ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទីបំផុត​យក​ចេញ​បាន​ហើយ ក្រោយ​ជាប់​គាំង​គល់​ស្ពាន​ជាង​៣​ស​ប្តា​ហ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា សា​ឡង់​ដែល​ជាប់​នៅ​ជើង​ស្ពាន​ព្រែក​តា​មា​ក់​នោះ ត្រូវ​បាន​យក​ចេញ​ដោយ​ជោគជ័យ​ហើយ ក្រោយ​បុក​សសរស្ពាន​អស់​ជាង​៣​ស​ប្តា​ហ៍ ។ នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា…

រាជធានី​ភ្នំពេញ ៖ បើតាម​សេចក្តី​រាយ​ការណ៍​បឋម​បាន​ឱ្យ​ដឹងថា សា​ឡង់​ដែល​ជាប់​នៅ​ជើង​ស្ពាន​ព្រែក​តា​មា​ក់​នោះ ត្រូវ​បាន​យក​ចេញ​ដោយ​ជោគជ័យ​ហើយ ក្រោយ​បុក​សសរស្ពាន​អស់​ជាង​៣​ស​ប្តា​ហ៍ ។

នេះ​បើ​យោង​តាម​ប្រភព​ព័ត៌មាន​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែកញ្ញា ឆ្នាំ​២០១៩ មួយ​ថ្ងៃក្រោយ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ថា គិត​ត្រឹម​វេលា​ថ្ងៃត្រង់ ថ្ងៃ​ទី​៣០ ខែកញ្ញា​នេះ សា​ឡង់​ដឹក​ខ្សាច់​បុក​ជាប់​សសរស្ពាន​ព្រែក​តា​មា​ក់ យក​ចេញ​បាន​ហើយ​។

សូម​រំលឹក​ថា សា​ឡង​ដឹក​ខ្សាច់​នេះ បាន​បុក​ជាប់​ទៅ​នឹង​សសរស្ពាន​ព្រែក​តា​មា​ក់ កាលពី​រសៀល​ថ្ងៃ​ទី​៨ ខែកញ្ញា​មក​ម្ល៉េះ ហើយ​ក្រុមការងារ​ជំនាញ​បាន​ខិតខំ​អូស​សាឡា​ង​ចេញពី​គល់​ស្ពាន​តែ​មិន​ជោគជ័យ ដោយសារ​តែ​ទម្ងន់​ខ្សាច់​ធ្ងន់​ពេក​។

យ៉ាងណាមិញ ប្រភព​ពី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន​បាន​បង្ហោះ​ព័ត៌មាន និង​រូប​ភាន​សា​ឡង់​ដឹក​ខ្សាច់ ដែល​ត្រូវ​បាន​យក​ចេញ​ដោយ​ជោគជ័យ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ