ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​! ឆក់យក​​​ជីវិត​ក្មេង​ប្រុស​-​ស្រី​​​បន្ត​បន្ទាប់​គ្នា​នៅ​ស្ពាន​ទំ​បន់​ដាច់ អាជ្ញា​ធរ​ដាក់​បំរាម

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ពាន​ទំ​បន់​ដាច់ បាន​ឆក់​យក​ជីវិត​ក្មេង​ប្រុស​-​ស្រី​២​នាក់​ក្នុង​ថ្ងៃ​បន្តបន្ទាប់​គ្នា ដោយសារ​ការ​លង់ទឹក ហើយ​ត្រូវ​អាជ្ញាធរ​បាន​ដាក់​បំរាម​មិន​ឱ្យ​ចុះ​លេង​ទឹក​នោះ​ទេ ដែល​មាន​ទីតាំង​ស្ថិត​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ពាន​ទំ​បន់​ដាច់ បាន​ឆក់​យក​ជីវិត​ក្មេង​ប្រុស​-​ស្រី​២​នាក់​ក្នុង​ថ្ងៃ​បន្តបន្ទាប់​គ្នា ដោយសារ​ការ​លង់ទឹក ហើយ​ត្រូវ​អាជ្ញាធរ​បាន​ដាក់​បំរាម​មិន​ឱ្យ​ចុះ​លេង​ទឹក​នោះ​ទេ ដែល​មាន​ទីតាំង​ស្ថិត​ភូមិ​ទំនប់​ដាច់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ កន្លង​ទៅ មាន​ក្មេង​ស្រី​ម្នាក់​អាយុប្រមាណ​ជាង​១៥​ឆ្នាំ ជា​អ្នក​រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​មក​លេង​ជាមួយ​មិត្តភក្តិ​ប្រមាណ​៤​ទៅ​៥​នាក់ ដោយ​ចុះ​លេង​ទឹក​ក្រោម​ស្ពាន​ផ្នែក​ខាងក្រោម បណ្តាល​ឱ្យ​លង់ទឹក ហើយ​ត្រូវ​បាន​មិត្តភក្តិ​ស្រែក​អ្នក​ជិតខាង​ជួយ​ស្រង់​ភ្លាម​ៗ​ដែរ តែ​អកុសល​សង្គ្រោះ​មិន​បាន បណ្តាល​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ​។

ហើយ​នៅ​ថ្ងៃ​បន្ទាប់​ត្រូវ​ថ្ងៃ​ទី​២៦ ខែកញ្ញា​នោះ មាន​ក្មេង​ប្រុស​ម្នាក់​អាយុប្រមាណ​១៥​ឆ្នាំ បាន​ជិះ​ម៉ូតូ​ជាមួយ​ឱ​ពុក​ដែល​គេ​ស្គាល់​ថា ជា​កម្លាំង​នគរបាល​ការពារ​ព្រំដែន​គោក បាន​មក​លេង​ស្ពាន​ខាងលើ​នេះ ហើយ​ខណៈនោះ​កូនប្រុស​បាន​ចុះ​ទៅ​លេង​ទឹក​នៅ​ផ្នែក​ខាងក្រោម​ស្ពាន​ខាងកើត​ដូច​គ្នា​នឹង​ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​ដែរ ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​ទឹក​ដែល​ហូរ បណ្តាល​ឱ្យ​លង់ទឹក ស្រប​ពេល​នោះ​ឱ​ពុក​ដែល​ទៅ​ជាមួយ​កូន​ដោយ​មិន​ចេះ​ហែល​ទឹក ក៏​បាន​ស្រែក​ឱ្យ​គេ​ជួយ​ភ្លាម​ៗ​ផង​ដែរ ក្រោយមក​ក៏​បាន​ស្រង់​ក្មេង​ប្រុស​រង​គ្រោះ​ឡើងគោក​ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ជា​អកុសល​ក្មេង​ប្រុស​រង​គ្រោះ​បាន​ស្លាប់​បាត់​ទៅ​ហើយ​។

បើ​តាម​ស្ត្រី​ម្នាក់​ជា​អ្នក​លក់ដូរ​ក្បែរ​ស្ពាន​ទំនប់​ដាច់​ខាងត្បូង បាន​បញ្ជាក់​ថា ស្ពាន​ទំ​បន់​ដាច់​នេះ មាន​៣​នាក់​ហើយ​ដែល​លង់ទឹក​ចំណុច​ក្រោម​ស្ពាន​ខាងកើត ព្រោះ​នៅ​ខែសីហា ឆ្នាំ​២០១៩ មាន​ក្មេង​ប្រុស​ម្នាក់​ទៅ​លេង​ទឹក​បណ្តាល​ឱ្យ​លង់ទឹក​ដែរ ប៉ុន្តែ​អ្នក​ជិតខាង​ឃើញ​ជួយ​សង្គ្រោះ​បាន​ទាន់​​ពេលវេលា ។ លុះ​ថ្ងៃ​ទី​២៥ និង​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ ក៏​មាន​ក្មេង​ប្រុស​-​ស្រី​២​នាក់​ត្រូវ​បាន​លង់ទឹក​ស្លាប់​ជា​បន្តបន្ទាប់ (​តាម​ជំនឿ​ចាស់​អាច​ថា មាន​ជើងកប​) ព្រោះថា នៅ​ចំណុច​ក្មេង​លង់​ទឹង​ស្លាប់​នោះ គឺជា​ចំណុច​ទឹក​ហូរ​ខ្លាំង​ធ្លាក់​ចូល​ទៅ​រណ្តៅ​ជ្រៅ ទើប​បណ្តាល​ទឹក​ហូរ​ធ្លាក់​ចូល​រណ្តៅ​ជ្រៅ ដែល​ជា​ទឹក​កួច​ចូល​ទៅ​ក្រោម​រណ្តៅ ទើប​បណ្តាល​ដាច់ខ្យល់​ស្លាប់​បែប​នេះ​។

ក្រោយ​ពេល​កើត​មាន​ហេតុការណ៍​បែប​នេះ នៅ​ចំណុច​ក្មេង​ប្រុស​-​ស្រី​លង់ទឹក​ស្លាប់​ជា​បន្តបន្ទាប់​ហើយ​នោះ ត្រូវ​បាន​អាជ្ញាធរ​បាន​ដាក់​ផ្លា​កបំ​រាម​មិន​ឱ្យ​ចុះ​ទៅ​លេង​ទឹក​ចំណុច​ដែល​លង់ទឹក​ស្លាប់​នោះ​ទេ ហើយ​ក៏​បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​នៅ​ភូមិ​ក្បែរ​នោះ ត្រូវ​ហាម​កូនចៅ​មិន​ឱ្យទៅ​លេង​ទឹក ដើម្បី​ការពារ​គ្រោះថ្នាក់​កើតឡើង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ