លន់ ដា​ណេ ដឹក​ដៃ​ពាក់​មី អង្រួន​វេទិកា​យ៉ាង​កក្រើក​នៅ​​អូស្ត្រាលី


តារា​កំប្លែង​សម្បូរ​សាច់​ទ្រូង និង​បាន​សំដី លន់ ដា​ណេ បាន​ចាកចេញ​ទៅ​កាន់​ប្រទេស​អូស្ត្រាលី​តាំងពី​មុនរ​ដូ​ល​ភ្ជុំបិណ្ឌ​មក​។ អ្វី​ដែល​នាង​សម្រេចចិត្ត​ទៅ​សម្តែង​នៅ​ទីនោះ​សារ​ជា​ថ្មី ដោយសារ​តែ​មានការ​សំណូមពរ ហើយ​ការ​សម្តែង​ប៉ះ​ជាមួយ​នាយ​ពាក់​មី ដែល​ជា​ចលនា​ជម្រុញ​ឲ្យ​នាង​រឹតតែ​មានឱកាស​ផ្តល់​សំណើច​ដល់​បងប្អូន​នៅ​ទីនោះ​ច្រើន​។

នេះ​មិនមែន​ជា​លើក​ទី​១​នោះ​ទេ ដែល​តារា​កំប្លែង លន់ ដា​ណេ បាន​ប៉ះ​ការ​សម្តែង​នៅ​ប្រទេស​អូស្ត្រាលី ព្រោះ​ច្រើន​ឆ្នាំ​មុន​នាង​ក៏​ធ្លាប់​អង្រួន​ឆាក​តន្ត្រី​នៅ​តាម​រដ្ឋ​នានា​លើ​ទឹកដី​អូស្ត្រាលី​ម្តង​ដែរ​។ ចាប់តាំងពី លន់ ដា​ណេ ងាក​មក​សម្តែង​កំប្លែង​ជាមួយ​មេក្រុម​នាយ​ក្រឹម​មក​ឃើញ​ថា វិ​ថី​ដែល​នាង​ដើរមក​ឡើង​វិញ​នេះ មាន​ភាព​លូតលាស់​ជា​បន្តបន្ទាប់​រហូត​ឆក់​ឱកាស​បាន​ដល់​ក្រៅ​ស្រុក សម្តែង​ប៉ះ​សុទ្ធតែ​តារា​ល្បី​ៗ​មហាជន​ស្គាល់​។

ការ​ចេញ​សម្ដែង​របស់ ដា​ណេ នៅ​ក្នុង​ប្រទេស​អូស្ត្រាលី​លើក​នេះ គឺជា​លើក​ទី​២ បន្ទាប់​ពី​ធ្លាប់​បាន​ទៅ​សម្ដែង​យ៉ាង​ជោគជ័យ កាលពី​ឆ្នាំ​២០០៤​ម្ដង​ហើយ​។ កញ្ញា និង​នាយ​ពែ​ក​មី នឹង​ត្រូវ​ត្រលប់​មក​វិញ​នៅ​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ដោយ​តាម​គម្រោង​នឹង​មិន​មានការ​ពន្យារពេល​សម្ដែង​នោះ​ទេ បើ​ទោះជា​មានការ​ស្នើ​សុំ​ពី​ខាង​ស្ពុ​ន​ស័​រ​។

លន់ ដា​ណេ និយាយ​ថា នាង​ត្រូវ​បាន​គេ​អញ្ជើញ​អោ​ឱ្ចេ​ញ​សម្ដែង​ក្រៅ​ស្រុក​ជា​យូរ​មក​ហើយ ប៉ុន្តែ​មក​ពី​រក​ពេល​ទទួល​មិន​បាន​សោះ ទើប​នាង​ទើបតែ​បាន​ទទួល​ការ​សម្ដែង​នៅ​អូស្ត្រាលី​នៅ​ក្នុង​ពេល​នេះ​។ នាង​ថា មក​ដល់​អូ​ស្រា្ត​លី ទទួល​បានការ​ស្វាគមន៍​មិន​តិច​ទេ ដោយ​ការ​ចេញ​សម្ដែង​ម្ដង​ៗ គឺ​មាន​បងប្អូន​ខ្មែរ​ច្រើន​មក​ទិញ​សំបុត្រ​ទស្សនា ហើយ​រាំ​លេង​សប្បាយ​ៗ​ជាមួយ​ក្រុម​នាង​។

ពាក់ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា លន់ ដា​ណេ បើ​ទោះជា​កើន​វ័យ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ ប៉ុន្តែ​កាន់តែ​ស្រស់​ស្អាត សាច់ឈាម​ភ្លឺ​ថ្លា នាង​បញ្ជាក់​ថា មិន​បាន​ទៅ​សម្ងំ​កែកុន​នោះ ប៉ុន្តែ​បណ្ដាល​មក​ពី​នាង​សប្បាយ​ចិត្តនឹង​ការងារ​សិល្បៈ​កាក់កប​ជាង​មុន ហើយ​មាន​របៀប​ថែទាំ​សម្រស់​ផង ទើប​មើលទៅ​គេ​ថា នាង​ស្អាត​ដោយសារ​កែកុន​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សិល្បៈ​និងវប្ប​​​ធម៌

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ