ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ទៅ​ងូតទឹក​ក្នុង​បន្ទប់ទឹក​​ឮ​សម្លេង​ស្រែក​រួច​ក៏​បាត់​ឈឹង​លុះ​ចូល​ទៅ​មើល​ស្រាប់តែ​…

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល​ ៖ គួរ​អាណិត​ណាស់​ក្មេង​ប្រុស​ម្នាក់​អាយុ​១៧​ឆ្នាំត្រូវ​ភ្លើង​ឆក់​ស្លាប់​ក្នុង​បន្ទប់ទឹក ខ​ណៈ​ទៅ​លេង​ផ្ទះ​អ៊ុំ​ ។ ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ២០១៩ វេលា​ម៉ោង០៨​និង​៣០នាទីយប់ នៅចំណុច​ក្នុង​បន្ទប់ទឹក​ផ្ទះ​ឈ្មោះ…

ខេត្តកណ្តាល​ ៖ គួរ​អាណិត​ណាស់​ក្មេង​ប្រុស​ម្នាក់​អាយុ​១៧​ឆ្នាំត្រូវ​ភ្លើង​ឆក់​ស្លាប់​ក្នុង​បន្ទប់ទឹក ខ​ណៈ​ទៅ​លេង​ផ្ទះ​អ៊ុំ​ ។ ហេតុ​ការ​ណ៍នេះ​បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ២០១៩ វេលា​ម៉ោង០៨​និង​៣០នាទីយប់ នៅចំណុច​ក្នុង​បន្ទប់ទឹក​ផ្ទះ​ឈ្មោះ ប៉ុ​ល សាត នៅ​ភូមិ​តា​ជោ ឃុំ​សារិកាកែវ ស្រុក​ល្វាឯម ខេត្តកណ្តាល ។

ជន​រង​គ្រោះ​ឈ្មោះ​ អ៊ុំ សិត ភេទ​ប្រុស អាយុ​១៧​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​តា​កេ ឃុំ​ល្វេ ស្រុក​កោះសូទិន ខេត្តកំពង់ចាម ។

តាមប្រភពពីសាក្សី​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នៅ​ជន​រង​គ្រោះ​បាន​មក​លេង​ផ្ទះ​ឈ្មោះ​ ប៉ុ​ល សាត ត្រូវជា​អ៊ុំបង្កើត ។ ​លុះ​នៅវេលាកើតហេតុខាងលើជន​រង​គ្រោះបាន​ចូល​ងូតទឹក​ក្នុង​បន្ទប់ទឹកបាន​បន្តិច​ក៏​បានឮ​សម្លេង​ជន​រង​គ្រោះ​ស្រែក ​និង​ឮ​ស្នូ​រស័ង្កសី​ជញ្ជាំង​បន្ទប់ទឹក​ហើយ​ក៏​បាត់​ស្ងាត់​ទៅ​វិញ ។

ភ្លាម​នោះ​អ៊ុំបង្កើតជនរងគ្រោះឈ្មោះ​ ប៉ុ​ល សាត ​ក៏​បាន​ហៅ​ឈ្មោះ ​ប៉ែន ណ​ន និង​ឈ្មោះ អ៊ុំ សុ​ផេ​ន ដែល​ត្រូវជា​ម្តាយ ​និង​បង​បង្កើត​ឲ្យ​មក​មើល​ហើយ​បាន​នាំ​គ្នា​គាស់​ទ្វារ​បន្ទប់ទឹក​នៅ​មាន​ចរន្ត​អគ្គិស​នី​ឆ្លងឆក់ ឈ្មោះ​ ប៉ុ​ល សាត​ ក៏​បាន​ទៅ​កាច់​បិទ​បា​រ៉ែត​ភ្លើង​ពេល​បើកទ្វារ​បន្ទប់ទឹក​ហើយ​ក៏​ឃើញ​ជន​រង​គ្រោះ​ដេក​ដួល​ស្លាប់​ក្នុង​បន្ទប់ទឹក​បាត់​ទៅ​ហើយ ។

តាមការ​ពិនិត្យ​នៅ​លើ​ខ្លួន​ជន​រង​គ្រោះ​មាន​ស្នាម​ជាំ​រលាត់​លើ​ថ្ងាស​ខាងស្តាំ មាន​ស្នាម​ជាំ​លើកដៃ​ក​ស្តាំ ។ ការ​សន្និដ្ឋាន​ជន​រង​គ្រោះ​ពិតជា​ស្លាប់ដោយសារ​ឆក់​ចរន្តអគ្គិសនី​ដែល​ឆ្លង មក​ពី​ខ្សែភ្លើង​ប៉ះ​ជាប់​នឹង​ដំបូល​ស័ង្ក​សីពិតប្រាកដ​មែន ។ ក្រោយ​ការ​ពិនិត្យ​រួចសមត្ថកិច្ច​បាន​ប្រគល់​សព​ជន​រងគ្រោះ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ