ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងមូលហេតុហើយ! ករណី​អគ្គិភ័យ​ឆេះផ្ទះ​ព្រឹកមិញ

4 ឆ្នាំ មុន
  • ព្រះសីហនុ

​ខេត្តព្រះសីហនុ ៖ លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​មួយខ្នងមានទំហំ​៦ម៉ែត្រ​គុណនឹង​៥ម៉ែត្រ​ ធ្វើអំពី ឈើលើ ថ្មក្រោម រួមទាំងទ្រព្យសម្បត្តិ​នៅក្នុងផ្ទះត្រូវបានអគ្គីភ័យឆាបឆេះអស់​ទាំងស្រុង ទោះបីជាភ្លាមៗនោះ​ត្រូវបាន​ការជួយ​អន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យ អធិការស្រុក និងស្នងការដ្ឋាននគរនបាលខេត្តយ៉ាងណា…

​ខេត្តព្រះសីហនុ ៖ លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​មួយខ្នងមានទំហំ​៦ម៉ែត្រ​គុណនឹង​៥ម៉ែត្រ​ ធ្វើអំពី ឈើលើ ថ្មក្រោម រួមទាំងទ្រព្យសម្បត្តិ​នៅក្នុងផ្ទះត្រូវបានអគ្គីភ័យឆាបឆេះអស់​ទាំងស្រុង ទោះបីជាភ្លាមៗនោះ​ត្រូវបាន​ការជួយ​អន្តរាគមន៍ពីរថយន្តពន្លត់អគ្គីភ័យ អធិការស្រុក និងស្នងការដ្ឋាននគរនបាលខេត្តយ៉ាងណា ក៍មិនអាចជួយសង្គ្រោះបានដែរ។ គួររំលឹកថា មុន​នេះ​បន្តិច​! អគ្គិភ័យ​លេប​ត្របាក់​ផ្ទះ​ប្រជាពលរដ្ឋ

ហេតុការណ៍ខាងលើនេះបានកើតឡើង​កាលពី​វេលាម៉ោង​៨និង​​៥០នាទីព្រឹក​ថ្ងៃទី២៩ កញ្ញា ឆ្នាំ​២០១៩ ស្ថិតនៅ ក្នុងភូមិថ្មធំ ឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

លោក​វរសេនីយ៍ទោ ហួ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់បានថ្លែងថា លំនៅឋានដែលត្រូវអគ្គីភ័យឆាបឆេះ​ខាងលើ​មាន​ម្ចាស់​ឈ្មោះឃៀន យួន ភេទស្រី អាយុ៥២ឆ្នាំ រស់នៅភូមិឃុំកើតហេតុ​ខាងលើ ។

លោក​អធិការ​នគរបាលស្រុក​ព្រៃនប់​បាន​បន្ត​ថា ក្នុងហេតុការណ៍​ខាងលើ​នេះពុំបណ្តាលអោយ ​​រងគ្រោះ​ថ្នាក់ដល់មនុស្សណាម្នាក់ឡើយ ​ហើយ​ភ្លើង​ក៏​មិនបានឆេះ​រាលដាលដល់​លំនៅឋានផ្សេងទៀតឡើយ ។

តាម​ប្រភពដដែលបានបន្តថា មូលហេតុ​គឺ​បណ្តាលមក​ពីម្ចាស់ផ្ទះនាំគ្រួសារ​ទៅដើរលេង ហើយ អុជ​ទៀន​ និ​ង​ធូប​​នៅកន្លែងកុងម៉ា ​​ទើបបង្កជា​អគ្គិភ័យ​ឆាបឆេះផ្ទះទាំង​មូលតែម្តង​។

​​តាមប្រភពដដែលបានបន្តទៀត​ថា ពាក់ព័ន្ធករណីអគ្គិភ័យ​ឆាបឆេះផ្ទះ​​​ខាងលើ បណ្តាល​ឱ្យរង​ការខូចខាតទ្រព្យសម្បត្តិ​​ដូចជា ប្រាក់ដុល្លាចំនួន​២០០០ដុល្លារ, ប្រាក់រៀលចំនួន២លានរៀល​, ចិញ្ចៀនប្លាទីន១វង់, ខ្សែ.កប្លាទី១ខ្សែទម្ងន់​៥ជី, ខ្សែដៃមាស៥ជី​ និង​ទូខោអាវចំនួន២​។

ក្នុងហេតុការណ៍​ខាងលើ​ រថយន្ត​ពន្លត់អគ្គីភយ័នៃស្នងការដ្ឋាន នគរបាលខេត្ត​បាន​ចេញមក​ជួយ​អន្តរាគមន៍​ចំនួន២គ្រឿង​ផងដែរ​​ ៕ (កែសម្រួលដោយ ៖ ធីតសា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ