ឮ​ប្រពន្ធ​សម្រាលកូន​ខំ​ទៅ​មើល​មិន​ទាន់​បានឃើញ​មុខ​កូន​ជាទី​ស្រលាញ់​ផង​ស្រាប់តែ​…​ពុទ្ធោ !


ខេត្ត​ប៉ៃលិន ៖ គួរ​ឲ្យ​ស​ង្វែ​ក​ខ្លាំង​ណាស់​បុរស​ជា​ជាងសំណង់​ម្នាក់ជិះ​ម៉ូតូ​ក្នុង​ស្ថានភាព​ស្រវឹង​បម្រុង​ទៅ​មើល​ប្រពន្ធ​សម្រាលកូន​នៅ​មន្ទីរពេទ្យ ដោយ​ប្រឹង​វ៉ា​ជែង​ជ្រុល​ទៅ​បុក​រថយន្ត​ក្នុង​ទិស​ដៅ​បញ្ច្រាសគ្នា​ពេញទំហឹង​បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះបាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦និង​៤៥​នាទី​យប់ ​ថ្ងៃ​ទី​២៦ ខែកញ្ញា ឆ្នាំ​២០១៩​ នេះ​នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ស្ថិត​ក្នុ​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន​ខេត្ត​ប៉ៃលិន ។

បើ​តាម​សម្តី​មិត្តភក្តិ​ជន​រង​គ្រោះបាន​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ ង៉ោ​ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មុខរបរ​ជាងសំណង់​រស់នៅ​ភូមិ​ដូង ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ខណៈ​ពួក​គាត់​កំពុង​ផឹកស្រា​បៀរ​ជាមួយ​គ្នា​ប្រមាណ​៤​ទៅ​៥​នាក់​ ស្រាប់​តែជនរងគ្រោះបានឮ​ដំណឹង​ថា ប្រពន្ធ​ឈឺពោះ​សម្រាលកូន​ទី​២ នៅ​ឯ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ក៏ប្រញាប់​ជិះ​ម៉ូតូម៉ាក​សង់​កូរ៉េ​ ពណ៌​ប្រផេះ ពាក់ផ្លាក​លេខ ​កំពង់ចាម 1A-7191 ដើម្បី​ទៅ​មើល​ប្រពន្ធ​ទាំង​ខ្លួន​ស្រវឹង​ជោកជាំបើ​ទោះបី​មិត្តភក្តិ​ហាមឃាត់​យ៉ាងណា​ក៏​មិន​ស្តាប់​ដែរ ។ឃើញ​ដូចនេះមិត្តភក្តិ​ម្នាក់​ក៏បាន​ជិះ​ម៉ូតូ​តាម​ពីក្រោយ​ស្រាប់តែ​ជួប​រឿងអកុសល​បែប​នេះ​តែ​ម្តង​ ។

ចំណែក​រថយន្ត​ម៉ាកឡិច​ស៊ី​ស​៣៣០ ពណ៌​ស ពាក់​ផ្លាក​លេខ ភ្នំពេញ AF-5040 បើកបរ​ដោយ​ឈ្មោះ វី​រស់នៅ​ក្រុងប៉ៃលិនបន្ទាប់​ពី​កើតហេតុ​រថយន្ត​មិន​បាន​បើក​ទៅ​ណា​ទេ​គឺ​ឈប់​នៅ​នឹង​ក​ន្លែងដើម្បី​ដោះស្រាយ ។ ក្នុង​ហេតុការណ៍​នោះ​ដែរនគរបាល​ជំនាញ​បាន​ទៅ​សម្រួល​ចរាចរណ៍​វាស់វែង​នឹង​បាន​បញ្ជាក់​ថា ម៉ូតូ​គឺជា​អ្នក​បង្ក​ព្រោះ​ចូល​ទៅ​ខាង​ផ្លូវ​រថយន្ត​ប្រហែល​ជាង​១​ម៉ែត្រ ។

យោង​តាម​សាក្សីដែលបានឃើញហេតុការណ៍បានឱ្យដឹងថា ​គេ​ឃើញ​ម៉ូតូ​វ៉ា​រថយន្ត​ជិះ​ស្របគ្នា​ក៏ជ្រុល​ទៅ​បុក​រថយន្ត​ឡិច​ស៊ី​ស​នោះ​តែ​ម្តង​ ។ ក្រោយ​ពី​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ឲ្យ​សាច់ញាតិ​ដឹក​សព​ទៅ​គេហដ្ឋាន​ដើម្បី​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​រថយន្តត្រូវ​សមត្ថកិច្ច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងប៉ៃលិន​ដើម្បី​ដោះស្រាយ​គ្នា​ពេល​ក្រោយ ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ