ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​នេះ​មិនធម្មតា​ទេ​! តាម​រក​ប្តី​ដល់​ផ្ទះ​នាង សួរ​ចុះ​សួរ​ឡើង​ស្រាប់តែ​…

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​កើតឡើង បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់ ខណៈ​ដែល​ស្ត្រីជន​ដៃដល់​បាន​បាត់​ប្តី​មិនឃើញ​នៅផ្ទះ ក៏​ទៅ​រក​ប្តី​នៅផ្ទះ​ជន​រង​គ្រោះ បង្ក​ជា​ជម្លោះ​ដោយ​យក​ដំបង​ឬ​ស្សី​ទៅ​វាយ​ទ្វារផ្ទះ​ជន​រង​គ្រោះ រួច​ជន​រង​គ្រោះ​ខឹង​ក៏​ស្ទុះ​ទៅ​វាយ​ជនសង្ស័យ​១​ដៃ ក្រោយមក​ក៏​មានការ​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក…

ខេត្តកណ្តាល ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា អំពើ​ហិង្សា​មួយ​បាន​កើតឡើង បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួសធ្ងន់ ខណៈ​ដែល​ស្ត្រីជន​ដៃដល់​បាន​បាត់​ប្តី​មិនឃើញ​នៅផ្ទះ ក៏​ទៅ​រក​ប្តី​នៅផ្ទះ​ជន​រង​គ្រោះ បង្ក​ជា​ជម្លោះ​ដោយ​យក​ដំបង​ឬ​ស្សី​ទៅ​វាយ​ទ្វារផ្ទះ​ជន​រង​គ្រោះ រួច​ជន​រង​គ្រោះ​ខឹង​ក៏​ស្ទុះ​ទៅ​វាយ​ជនសង្ស័យ​១​ដៃ ក្រោយមក​ក៏​មានការ​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក រហូត​ដល់​ជនសង្ស័យ​បាន​យក​កូនកាំបិត​ចាក់​ជន​រង​គ្រោះ បណ្តាល​ឲ្យ​របួស​២​កន្លែង រង​របួសធ្ងន់​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​ចំណុច​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ក្នុងភូមិ​កោះ​ប្រាក់​ចាស់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល ។

សេចក្តីរាយការណ៍​បន្ត​ថា ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ ឈុំ ពេញ ភេទ​ស្រី អាយុ​៥៤​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​(​របួស​ដៃ​ខាងឆ្វេង​ដេរ​៨​ថ្នេរ និង​ពោះ​ដេរ​៣​ថ្នេរ​) ចំនែក​ជនសង្ស័យ​ឈ្មោះ ឈិ​ន វណ្ណ​ឌី ភេទ​ស្រី អាយុ​៤៨​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កណ្តាល​ក្រោម ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ។

បើ​តាម​សាក្សី​បានឱ្យ​ដឹង​ថា មុន​កើតហេតុ ជនសង្ស័យ​បាន​បាត់​ប្តី​ពី​ផ្ទះ​ក៏​ជិះ​កង់​មក​រក​ប្តី​នៅផ្ទះ​ជន​រង​គ្រោះ ខណៈ​ពេល​មក​ដល់​បាន​សួរ​ជន​គ្រោះ​ថា «​មាន​ឃើញ​ប្តី​ខ្ញុំ​អត់​» ជន​រង​គ្រោះ​ឆ្លើយ​ថា «​មិនឃើញ​ទេ​» ពេល​នោះ​ជនសង្ស័យ​បាន​យក​ដំបង​ឬ​ស្សី​ទៅ​វាយ​ទ្វារផ្ទះ​ជន​រង​គ្រោះ​តែ​ម្តង ។ ខណៈនោះ​ជន​រង​គ្រោះ​ខឹង​ក៏​ស្ទុះ​ទៅ​វាយ​ជនសង្ស័យ​១​ដៃ រួច​ក៏​មានការ​ប្រវាយប្រតប់​គ្នា​ទៅ​វិញ​ទៅ​មក ពេល​នោះ​ជនសង្ស័យ​បាន​យក​កូនកាំបិត​ចាក់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​រង​របួស​២​កន្លែង បន្ទាប់​មក​ត្រូវ​បាន​អ្នក​ជិតខាង​នាំ​ជន​រង​គ្រោះ​យក​ទៅ​ព្យាបាល រួច​ក៏​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ភូមិធំ ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង កម្លាំង​ប៉ុស្តិ៍​បាន​ចុះ​ដល់​កន្លែង​កើតហេតុ​ឃាត់ខ្លួន​ជនសង្ស័យ​មក​ប៉ុស្តិ៍​ដើម្បី​សួរនាំ ។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​អំពើ​ដូច​ការ​ចោទ​ខាងលើ​ប្រាកដ​មែន ។ ក្រោយមក​សួរនាំ​រួច ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង ត្រូវ​បាន​បញ្ជូន​មក​អធិការដ្ឋាន​នគរ​បាន​ស្រុក​កៀនស្វាយ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ