ខេត្តព្រះសីហនុ ៖ បើតាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា មានករណីក្មេងស្រីម្នាក់បានលង់ទឹកស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីម៉ោង២និង៣០នាទីរសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចឆ្នេរចុងស្ងាវ ស្ថិតក្នុងក្រុម២ ភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
សេចក្តីរាយការណ៍បន្តថា ជនរងគ្រោះខាងលើឈ្មោះ មាស ថារី ភេទស្រី អាយុ៨ឆ្នាំ មានឱពុកឈ្មោះម៉ាន់ សារួន អាយុ៣៩ឆ្នាំ និងម្ដាយឈ្មោះខឹម ស្រីឈាន អាយុ៣៦ឆ្នាំ មានទីលំនៅភូមិស្ទឹងឆាយ ឃុំស្ទឹងឆាយ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ក្រោយពេលកើតហេតុ សពក្មេងស្រីរងគ្រោះត្រូវបានឱពុកម្ដាយនាំយកទៅធ្វើបុណ្យតាមប្រពៃណី។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ