ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យិ​ន ស្រី​ពៅ ប្រកាន់​ភ្ជាប់​ការងារ​មនុស្ស​ធម៌ ដើម្បី​ជួយ​សិល្បករ​ជួប​​ទុក្ខ​លំបាក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​អ្នក​នាង យិ​ន ស្រី​ពៅ មានឱកាស​បង្ហាញ​វត្ត​មាននៅ​លើ​ការងារ​មនុស្សធម៌​ជួយ​ដល់​តារា​ៗ​មាន​បញ្ហា​ផ្សេង​ៗ​មក​ឃើញ​ថា អ្នក​នាង​ក៏​រឹតតែ​ធ្វើ​ឲ្យ​គេ​ចង​ចាំ​ពី​កាយវិការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ពេល​សិល្បៈ​ជួប​ទុក្ខ​។ ព្រោះតែ​ធ្លាប់​មានជីវិត​លំបាក​ក្នុង​ការ​តស៊ូ​លើ​សិល្បៈ​អ្នក​នាង​មិន​ចោល​ឡើយ ការងារ​ឲ្យ​តែ​បាន​សម្រាល​រឿង​ផ្សេង​ៗ​របស់​សិល្បករ គឺ​រមែង​ជួយ​បំផុសបំផុល​រក​សប្បុរសជន​នានា​។…

រាជធានី​ភ្នំពេញ ៖ ចាប់តាំងពី​អ្នក​នាង យិ​ន ស្រី​ពៅ មានឱកាស​បង្ហាញ​វត្ត​មាននៅ​លើ​ការងារ​មនុស្សធម៌​ជួយ​ដល់​តារា​ៗ​មាន​បញ្ហា​ផ្សេង​ៗ​មក​ឃើញ​ថា អ្នក​នាង​ក៏​រឹតតែ​ធ្វើ​ឲ្យ​គេ​ចង​ចាំ​ពី​កាយវិការ​ចេះ​ជួយ​គ្នា​ក្នុង​គ្រា​លំបាក​ពេល​សិល្បៈ​ជួប​ទុក្ខ​។ ព្រោះតែ​ធ្លាប់​មានជីវិត​លំបាក​ក្នុង​ការ​តស៊ូ​លើ​សិល្បៈ​អ្នក​នាង​មិន​ចោល​ឡើយ ការងារ​ឲ្យ​តែ​បាន​សម្រាល​រឿង​ផ្សេង​ៗ​របស់​សិល្បករ គឺ​រមែង​ជួយ​បំផុសបំផុល​រក​សប្បុរសជន​នានា​។

បើ​ទោះជា​ពេល​ខ្លះ​យិ​ន ស្រី​ពៅ ជួប​ការ​លំបាក​ក្នុង​ការ​ស្កាត់រក​ជំនួយ​ជួយ​ដល់​សិល្បករ​មានទុក្ខ​ព្រួយ ក៏​អ្នក​នាង​នៅ​តែ​បោះ​ជំហរ​ទៅ​មុខជា​មួយ​មិត្ត​ៗ​រួម​ក្រុមការងារ ទោះ​ពេល​ខ្លះ​សុខភាព​មិន​អំណោយផល​ច្រើន​ក៏​ដោយ​។

ជាក់ស្តែង​ថ្មី​ៗ​នេះ អ្នក​នាង​បាន​ស្ទុះស្ទារ​រក​ជំនួយ​ពី​សប្បុរសជន​នានា​ជួយ​ដល់​តារាចម្រៀង​ភេទ​ទី​៣ អ៊ុ​ក ដា​រ៉េ​ត ដែល​ម្តាយ​កើត​ជំងឺមហារីក​ដំណាក់កាល​ចុង​ក្រោយ​បាន​ខ្លះមក​ព្យាបាល បើ​ទោះ​មិន​បាន​ជួយ​ឲ្យ​ម្តាយ​តារា​រូប​នោះ​រស់រាន​ជីវិត​ក៏​ដោយ​។

អ្នក​នាង​យិ​ន ស្រី​ពៅ បាន​បញ្ជាក់​ថា អ្នក​នាង​មិន​មើល​រំលង​ចំពោះ​រាល់​ការ​លំបាក​របស់​បងប្អូន​សិល្បៈ​នោះ​ទេ ដោយ​រូបភាព​ណា​អាច​ជួយ​បាន គឺ​ត្រូវ​តែ​ជួយ​។ អ្នក​នាង​មិន​មាន​ធន់​ធាន​អ្វី​ច្រើន​ដូច​គេ​ទេ តែ​ការ​ជួយ​ពាំនាំ​ដំណឹង​ដល់​សប្បុរសជន​ឃើញ​ថា គេ​ជួយ​ជា​បន្តបន្ទាប់​។

នាង​មិន​បាន​តាំងចិត្ត​យកមុខ​មាត់​តែឯង​នោះ​ទេ ហើយ​ក៏​សប្បាយចិត្ត​ដែល​ឃើញ​សិល្បករ​ទាំងអស់​ចេះ​ជួយ​គ្នា​តិចតួច​បែប​ណា គឺ​នាំ​គ្នា​ជួយ​។ ជាក់ស្តែង​ដូច​ជា​បងប្រុស​អ៊ឹម ជីវ៉ា គ្រាន់តែ​ដឹង​ម្តាយ​តារា​ភេទ​ទី​៣ អ៊ុ​ក ដា​រ៉េ​ត ទទួលមរណភាព​ឃើញ​ថា លោក​បាន​ខ្នះខ្នែង​ប្រឹងប្រែង​អំពាវនាវ​ភ្លាម​ៗ ដើម្បី​សម្រាល​ការ​ខ្វះខាត​នេះ​ជា​កាយវិការ​ល្អ​របស់​សិល្បៈ​យើង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ