ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ដំ​ឡង់​គេឯងពេញ​ភូមិ លុះ​ឆ្លើយ​​ចុះ​​ឆ្លើយ​ឡើង… ២​ថ្ងៃក្រោយ​​ស្ទាក់​​កា.ប់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ស្ទាក់​កាប់​យុវជន​ម្នាក់​ជា​ជន​រង​គ្រោះ​ជិះ​ម៉ូតូ សម្លេង​លឺ​ដំ​ឡង់​គេឯង​ក្នុងភូមិ និង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែកញ្ញា…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​បាន​រត់គេច​ខ្លួន​បាត់ បន្ទាប់​ពី​ធ្វើ​សកម្មភាព​ស្ទាក់​កាប់​យុវជន​ម្នាក់​ជា​ជន​រង​គ្រោះ​ជិះ​ម៉ូតូ សម្លេង​លឺ​ដំ​ឡង់​គេឯង​ក្នុងភូមិ និង​ម្នាក់​ទៀត​ជា​អ្នក​រួម​ដំណើរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងត្បូង​ស្ពាន​លេខ​៩ (​ស្ពាន​តា​ហ៊ីង​) ស្ថិត​ក្នុងភូមិ​តា​ហ៊ីង ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ ១-​ឈ្មោះ យ៉ យ៉ាំ​ង​តា​វ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ធ្វើ​ស្វាយ មាន​ទីលំនៅ​ភូមិ​តា​ហ៊ីង ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក និង​២-​ឈ្មោះ ផាង ជី​វឹង ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជាង​ឡាន មាន​ទីលំនៅ​ភូមិ​ព្រែក​ដាច់​ឃុំ​ព្រែក​ដាច់ ស្រុក​លើក​ដែក ។ ចំណែក​ជនសង្ស័យ ១-​ឈ្មោះ អ៊ួ​ន សុខុម ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ និង​២-​ឈ្មោះ​វី វណ្ណៈ ភេទ​ប្រុស ជនជាតិ​ខ្មែរ មុខរបរ​កសិករ អ្នក​ទាំង​ពីរ​មាន​ទី​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​នគរបាល​ស្រុក​លើក​ដែក​បានឱ្យ​ដឹង​ថា នៅ​មុន​ថ្ងៃ​កើតហេតុ កាលពី​២​ថ្ងៃមុន​ជន​រង​គ្រោះ​ឈ្មោះ​យ៉ាំ​ង​តា​វ បាន​ខ្ចី​ម៉ូតូ​គេ​ជិះ ដោយ​ម៉ូតូ​នោះ​មាន​សំឡេង​ឮ​ខ្លាំង រួច​បើក​ចេញ​-​ចូល​ក្នុងភូមិ​លឿន​ៗ ហើយ​ខណៈ​ជនសង្ស័យ​ខាងលើ​ក៏​បាន​ប្រាប់​ឈ្មោះ​តា​វ​ថា «​ហ្អែ​ង​!​បើក​ម៉ូតូ​លឿន​ៗ​ចឹ​ង អញ​នឹង​បិទផ្លូវ​ហើយ​» ចំណែក​ឈ្មោះ​តា​វ​ឆ្លើយ​ថា «​ហ្អែ​ង​!​បិទ បិទ​ទៅ​»​។ លុះដល់​ថ្ងៃ​ទី​២៩ ខែកញ្ញា ម៉ោង​៦​និង​៣០​នាទី​ល្ងាច​នោះ ឈ្មោះ​តា​វ និង​ឈ្មោះ​ជី វឹង បាន​ជូន​មិត្តភក្តិ​ពី​ព្រែក​ដាច់​ទៅ​ផ្ទះ​នៅ​ខាងត្បូង​ស្ពាន​ព្រែក​តា​ហ៊ីង លុះ​ពេល​ត្រឡប់​មក​វិញ ក៏​ត្រូវ​ជនសង្ស័យ​ឈ្មោះ​ខុ​ម និងឈ្មោះ​វណ្ណៈ ស្ទាក់​កាប់ និង​វាយ​បណ្ដាល​ឲ្យ​រង​របួស​តែ​ម្តង ។

ក្រោយ​ពេល​បង្កហេតុ​រួច ជនសង្ស័យ​ទាំង​២​នាក់​បាន​រត់គេច​ខ្លួន​បាត់​អស់ ចំណែកឯ​ជន​រង​គ្រោះ​ឈ្មោះ​តា​វ ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​វៀតណាម ឯ​ជន​រង​គ្រោះ​ឈ្មោះ​ជី​វឹង សម្រាក​ព្យាបាល​នៅផ្ទះ ។ ពាក់ព័ន្ធ​ករណី​នេះ ផ្នែក​ជំនាញ​នគរបាល​យុត្តិធម៌​កំពុង​ស្រាវជ្រាវ និង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ