ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Hyundai ចង់​លូក​ឱ្យ​កប់​ក្លៀក​ក្នុង​ការ​ផលិត​រថយន្ត​ស្វយ័ត

4 ឆ្នាំ មុន

ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ ៗ កំពុង​ប្រកួតប្រជែង​ដើម្បី​ក្លាយជា​អ្នក​ទី​មួយ​ដែល​ផ្តល់​ជូន​នូវ​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ដោយ​មាន​ដៃគូ​ជា​ច្រើន​ជាមួយ​ក្រុមហ៊ុន​ខាងក្រៅ​ដើម្បី​ជួយ​អភិវឌ្ឍ​បច្ចេកវិទ្យា​។ ក្រុមហ៊ុន Jaguar Land Rover បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បើកបរ​ស្វ័យប្រវត្ត​របស់ Google…

ក្រុមហ៊ុន​ផលិត​រថយន្ត​ធំ ៗ កំពុង​ប្រកួតប្រជែង​ដើម្បី​ក្លាយជា​អ្នក​ទី​មួយ​ដែល​ផ្តល់​ជូន​នូវ​រថយន្ត​បើកបរ​ដោយ​ខ្លួនឯង ដោយ​មាន​ដៃគូ​ជា​ច្រើន​ជាមួយ​ក្រុមហ៊ុន​ខាងក្រៅ​ដើម្បី​ជួយ​អភិវឌ្ឍ​បច្ចេកវិទ្យា​។ ក្រុមហ៊ុន Jaguar Land Rover បាន​ចាប់​ដៃគូ​ជាមួយ​ក្រុមហ៊ុន​បើកបរ​ស្វ័យប្រវត្ត​របស់ Google មានឈ្មោះ​ថា Waymor ខណៈ​ដែល​ក្រុមហ៊ុន BMW បាន​សហការ​ជាមួយ​ក្រុមហ៊ុន​គូប្រជែង Mercedes-Benz​។

ក្រុមហ៊ុន Hyundai Group គឺជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ចុង​ក្រោយបង្អស់​នៅ​ពេល​នេះ ដែល​ប្រកាស​ពី​ការ​ប្តេជ្ញា​ចិត្ត​ដ៏​សំខាន់​មួយ​ឆ្ពោះទៅ​រក​បច្ចេកវិទ្យា​បើកបរ​ដោយ​ខ្លួនឯង តាម​រយៈ​ភាព​ជា​ដៃគូ​ថ្មី​ជាមួយ​ក្រុមហ៊ុន Aptiv (​អតីត​ក្រុមហ៊ុន Delphi Automotive) ។ ក្រុមហ៊ុន​ទាំង​ពីរ​បាន​ប្រកាស​អំពី​ភាព​ជា​ដៃគូ​រួម​គ្នា​ផ្តោត​លើ​ផលិត​រថយន្ត​ដែល​មាន​ភាព​ស្វយ័ត​ដល់​ទៅ​កម្រិត​៤​និង​៥​។​”

ស្វ័យភាព​កម្រិត ៤ គឺ​ត្រូវ​ទាមទារ​ឱ្យ​អ្នកបើកបរ​ជា​អ្នកបញ្ជា​ពេល​ខ្លះ​ដែល​ចាំបាច់​។ តែ​សម្រាប់​កម្រិត​៥ គឺ​អ្នកបើកបរ​មិន​ចាំបាច់​បញ្ជា​អ្វី​ឡើយ​។ ពោល​គឺ​វា​អាច​បើកបរ​ដោយ​ខ្លួនឯង​ទាំងស្រុង​តែ​ម្តង​។ ក្រុមហ៊ុន Hyundai បាន​និយាយ​ថា ការ​បណ្តាក់ទុន​រួម​គ្នា​នឹង​ចាប់ផ្តើម​សាកល្បង​ប្រព័ន្ធ​គ្មាន​អ្នកបើកបរ​ពេញលេញ​នៅ​ឆ្នាំ ២០២០ និង​អាច​រួចរាល់​នៅ​ឆ្នាំ ២០២២​។

ក្រុមហ៊ុន Hyundai Motor Group និង Aptiv នឹង​កាន់កាប់​ភាគហ៊ុន ៥០% នៃ​ភាព​ជា​ដៃគូ​ដែល​មាន​តម្លៃ ៤​ពាន់​លាន​ដុល្លារ​។ ក្រុមហ៊ុន បាន​ជះ​សាច់ប្រាក់​ចំនួន ១.៦​ពាន់​លាន​ដុល្លារ សម្រាប់​ដំណើរការ​ក្តី​ស្រមៃ​នេះ​។ ក្រុមហ៊ុន Aptiv នឹង​ផ្តល់​ជូន​នូវ​បច្ចេកវិទ្យា​បើកបរ​ស្វយ័ត កម្ម​វ​សិទ្ធិ​បញ្ញា និង បុគ្គលិក​៧០០​នាក់​។

អនុប្រធាន​ប្រតិបត្តិ​ក្រុមហ៊ុន Hyundai Group មាន​ប្រសាសន៍​ថា​៖ «​ការ​បណ្តាក់ទុន​រួម​គ្នា​ថ្មី​នេះ​គឺជា​ការ​ចាប់ផ្តើម​នៃ​ការ​ធ្វើ​ដំណើរ​ជាមួយ Aptiv ឆ្ពោះទៅ​រក​គោលដៅ​រួម​របស់​យើង ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​បើកបរ​ដោយ​ស្វយ័ត​។ សមត្ថភាព​រួម​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន Aptiv ដែល​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ឈានមុខ​គេ​លើ​ពិភពលោក​និង​ក្រុមហ៊ុន​របស់​យើង នឹង​បង្កើត​ការ​រួម​បញ្ចូល​គ្នា​ដ៏​មាន​តម្លៃ​មិន​អាច​កាត់ថ្លៃ​បាន​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ