កំពុង​សប្បាយ​ជួបជុំគ្រួសារ​​ក្នុង​ថ្ងៃ​ភ្ជុំបិណ្ឌ​… ​ក្លាយជា​ទុក្ខ​​​ស្លាប់និង​របួស​ជិត​១០​​នាក់


ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា យ៉ាង​ហោច​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​២​ខ្នង​បាន​បាក់​រលំ​បង្ក​ឱ្យ​មនុស្ស​២​នាក់​បាន​ស្លាប់ និង​មនុស្ស​៧​នាក់​ផ្សេង​ទៀត​បាន​រង​របួសធ្ងន់​-​ស្រាល ដោយសារ​គ្រោះថ្នាក់​ធម្មជាតិ​ដែល​មាន​ភ្លៀង​មួយ​មេ​ធំ​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្តាល​ឲ្យ​រលំ​ផ្ទះ​សង្កត់​មនុស្ស​ស្លាប់ និង​របួស​តែ​ម្តង​។ ហេតុការណ៍​ដ៏​រន្ធត់​នេះ បាន​កើតឡើង​នៅ​ភូមិ​ក្តី​ស្លា ឃុំ​ស្វាយ​យា ស្រុក​ស្វាយ​ជ្រំ ខេត្តស្វាយរៀង ក្នុង​ថ្ងៃ​ឆ្លងបុណ្យ​ភ្ជុំ​កាលពី​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០១៩​។

បើ​តាម​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ផ្ទះ​របស់​ប្រជាពលរដ្ឋ​រង​គ្រោះ​ចំនួន​២​ខ្នង​ដែល​រង​ការ​ខូចខាត​មា ផ្ទះ​ទី​១ មាន​ទំហំ​៨​ម​x៩​ម ធ្វើ​អំពី​ឈើ​ប្រក់​ក្បឿង​ជញ្ជាំង​ស័ង្កសី​រនាប​ក្តា មាន​ម្ចាស់ផ្ទះ​ឈ្មោះ យួន រ៉​ង់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ (​ផ្ទះ​ខូចខាត​ស្ទើរ​ទាំងស្រុង​) បណ្តាល​ឱ្យ​សង្កត់​មនុស្ស​២​នាក់​ស្លាប់ និង​៧​នាក់​ផ្សេង​ទៀត បាន​រង​របួសធ្ងន់​ស្រាល (​ដោយ​ម្ចាស់ផ្ទះ​បាន​ស្លាប់ រីឯ​ប្រពន្ធ​របួសធ្ងន់​)​។

សមត្ថកិច្ច​បាន​បន្ត​ថា ចំណែក​ជន​រង​គ្រោះ​ផ្សេង​ទៀត មាន​ទី​១-​ឈ្មោះ​ហែម សាក់ ភេទ​ស្រី អាយុ​៤១​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើតហេតុ ២- ម្ចាស់ផ្ទះ​ឈ្មោះ យួន រ៉​ង់ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ​កសិករ បាន​ស្លាប់​នៅ​ក​ន្លែ​អ​កើតហេតុ ៣-​ឈ្មោះ ហែម ធី ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​ប្រពន្ធ​ម្ចាស់ផ្ទះ​រង​របួសធ្ងន់ ៤-​ឈ្មោះ ហែម ឃ្លោក ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ រង​របួសស្រាល ៥-​ឈ្មោះ ហែម ពែ​ក ភេទ​ស្រី អាយុ​៣១​ឆ្នាំ រង​របួសស្រាល ៦-​ឈ្មោះ វ៉ា សា​រឿ​ន ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ រង​របួសស្រាល ៧-​ឈ្មោះ ហែម ចាន់​ធឿ​ន ភេទ​ស្រី អាយុ​៣៩​ឆ្នាំ រង​របួសស្រាល ៨-​ឈ្មោះ អ៊ុំ សេង ភេទ​ស្រី អាយុ​៦៣​ឆ្នាំ រង​របួសស្រាល និង​៩-​ឈ្មោះ ចាន់ សាលី​ម ភេទ​ស្រី អាយុ​១៧​ឆ្នាំ រង​របួសស្រាល​។

សមត្ថកិច្ច​បន្ត​ទៀត​ថា ចំណែក​ផ្ទះ​ទី​២ ធ្វើ​អំពី​ឈើ​ប្រក់​ស៊ី​ហ្រូ ជញ្ជាំង​ស័ង្កសី រនាបឫស្សី ទំហំ​៥​ម​x៦​ម ម្ចាស់​ឈ្មោះ ឆាំ ចិន្តា ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មុខរបរ​កសិករ រលំ​ខូចខាត​ស្ទើរ​ទាំងស្រុង ប៉ុន្តែ​មិន​បណ្តាល​ឱ្យ​មនុស្ស​គ្រោះថ្នាក់​នោះ​ទេ​។

បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​៧​នាក់ ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ទៅ​សង្គ្រោះ និង​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង​។ ចំណែក​សព​ជន​រង​គ្រោះ​ទាំង​២​នាក់ ត្រូវ​បាន​ក្រុម​គ្រួសារ និង​អាជ្ញាធរ​បាន​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ សូម​បញ្ជាក់​ថា ក្រុម​គ្រួសារ​ជន​រង​គ្រោះ​បាន​មក​ជួបជុំ​ឳ​ពុក​ម្តាយ​ពេល​ថ្ងៃ​ឆ្លង​ភ្ជុំបិណ្ឌ ក៏​ជួប​គ្រោះ​បែប​នេះ​តែ​ម្តង​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

០២:១៨ | ក្នុងស្រុក

ធនាគារ អេ​ស៊ី​លី​ដា បរិច្ចាគ​ថវិកា ៣០០០ លាន​រៀល ដើម្បី​រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​សកម្ម​ភាព​មនុស្សធម៌ និង​ការ​ទប់ស្កាត់​ការ​រីក​រាល​ដាល​ជំងឺ​កូ​វី​ដ​១៩

០២:០២ | ក្នុងស្រុក

JICA ចុះ​កិច្ចព្រមព្រៀង​លើ​ប្រាក់​កម្ចី ៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ជាមួយ​ហត្ថា​កសិករ លីមីត​ធី​ត ដើម្បី​គាំទ្រ​សហ​គ្រាស​​​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​មធ្យម​​​នៅ​កម្ពុជា

០៩:៤៥ | ក្នុងស្រុក

Metfone គាំទ្រ​ការ​សិក្សា​តាម​បណ្តាញ​​អន​ឡាញ​ដោយ​ផ្តល់​សេវា​អ៊ី​ន​ធើ​រ​​ណេ​ត​ដោយ​ឥត​គិតថ្លៃ និង​ការ​សិក្សា​​តាម​អ៊ី​ន​ធើ​រ​ណេ​ត​ផត​ថ​ល​ក្នុង​កំឡុង​​វីរុស Covid-19 កំពុង​រាតត្បាត​ខ្លាំង

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ