ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្មេង​ប្រុស​ម្នាក់រ​ត់ទៅ​ផ្ទះ​ប្រាប់​អ្នក​ភូមិ​ឱ្យ​​ជួយ​ឪពុក តែ​ពេល​ទៅ​ដល់​… អនិច្ចា​​ណាស់​!

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចេញពីផ្ទះ​ទៅ​ឆក់​ត្រី​ជាមួយ​កូនប្រុស ស្រាប់តែ​ឪពុក​រអិល​ជើង​ក្នុង​ទឹក​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់ បណ្តាល​ឲ្យ​ឆក់​ស្លាប់ ចំណែក​កូនប្រុសរ​ត់ទៅ​ប្រាប់​អ្នក​ភូមិ​ឱ្យ​ជួយ​ឪពុក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែកញ្ញា…

ខេត្ត​ត្បូងឃ្មុំ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា បុរស​ម្នាក់​បាន​ចេញពីផ្ទះ​ទៅ​ឆក់​ត្រី​ជាមួយ​កូនប្រុស ស្រាប់តែ​ឪពុក​រអិល​ជើង​ក្នុង​ទឹក​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់ បណ្តាល​ឲ្យ​ឆក់​ស្លាប់ ចំណែក​កូនប្រុសរ​ត់ទៅ​ប្រាប់​អ្នក​ភូមិ​ឱ្យ​ជួយ​ឪពុក បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ត្រង់​ចំណុច​ទំនប់​យាយ​គុំ មាន​ចម្ងាយ​ប្រមាណ​៤០០​ម៉ែត្រ​ពី​ផ្ទះ ស្ថិត​ក្នុងភូមិ​ស្ទឹង​ពេញ ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ​។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ខាន់ សៀ​ក អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​ស្ទឹង​ពេញ ឃុំ​ជី​គរ ស្រុក​ត្បូងឃ្មុំ ចំណែក​កូនប្រុស​ឈ្មោះ សៀ​ក វិសាល អាយុ​១២​ឆ្នាំ ។

បើ​តាម​នគរបាល​មូលដ្ឋាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​បាន​ត្រឡប់​មក​ពី​ស្រែ​វិញ ហើយ​ក៏​បាន​យក​ប្រដាប់​ឆក់​ត្រី​ទៅ​ជាមួយនឹង​កូនប្រុស​ម្នាក់​អាយុ​១២​ឆ្នាំ ក្នុង​ពេល​​ដែល​ដើរ​ចុះ​ទៅ​ក្នុង​ទំនប់​នោះ ចៃដន្យ​ក៏​រអិល​ជើង​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​នៅ​ក្នុង​ទឹក​ជំរៅ​ប្រហែល​ត្រឹម​.​ក​មនុស្ស​ចាស់ ខណៈ​ពេល​នោះ​កូនប្រុស​ឃើញ​សភាព​បែប​នេះ​ក៏​បាន​ឈាន​ជើង​ចុះ​បំរុង​នឹង​ជួយ​ឪពុក​របស់​ខ្លួន​តែ​ឆក់​ជើង ក៏​ប្រញាប់​ដក​ជើង និង​ឡើង​មក​លើ​គោក​វិញ​ជា​បន្ទាន់​។

នគរបាល​មូលដ្ឋាន​ប្រាប់​បន្ត​ថា បន្ទាប់​មក​កូនប្រុស​បាន​រត់​មក​ផ្ទះ​វិញ រួច​ប្រាប់​ដល់​អ្នក​ភូមិ​ឲ្យ​បានដឹង និង​អាជ្ញាធរ​ភូមិ​រួម​នឹង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ជី​គរ ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ ក៏​បានឃើញ​បុរស​រង​គ្រោះ​បាន​ស្លាប់​នៅ​ក្នុង​ទឹក​ទំនប់​យាយ​គុំ​ទៅ​ហើយ ។ ហើយដោយ​ទទួលបញ្ជា​ពី​លោក​អធិការ​នគរបាល​ស្រុក និង​លោកស្នងការ​នគរបាល​ខេត្ត ឲ្យ​មានការ​ពិនិត្យ​កោសល្យវិច័យ​សព​ឃើញ​ថា សព​ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ប្រដាប់​ឆក់​ត្រី​ពិតប្រាកដ​មែន​។

ក្រោយ​ពី​ពិនិត្យ​ចប់ សមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រង​គ្រោះ​ឲ្យ​ទៅ​សាច់ញាតិ ដើម្បី​រៀបចំ​ចាត់​ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ជាមួយ​គ្នា​នោះ​ដែរ សមត្ថកិច្ច​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជាពល​រដ្ឋ​រស់នៅ​តាម​ទី​ជនបទ សូម​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់ ហើយ​ប្រដាប់​ឆក់​ត្រី​នេះ​មិន​ត្រូវ​បាន​គេ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​នោះ​ទេ ព្រោះ​ជា​ឧ​បករ​ណ៏​នេសាទ​ខុសច្បាប់​។ ប្រ​សិន​ណា​ប្រើ​នោះ ត្រី​រង​សម្ពាធ​នឹង​ឧ​បករ​ណ៏​ឆក់ ខណៈ​ត្រី​មាន​ពង​នៅ​ក្នុង​ពោះ​នោះ នៅ​ថ្ងៃក្រោយ​ពង​នោះ​មិន​អាច​ញាស់​ជា​កូន​ត្រី​តូច​ៗ​ឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ