ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាចម្រៀង​ស៊ី​ម ស៊ីណាត​ សម្តែង​​ការ​ពេញចិត្ត​ពេល​ឃើញ​ខ្មែរ​នៅ​អូស្ត្រាលី​បំផុស​វប្បធម៌​ខ្មែរ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តារាចម្រៀង​សុីម ស៊ី​ណាត ​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ប្រមាណ​ជិត​១​ឆ្នាំ​មក​ហើយ ​ក្រោយ​ប៉ះ​ស្នេហ៍​ជាមួយ​នារី​អាណិកជន​រស់នៅ​ទីនោះ​ ។ ​ការ​សម្រេចចិត្ត​រស់នៅ​ដី​ថ្មី​បាន​ធ្វើ​ឲ្យ​លោក​រំសាយ​អារម្មណ៍​នឹក​ស្រុក​បាន​ខ្លះ ​បន្ទាប់​ពី​លោក​មើលឃើញ​ថា​ជីវភាព​បងប្អូន​ខ្មែរ​នៅ​អូស្ត្រាលី​មិន​ចោល​​វប្បធម៌​ប្រពៃណីនិងទំនៀមទម្លាប់ពីដូនតាឡើយ​ អ្វី​ជា​របស់​ខ្មែរ​រួម​គ្នា​បំផុសបំផុល​ឲ្យ​គេ​ស្គាល់​។…

រាជធានីភ្នំពេញ ៖ តារាចម្រៀង​សុីម ស៊ី​ណាត ​បាន​ចេញ​ទៅ​រស់នៅ​ប្រទេស​អូស្ត្រាលី​ប្រមាណ​ជិត​១​ឆ្នាំ​មក​ហើយ ​ក្រោយ​ប៉ះ​ស្នេហ៍​ជាមួយ​នារី​អាណិកជន​រស់នៅ​ទីនោះ​ ។ ​ការ​សម្រេចចិត្ត​រស់នៅ​ដី​ថ្មី​បាន​ធ្វើ​ឲ្យ​លោក​រំសាយ​អារម្មណ៍​នឹក​ស្រុក​បាន​ខ្លះ ​បន្ទាប់​ពី​លោក​មើលឃើញ​ថា​ជីវភាព​បងប្អូន​ខ្មែរ​នៅ​អូស្ត្រាលី​មិន​ចោល​​វប្បធម៌​ប្រពៃណីនិងទំនៀមទម្លាប់ពីដូនតាឡើយ​ អ្វី​ជា​របស់​ខ្មែរ​រួម​គ្នា​បំផុសបំផុល​ឲ្យ​គេ​ស្គាល់​។

ក្រៅពី​បានការ​ងារ​ធ្វើ​នៅ​លើ​ដី​ដែន​កោះ​អូស្ត្រាលី​ លោក​ស៊ីម ស៊ីណាត ​ដែល​ល្បីឈ្មោះ​ក្នុងស្រុក​ជា​តារាចម្រៀង​អា​ហ្វែ​ការ​នៅ​តែ​ឆ្លៀតពេល​ច្រៀង​ម្តងម្កាល​តាម​សំណូមពរ​អ្នក​នៅ​ទីនោះ​ដោយសារ​លោក​មាន​សំឡេង​ល្អ​ហើយ​ចេះ​ចាំ​បទ​ចម្រៀង​សម័យ​ដើម​ស្ទើរ​គ្រប់​បទ​។ ​ជា​ពិសេស​នារ​ដូ​ល​ភ្ជុំបិណ្ឌ​លោក​បាន​ឡើង​សម្តែង​ជាមួយ​តារា​មក​ពី​កម្ពុជា​មាន​ស្រី​ស្អាត​រតនៈ ពិសី កញ្ញា​ផ​ល្លី​កា ជាដើម​នា​វត្ត​អារាម​មួយ​ដែល​បងប្អូន​ខ្មែរ​មក​ធ្វើបុណ្យ​។

លោកស៊ីម ​ស៊ីណាត​ បាន​ឲ្យ​ដឹង​ថា ​លោក​សប្បាយ​រីករាយ​ដែល​បាន​មក​ឃើញ​ផ្ទាល់​ភ្នែក​ថា​​វត្ត​អារាម​ខ្មែរ​ ​នៅ​អូស្ត្រាលី​មាន​សភាព​ស្រ​ដៀង​វត្ត​ស្រុក​ខ្មែរដែរ ​។ ​អ្វី​ដែល​រំភើប​បន្ទាប់​ពី​បានឃើញ​គឺ​ចលនា​រួម​គ្នា​លើកកម្ពស់​វប្បធម៌​ប្រពៃណី​ខ្មែរ​របស់​អ្នក​នៅ​ឆ្ងាយ ​ដោយ​ខ្លះ​គាត់​ធ្វើ​សម្ល​នំ​បញ្ចុក​ដាក់​តាំង មាន​លក់​ហួល​ផា​មួយ​ កន្សែង​ពានា អាហារ​ខ្មែរ នំ​ខ្មែរ បង្អែម​ខ្មែរ និង​អាហារ​ជា​ច្រើន​មុខ​ទៀត​ដែល​ជា​របស់​ខ្មែរ​ ។ ​ម្ល៉ោះហើយ​កាន់តែ​បង្ហាញ​ថា​ខ្មែរ​យើង​ទៅ​ដល់​ទីណា​កន្លែង​ណា​នៅ​តែ​សាមគ្គី​គ្នា​កសាង​អ្វី​ដែល​ល្អជា​កុសល​បែប​ពុ​ទ្ឋ​សាសនា​យើង​ ។​ តោះ​ទស្សនា​កម្រង​រូបភាព​នា​នានា​វត្ត​មួយ​ពី​ប្រទេស​អូស្ត្រាលី​៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ