ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​បង្កើត​កា.ប់​ឪពុក​ដាច់​.​ក​ស្លា.ប់​ភ្លាម​ៗ ខណៈ​កំពុង​ដេក​នៅ​ក្រោមផ្ទះ

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម អធិការ​នគរបាល​ស្រុក​ស្រីស្នំ គឺ​លោក​វរសេនីយ៍ឯក អ៊ុ​ន ស្រស់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល ត្រូវជា​កូនបង្កើត​បាន​ទាញ​កាំបិត​ខ្វែវ​កាប់​មក​លើ​ឪពុក​បង្កើត​របស់​ខ្លួន…

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​បឋម អធិការ​នគរបាល​ស្រុក​ស្រីស្នំ គឺ​លោក​វរសេនីយ៍ឯក អ៊ុ​ន ស្រស់ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ដែល ត្រូវជា​កូនបង្កើត​បាន​ទាញ​កាំបិត​ខ្វែវ​កាប់​មក​លើ​ឪពុក​បង្កើត​របស់​ខ្លួន បណ្តាល​ឲ្យ​ដាច់ ក ស្លាប់​ភ្លាម​ៗ យ៉ាង​អាណោចអាធម្ម ខណៈ​កំពុង​សម្រាក​នៅ​ក្រោមផ្ទះ ។ ហេតុការណ៍​គួរ​ឲ្យ​តក់ស្លុត​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៥​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែកញ្ញា ស្ថិត​ក្នុងភូមិ​ភ្នំ​ដី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប​។

លោក​វរសេនីយ៍ឯក អ៊ុ​ន ស្រស់ បាន​ឲ្យ​ដឹង​ថា ករណី​ឃាតកម្ម​នេះ​កម្លាំង​នគរបាល​ស្រុក​ស្រីស្នំ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ សាន គង់ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រស់នៅ​ភូមិ​ភ្នំ​ដី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ខេត្តសៀមរាប ។ លោក​បន្ត​ថា អង្គហេតុ​នៅ​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១៥​និង​៣០​នាទី ជនសង្ស័យ​ដែល​ត្រូវជា​កូនបង្កើត បាន​យក​កាំបិត​ខ្វែវ​ដង​ឈើ​កាប់​ទៅ​លើ​ឪ​ពុ​កៅ​លើ​ឪពុក​បង្កើត​ឈ្មោះ​រៀល វឿ​ង ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ នៅ​ភូមិ​ភ្នំ​ដី ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ មុខរបរ កសិករ​បណ្តាល​ឲ្យ​ដាច់​ក ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​កម្លាំង​ចុះ​ទៅ​ភ្លាម ធ្វើការ​ហ៊ុម​ព័ទ្ធ​ចាប់ និង​ឃាត់​ជនសង្ស័យ​ភ្លាម​ៗ​ផង​ដែរ ។

លោក​ឧត្តមសេនីយ៍ត្រី​ភឹង ចិន្តា​រ៉េ​ត ស្នងការ​រង​ទទួល​ផែន​កណ្តាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​ថា តាម​ការ​បំភ្លឺ​របស់​អ្នក​ជិតខាង និង​ប្រពន្ធ របស់​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ មុន​នឹង​ធ្វើ​សកម្មភាព​ប្រហែល​៣​ថ្ងៃមុន គេ​(​ជនសង្ស័យ​)​បាន​ដើរ​កាប់​ដើម​ចេក​អស់​ជា​ច្រើន​ដើម ។ ដោយ​ខ្លាច​មាន​បញ្ហា​ជន​រង​គ្រោះ​បាន​ទៅ​ស្នាក់​នៅផ្ទះ​អ្នក​ជិតខាង ។ តែ​ដល់​ថ្ងៃ​កើតហេតុ​ពួក​គាត់​បាន​អង្គុយ​លេង​នៅ​លើ​គ្រែ ក្រោម ផ្ទះ ក៏​ស្រាប់តែ​ជនសង្ស័យ​(​ជា​កូនប្រុស​)​បាន​កាន់​កំ​បិត​ខ្វែវ ដើរ​សំដៅ​មក​រក​ឪពុក​បង្កើត​ខណ​:​ពេល​នោះ​ក៏​ទាញ​កាំបិត​កាប់​ទៅ​លើ​ឪពុក បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​តែ​ម្តង ។

លោក​បន្ត​ថា តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ជន​រង​គ្រោះ ត្រូវជា​ម្តាយ​បាន​ឲ្យ​ដឹង​ថា កូន​គាត់ វា​វិកលចរិត ប៉ុន្តែ​គ្មាន​ឯកសារ​បញ្ជាក់​ជាក់លាក់​នោះ​ទេ ។ បច្ចុប្បន្ន​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នង​ស្នងការដ្ឋាន​ខេត្តសៀមរាប កំពុង​កសាង​សំណុំ រឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ យក​មក​តុលាការខេត្ត ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ