Barcelona គ្មាន​បញ្ហា បើ​ទោះបីជា​គ្មាន Messi


តាម​ប្រភព​ព័ត៌មាន Yahoo Sports បានឱ្យ​ដឹង​ថា បើ​ទោះបី​គ្មាន Messi នៅ​លេង Barcelona នៅ​តែ​មិន​ធ្លាក់​ជើង​នៅ​ក្នុង​ពិភព​បាល់ទាត់​អឺរ៉ុប​។ ឆ្លងកាត់​អស់​ការ​ប្រកួត​រដូវ​កាល​ថ្មី​នេះ​បាន​៧​ប្រកួត គេ​ឃើញ​មាន​កីឡាករ​ខ្លាំង​ជាង​១០​នាក់ ដែល​អាច​មក​ទ្រទ្រង់​ក្លិប​បាន​ពេល​គ្មាន Messi​។

Junior Firpo បាន​ឡើង​ជើង​យ៉ាង​ខ្លាំង ក្រោយ​ពី​ទាត់​តទល់​នឹង Getafe បាន​មួយ​គ្រាប់​បញ្ចូល​សំណាញ់​។ ចំណែកឯ​កីឡាករ Luis Suarez ក៏​បាន​បើក​ឆាក​រកបាន​មួយ​គ្រាប់​នៅ​ថ្ងៃ​បន្ទាប់​។

អ្នកចាំទី Marc-Andre ter Stegen បាន​ជួយ​ដល់​ក្រុម​យ៉ាង​ខ្លាំង ដោយ​បាន​ទប់​គ្រាប់​បាល់​ជា​ច្រើន​គ្រាប់​បាន​សម្រេច ជាមួយនឹង​ការ​ការពារ​យ៉ាង​មាំ​របស់ Ernesto Valverde​។ បើ​ទោះបីជា​យ៉ាប់​បន្តិច​មែន ពេល​ដែល​គ្មាន Messi ក្លិប​អ្នកមាន​បុណ្យ​បាន​ដើរទៅ​មុខ​ដោយ​ខ្លួនឯង ជាមួយនឹង​ការ​ប្រឹងប្រែង​របស់​កីឡាករ​ផ្សេង​ៗ​ទៀត​។

Barcelona ក៏​សង្ឃឹមថានឹង​អាច​ឃើញ​កីឡាករ​អាយុ​១៦​ឆ្នាំ Ansu Fati នៅ​រក្សា​ថ្វី​ជើង​លេង​ឱ្យ​បាន​ល្អ​។ ថ្វីបើ​កីឡាករ​រូប​នេះ​នោ​ក្មេង​ពិតមែន ក្លិប​ទាំងមូល​មាន​ក្តី​សង្ឃឹម​ខ្ពស់​ចំពោះ​រូបគេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា មក​ដល់​ពេល​នេះ​កីឡាករ Messi មិន​ទាន់​អាច​មក​លេង​ឱ្យ​ពេញ​ជើង​នៅឡើយ​ទេ ព្រោះតែ​ទើប​រង​របួស​ថ្មី​មួយទៀត​នៅ​ពេល​ថ្មី​ៗ​នេះ​។ នេះ​អាច​ហៅ​បាន​ថា Barcelona គួរតែ​ដាក់ Messi ឱ្យ​សម្រាក​ឱ្យ​ស្រួល​សិន ដើម្បី​ឱ្យ​ជា​ដាច់ មុន​ពេល​យក​មក​ប្រកួត​ម្តងទៀត​៕ (កែសម្រួលដោយ ៖ ធីតា)

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ