ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​ម្ល៉េះ​! ប្រព្រឹត្ត​បាន​សម្រេច​ម្តង​ហើយ បំរុង​មក​ធ្វើ​សកម្មភាព​ម្តងទៀត អស់លក្ខណ៍

4 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ចោរកម្ម​លួច​កាច់​បំបែក​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​៥០​នាទី ថ្ងៃ​ទី​២៩ ខែកញ្ញា ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​លួច​ម៉ូតូ​ជនជាតិ​ចិន​ដូច​គ្នា ស្ថិត​នៅ​ចំណុច​ភូមិ​១ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ…

ខេត្ត​ព្រះ​សីហ​នុ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​ចោរកម្ម​លួច​កាច់​បំបែក​សោ​.​ក​ម៉ូតូ​មួយ​គ្រឿង​បាន​កើតឡើង​កាលពី​ម៉ោង​១២​និង​៥០​នាទី ថ្ងៃ​ទី​២៩ ខែកញ្ញា ដែល​ប្រព្រឹត្ត​ដោយ​ជនជាតិ​ចិន​លួច​ម៉ូតូ​ជនជាតិ​ចិន​ដូច​គ្នា ស្ថិត​នៅ​ចំណុច​ភូមិ​១ សង្កាត់​៣ ក្រុង​.​ខេត្ត​ព្រះ​សីហ​នុ ហើយ​ត្រូវ​កម្លាំង​ជំនាញ​ឃាត់ខ្លួន​បាន​ភ្លាម​ៗ​ផង​ដែរ ។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ខាងលើ​ឈ្មោះ Zheng Hui Qing ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​ជនជាតិ​ចិន គ្មាន​លិខិតឆ្លងដែន​ជាប់​នឹង​ខ្លួន ស្នាក់​នៅ​មិន​ពិតប្រាកដ ចំណែក​ជន​រង​គ្រោះ​គ្រោះ​ឈ្មោះ Wang Qing ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​ជាងសំណង់ ជា​ជនជាតិ​ចិន ។

បើ​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ នៅ​ម៉ោង​កើតហេតុ​ខាងលើ ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ចិន​បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​១​គ្រឿង ម៉ាក​VISION របស់​ជន​រង​គ្រោះជា​ជនជាតិ​ចិន​ដូច​គ្នា ។ ក្រោយ​ពេល​ជនសង្ស័យ​លួច​ម៉ូតូ​ជន​រង​គ្រោះ​បាន​ហើយ ក៏​បានឱ្យ​បក្ខពួក​ម្នាក់​ផ្សេង​ទៀត​ជិះ​យក​ទៅ​បាត់ ក្រោយមក​ជនសង្ស័យ​បំ​រ៉ុ​ង​ចូល​ទៅ​លួច​ម៉ូតូ​ថែម​១​គ្រឿង​ទៀត តែ​ត្រូវ​ម្ចាស់​ម៉ូតូ​ឃើញ​ទាន់ និង​ចាប់ខ្លួន​ជនសង្ស័យ​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង​ទៅ ។ ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​ពី​ជនសង្ស័យ​មាន ដែក​ចុង​ស្រួច​រាង​អក្ស​អិ​ល​១ ដង​រុំ​ស្កុ​ត​ពណ៌​ខ្មៅ​១ ជា​ឧបករណ៍សម្រាប់​ធ្វើ​សកម្មភាព ។

ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ហើយ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​តាម​នីតិវិធី ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ