នៅក្នុងខែ សីហា កន្លងមកនេះ យុវជននៅក្នុងអង្គការសុវណ្ណកុមារបានរៀបចំការសំអាតបរិស្ថាននៅជុំវិញអង្គការរបស់ពួកគេ។ ពួកគេចង់ស្វែងរកសកម្មភាពផ្សេងៗដើម្បីធ្វើអោយការរៀនសូត្រ និងការកម្សាន្តក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេមានភាពរស់រវើកបន្ថែមទៀត យុវជនអង្គការសុវណ្ណកុមារបានជ្រើសរើសយកការរើសសំរាមនៅជុំវិញសហគមន៏របស់គេ ។
បន្ទាប់មកអ្នកដឹកនាំយុវជនបានរៀបចំសកម្មភាពនេះឡើងដោយស្នើសុំសំភារៈសំអាតដែលចាំបាច់
នៅពេលពាក់កណ្តាលថ្ងៃត្រង់យ់ើងក៏បានឃើញភាពស្រស់ស្អាតរបស់សុវណ្ណកុមារបន្ទាប់ពីពួកគាត់សំអាតរួច។
សកម្មភាពសំអាតនេះគឺជាការរៀបចំសំអាតលើកទី១ របស់សុវណ្ណកុមារ។
បំពាក់ដោយសំភារះសមស្របសំរាប់ការសំអាតនេះ យុវជនចំនួន៣៥នាក់
ភាគច្រើនមកពីអង្គការសុវណ្ណកុមារបានបែងចែករាល់សម្ភារៈដែលអាចកែច្នៃបាន ហើយពួកគេបានកែលម្អរសោភ័ណភាពនៃអង្គការនេះ។
ចាប់តាំងពីការបើកដំណើរការនៅឆ្នាំ២០០៣មក បេសកកម្មរបស់អង្គការសុវណ្ណកុមារដែលដំណើរការដោយអង្គការអន្តរជាតិ
Sovann Komar LLC បានធ្វើឱ្យវដ្តនៃភាពក្រីក្រថយចុះតាមរយៈការសម្របសម្រួលការបណ្តុះបណ្តាលជំនាញជីវិត
និងលើកកម្ពស់វប្បធម៌នៃការពង្រឹងអំណាចរបស់យុវជនក្នុងចំណោមអ្នកដែលកំពុងនៅក្រោមការមើលថែរបស់អង្គការ។
ក្មេងកំព្រារចំនួន៥៥នាក់ និងមនុស្សដែលត្រូវបានគេបោះបង់ចោលហើយមានប្រវត្តិលំបាក
កំពុងរស់នៅក្រោមការមើលថែរបស់អង្គការសុវណ្ណកុមារ។ ក្រុមប្រឹក្សាកុមារនៃ
Golden Children Inc ជាអង្គការសប្បុរសធម៌មួយដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកដែលគ្រប់គ្រង
Sovann Komar LLC កំពុងតែខិតខំបំពេញតម្រូវការទាំងនេះតាមរយៈកម្មវិធីថ្មីនៃសកម្មភាពលើកកម្ពស់ការផ្តោតលើយុវជនរួមទាំងការធ្វើទស្សនកិច្ចវប្បធម៌
ថ្នាក់កីឡា និងដំណើរកំសាន្តដែលមានភាពសប្បាយរីករាយ។
សកម្មភាពស្រដៀងគ្នានេះបាននឺងកំពុងបន្តចាប់តាំងពីខែកញ្ញា
ឆ្នាំ២០១៥មកដោយផ្តោតជាចម្បងលើការធ្វើឱ្យឧបករណ៍អប់រំអាចចូលទៅដល់សហគមន៍នៅតាមជនបទដូចជាអង្គការកុមារនេះដោយការផ្តល់ធនធានដូចជាថ្នាក់រៀនថ្មីនិងកែលម្អថ្នាក់រៀន
តុនិងកៅអី សៀវភៅសម្រាប់បណ្ណាល័យ និងសម្ភារៈការិយាល័យ។
ខណៈពេលដែលឧបករណ៍ទាំងនេះត្រូវបានផ្តល់ឱ្យយុវជននៃសុវណ្ណកុមារ
យើងឃើញថាពួកគេមានគំនិតល្អៗជាច្រើនជាងមុនទៀត!
ក្រឡេកមើលទៅអនាគតដូចជាទិវាសម្អាតអង្គការដែរយុវជននៃសុវណ្ណកុមារនឹងដើរតួនាទីជាអ្នកដឹកនាំក្នុងការសម្រេចចិត្តនិងលើកកម្ពស់តម្លៃនៃកម្មវិធី
និងសកម្មភាពផ្សេងៗ។
ទិវាសម្អាតអង្គការបានបញ្ចប់ដោយការញុាំភេសជ្ជៈនៅហាងកាហ្វេដែលនៅជិតអង្គការ។ នៅពេលសួរអ្នកដឹកនាំយុវជនម្នាក់នៃអង្គការសុវណ្ណកុមារថាតើនាងមានអារម្មណ៍បែបណា នាងបាននិយាយថា «ថ្ងៃនេះជាពេលវេលារីករាយណាស់!» ។ សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង ៖Sovannkomarmedia@gmail.com
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ