ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ធត់ណាស់!​ បុរស​២នាក់​បាត់បង់ជីវិតលើស្ពាន​អ្នកលឿង​ក្នុង​ថ្ងៃ​ឆ្លងបុណ្យ​ភ្ជុំ

4 ឆ្នាំ មុន
  • ព្រៃវែង

ខេត្ត​ព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍​រវាង​ម៉ូតូ២គ្រឿងបុកគ្នា​​​យ៉ាង​ពេញទំហឹង​ក្នុងទិសដៅ​បញ្ច្រាសគ្នា ​បណ្តាល​​ឱ្យ​​បុរស​២​នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​លើ​ស្ពាន​​អ្នក​លឿង ក្នុង​ថ្ងៃ​​ឆ្លងបុណ្យភ្ជុំ​។ ហេតុ​ការណ៍ដ៏រន្ធត់​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៨​ខែកញ្ញា នៅ​លើ​ស្ពាន​អ្នក​លឿង ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍…

ខេត្ត​ព្រៃវែង ៖ គ្រោះថ្នាក់ចរាចរណ៍​រវាង​ម៉ូតូ២គ្រឿងបុកគ្នា​​​យ៉ាង​ពេញទំហឹង​ក្នុងទិសដៅ​បញ្ច្រាសគ្នា ​បណ្តាល​​ឱ្យ​​បុរស​២​នាក់​ស្លាប់​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​លើ​ស្ពាន​​អ្នក​លឿង ក្នុង​ថ្ងៃ​​ឆ្លងបុណ្យភ្ជុំ​។

ហេតុ​ការណ៍ដ៏រន្ធត់​​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​១៥​នាទី​រសៀល​ថ្ងៃ​ទី​២៨​ខែកញ្ញា នៅ​លើ​ស្ពាន​អ្នក​លឿង ដែល​ស្ថិត​ក្នុងភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង​។

ភាគី​ខាង​​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា ធុន​C១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ ភ្នំពេញ ១1BD-៨២៨២ បើកបរដោយ​ឈ្មោះ​ខេ​ង ភារ​ម្យ ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ មុខរបរ​រត់​ម៉ូតូឌុប មាន​ទីលំនៅ​ក្នុងភូមិ​ស្រះ​ថ្កូវ ឃុំ​កំពង់​សឹង ស្រុក​ព្រះស្តេច​ ខេត្តព្រៃវែង ​បានស្លាប់​​នៅនឹងកន្លែងកើតហេតុ ។

ចំណែកភាគី​ខាង​ម៉ូតូ​មួយ​គ្រឿង​​ទៀត​ម៉ាក​វ៉េវ​អុី​ ព​ណ៍​ខ្មៅ ពាក់​ស្លាក​លេខ​ កំពង់ឆ្នាំង ១A-១៦៦៦ បើកបរ​ដោយ​ឈ្មោះ ឌុ​ក វ៉ា ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ​ភូមិ​រាំង​ដេក ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល បាន​ស្លាប់​នៅ​​នឹង​​កន្លែង​កើតហេតុ​។

តាម​ប្រភពពី​សមត្ថកិច្ច​បាន​បញ្ជាក់​ថា មូលហេតុ​​គឺ​​បណ្តាល​មកពីភាគីម៉ូតូ​ទាំង​២គ្រឿង​ បើកបរ​ក្នុង​ល្បឿន​លឿន​ ហើយ​វ៉ា​ជែង​មិន​ប្រកាន់​ស្តាំនៅ​លើ​ស្ពាន​ ទើប​បណ្តាល​អោយ​មាន​គ្រោះថ្នាក់​រហូតដល់បាត់បង់ជីវិត​បែប​នេះ​។

ក្រោយ​ពេល​កើតហេតុ ម៉ូតូ​ទាំង២​គ្រឿង​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ព្រែក​ខ្សាយ​(​ក​) រង់ចាំ​ធ្វើ​ការ​ដោះស្រាយ​នៅ​ពេល​ក្រោយ​។ ចំណែក​សព​ជនរងគ្រោះ​ទាំង​ពីរ​ត្រូវ​បានសមត្ថកិច្ច​​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ