ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោករដ្ឋមន្ត្រីស៊ុយ សែម ​និង​លោក​ជំទាវ ក្នុងពិធីវេន​កាន់បិណ្ឌ​ទី​១៣​

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់​ ៖ ស្រប​ពេល​ដែល​ពុទ្ធសាសនិកជន​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​កំពុង​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្នុង​ប្រទេស​ដែល​មាន​សុខ​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ​លោក​ ស៊ុ​យ…

ខេត្តពោធិ៍សាត់​ ៖ ស្រប​ពេល​ដែល​ពុទ្ធសាសនិកជន​ខ្មែរ​នៅ​ទូ​ទាំង​ប្រទេស​កំពុង​ប្រារព្ធ​ពិធីបុណ្យ​កាន់បិណ្ឌ ភ្ជុំបិណ្ឌ ក្នុង​ប្រទេស​ដែល​មាន​សុខ​សន្តិភាព​និង​ការ​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​នេះ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩ ​លោក​ ស៊ុ​យ សែ​ម រដ្ឋមន្ត្រីក្រសួង​រ៉ែ​និង​ថាមពល​ ព្រមទាំង​​លោក​ជំទាវ​បាន​នាំ​យក​ភេសជ្ជៈ គ្រឿង​ឧបភោគបរិភោគ និង​ទេយ្យវត្ថុ​មួយ​ចំនួន​ទៀត ទៅ​ចូលរួម​កាន់បិណ្ឌ​វេន​ទី​១៣ ជាមួយ​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ហ​ង្សា​បីតិ​ ហៅ​វត្ត​ព្រែក​ស្ដី ស្ថិត​ក្នុង​សង្កាត់​លលកស​ ក្រុង​ពោធិ៍សាត់ និង​វត្ត​ពុទ្ធា​រាម ​ហៅ​វត្ត​ភូមិ​ស្ទឹង ស្ថិត​ក្នុង​ឃុំ​កណ្ដៀង ​ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់​។

​លោក​ ស៊ុ​យ សែ​ម និង​លោក​ជំទាវ​បាន​ធ្វើ​ពិធី​បង្សុកូល​និង​ពិធី​រាប់​បាត្រ​ ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ទៅ​ដល់​លោក​អ្នក​មានគុណ​ដែល​បាន​លាចាក​លោក​ទៅ​ហើយ​នោះ​។ ពិធីបុណ្យ​នេះ​ត្រូវ​បាន​ពុទ្ធសាសនិក​ខ្មែរ​ធ្វើ​ឡើងជា​រៀង​រាល់​ឆ្នាំ​ចាប់ពី​ថ្ងៃ​១​រោច​ដល់​ថ្ងៃ​១៥​រោច ​ខែភទ្របទ ដោយ​ការ​យក​ទេយ្យទាន​ផ្សេង​ៗ មាន​ដូច​ជា​អាហារ នំចំណី និង​សម្ភារៈ​ប្រើប្រាស់​ជាដើម ទៅ​ផ្គត់ផ្គង់​ដល់​ព្រះសង្ឃ នៅ​ក្នុង​វត្ត​ដែល​កំពុង​គង់​ចាំ​វស្សា​ក្នុង​រយៈពេល​មួយ​ត្រីមាស​។ ក្នុង​រយៈពេល​១៤​ថ្ងៃ​ដែល​គេ​​ហៅ​ថា​បុណ្យកាន់បិណ្ឌ​ឬ​បុណ្យ​ដាក់​បិណ្ឌ ចំណែក​ថ្ងៃ​១៥​រោច​ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នោះ ពុទ្ធសាសនិក​គ្រប់​វេន​ទាំងអស់​បាន​មក​ជួបជុំ​គ្នា​ធ្វើ​ទាន​ចំពោះ​ព្រះសង្ឃ ដើម្បី​បញ្ចប់​បុណ្យកាន់បិណ្ឌ​នោះ​ គេ​​ហៅ​​ថា​បុណ្យ​ភ្ជុំបិណ្ឌ​។

​ពិធីបុណ្យភ្ជុំបិណ្ឌ​​នេះ​ធ្វើ​ឡើង​ដើម្បី​ឧទ្ទិស​កុសលផល​បុណ្យ​ជូន​ដល់​ដួង​វិញ្ញាណក្ខន្ធ​អ្នក​មានគុណ​ទាំងឡាយ​មាន​មាតា​បី​តា ជីដូន​ជីតា ញាតិ​ការ​ទាំង​៧​សន្តាន ដែល​បាន​ចែក​ឋាន​ទៅ​ហើយ​នោះ និង​ដើម្បី​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ យុទ្ធ​ជន យុទ្ធ​នារី ដែល​បាន​លះបង់​ជីវិត ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ និង​ប្រជាពលរដ្ឋ​ដែល​បាន​បាត់បង់​ជីវិត​ក្នុង​របប​ប៉ុ​ល​ពត ក៍​ដូច​ពពួក​ប្រែ​ត​ទាំង​ឡាយ​ផង​ដែរ​។

ក្នុងពិធី​វេនកាន់បិណ្ឌទី១៣នេះដែរ ស៊ុ​យ សែ​ម និង​លោក​ជំទាវ​ បាន​ប្រគេន​ទេយ្យវត្ថុដល់​វត្ត​ទាំង​ពីរ ក្នុង​មួយ​វត្ត​រួមមាន សាដក អង្ករ​១០០​គីឡូក្រាម​, មី២​កេស​ធំ​, នំ​ធុង២​ធុង​, ស្កសរ១០០​​គីឡូក្រាម​​, ប្រេងឆា១​ធុង​, ម្ស៉ៅ​សាប៊ូ៤​​កេស​​, ទឹកក្រូច៥​កេស​​, ទឹកបរិសុទ្ធ៥​កេស​​, ផ្លែ​ឈើ៥​មុខ និង​បច្ច័យចំនួន២​លាន​រៀល​។

​សំណេះសំណាល​ជាមួយ​ព្រះសង្ឃ​និង​ពុទ្ធបរិស័ទ​ក្នុង​ឱកាស​នោះ​ដែរ លោក​រដ្ឋមន្ត្រី ស៊ុ​យ សែ​ម បាន​ថ្លែង​ថា យើង​បាន​មក​ជួបជុំ​គ្នា​ធ្វើបុណ្យ​នៅ​ក្នុង​វត្ត និង​បាន​កសាង​ប្រទេស​រីក​ចំរើន​យ៉ាង​ឆាប់រហ័ស​បែប​នេះ គឺ​ដោយសារ​ប្រទេស​ជាតិ​មាន​សុខ​សន្តិភាព និង​​សូម​ឲ្យ​លោកយាយ ​លោកតា​និង​ប្រជាពលរដ្ឋ​ថែរក្សា​សុខភាព ព្រមទាំង​បញ្ជូន​កូនចៅ​ទៅ​រៀន​ឲ្យ​បាន​គ្រប់​ៗ​គ្នា អប់រំ​ពួក​គេ​ឲ្យ​ខិតខំ​រៀនសូត្រ​និង​ចៀស​ឲ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ដើម្បី​ជា​ទំពាំង​ស្នង​ឫស្សី​នៃ​ប្រទេស​ជាតិ​។

​ក្នុង​ឱកាស​នោះដែរ លោក​​រដ្ឋមន្ត្រី​ស៊ុ​យ សែ​ម​ និង​លោក​ជំទាវ​បាន​ចែក​ក្រណាត់​ស អាវយឺត សាប៊ូ និង​ថវិការ​មួយ​ចំនួន​ដល់​លោកយាយ​លោកតា ពុទ្ធបរិស័ទ កងកម្លាំងប្រដាប់អាវុធ និង​ប្អូន​ៗ​យុវជន​ដែល​ចូលរួម​វេន​កាន់បិណ្ឌ​ទី​១៣​នោះ សរុប​ប្រមាណ​៤០០​នាក់​ផង​ដែរ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ