ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹង​មក​ពី​អី​ទេ​នេះ​! ឆេះ​បន្ទប់​ជួល​អស់​៦​បន្ទប់​ខ្ទេច​តែ​ម្តង

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អគ្គិសនី​ឆាបឆេះ​ផ្ទះ​បងប្អូន​ពលរដ្ឋ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ នៅ​ភូមិ​ព្រែក​តាឡុ​ង​២ សង្កាត់​ចាក់​អង្រែ​ក្រោម ដែល​មាន​ជា​ផ្ទះ​លក្ខណៈ​បន្ទប់​ជួល ។ សេចក្តីរាយការណ៍​បាន​បន្ត​ថា…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មាន​ករណី​អគ្គិសនី​ឆាបឆេះ​ផ្ទះ​បងប្អូន​ពលរដ្ឋ​មួយ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​២០​នាទី​ថ្ងៃ​ទី​២៦ ខែកញ្ញា​នេះ នៅ​ភូមិ​ព្រែក​តាឡុ​ង​២ សង្កាត់​ចាក់​អង្រែ​ក្រោម ដែល​មាន​ជា​ផ្ទះ​លក្ខណៈ​បន្ទប់​ជួល ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា ដោយ​ឆេះ​បន្ទប់​អស់​៦​បន្ទប់ ហ្មត់​ទាំងស្រុង ។ ចំណែក​ការ​ឆេះ​នេះ​យើង​មិន​ទាន់​ដឹង​នៅឡើយ​ថា មក​ពី​អ្វី ដឹង​តែ​ឆេះ​អស់​៦​បន្ទប់ ។ លើស​ពី​នេះ​ទៅ​ទៀត មាន​៥​បន្ទប់​ដែល​គ្មាន​មនុស្ស​នៅ ព្រោះ​ទៅ​ស្រុក​អស់ ហើយ​មាន​១​បន្ទប់​គឺ​មាន​មនុស្ស​នៅ ។

ពាក់ព័ន្ធ​ករណី​នេះ​បាន​ឡានទឹក​បាន​មក​អន្តរាគមន៍​ចំនួន​៦​គ្រឿង តែ​បាញ់​អស់​តែ​៤​គ្រឿង​ទេ ក៏​បាន​រលត់​អស់​វិញ​ទាំងស្រុង តែ​បន្ទប់​ជួល​ទាំង​៦​នោះ គឺ​បាន​ឆេះ​ខ្ទេច​អស់​តែ​ម្តង ៕ កែសម្រួល​ដោយ ៖​សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ