កន្លង​ទៅ​ជា​ធម្មតា ។

ចូរ​រៀន​ហាត់ពត់​កាយ​ចិត្ត​ឱ្យ​ព្រម​ទទួលយក​នូវ​រឿង​ពិត​នៃ​បញ្ហា​ជីវិត​នេះ​ដោយ​ភក្តីភាព​ចុះ នឹង​បាន​ស្ងប់ចិត្ត​ហើយ ព្រោះ​អ្វី​ៗ​សុទ្ធតែ​ប្រព្រឹត្ត​ទៅ​ក្រោម​ការ​ត្រួតត្រា​របស់​ច្បាប់ធម្មជាតិ​ទាំងអស់ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ