ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​អញ្ជើញ​ចូលរួម​រំលែក​ទុក្ខ​នៃ​គ្រួសារ​សព​ដែល​រង​គ្រោះ​ផ្ទុះ​ធុង​ហ្គា​ស

4 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ដោយ​ទទួល​បាន​ដំណឹង​ពី​មរណៈភាព​របស់​ឈ្មោះ មឿ​ន វិចិត្រ (​ហៅ កុយ​) អាយុ​៤៨​ឆ្នាំ ដែល​បាន​ទទួល​រង​គ្រោះ​ដោយ​ផ្ទុះ​ធុង​ហ្គា​ស កាលពី​ថ្ងៃ​ទី​១៤…

ខេត្តសៀមរាប ៖ ដោយ​ទទួល​បាន​ដំណឹង​ពី​មរណៈភាព​របស់​ឈ្មោះ មឿ​ន វិចិត្រ (​ហៅ កុយ​) អាយុ​៤៨​ឆ្នាំ ដែល​បាន​ទទួល​រង​គ្រោះ​ដោយ​ផ្ទុះ​ធុង​ហ្គា​ស កាលពី​ថ្ងៃ​ទី​១៤ សីហា ឆ្នាំ​២០១៩ ហើយ​បាន​ទៅ​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យ​សុរិន្ទ នៃ​ព្រះរាជាណាចក្រ​ថៃ ត្រូវ​បាន​ទទួលមរណៈភាព​កាលពី​វេលា​ម៉ោង​១៦ នា​ថ្ងៃ​ទី​២៣ ខែកញ្ញា​នេះ ហើយ​ត្រូវ​បាន​បញ្ជូន​មក​ដល់​ខេត្តសៀមរាប​វិញ នៅ​ល្ងាច​ថ្ងៃ​ទី​២៥ កញ្ញា ដើម្បី​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​សាសនា នៅ​ភូមិ​ចំបក់​ហែរ ឃុំ​ពួក ស្រុក​ពួក ខេត្ត សៀមរាប ។

លុះ​នៅ​ព្រឹក​ថ្ងៃ​ទី ២៦ ខែ កញ្ញា ឆ្នាំ​២០១៩​នេះ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​អម ដំណើរ​ដោយ​លោក ប្រាក់ សោ​ភ​ណ្ឌ័ សមាជិក​គណៈកម្មាធិការ​សាខា​កាក បាទ​ក្រហម​កម្ពុជា បាន​ដឹកនាំ​ប្រតិភូ​ខេត្ត អញ្ជើញ​ចូលរួម រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​បំផុត​ជាមួយ​ក្រុម​គ្រួសារ​សព ឈ្មោះ មឿ​ន វិចិត្រ ហៅ កុយ​ដែល​ជា​អ្នក​បើក បររថ​យន្ត​ដឹក​ហ្គា​ស ហើយ​បាន​ទទួល​រង​គ្រោះ​កាលពី​កន្លង​មកនេះ ។

នា​ឱកាស​នោះ​ដែរ ក្នុង​នាម​អាជ្ញាធរ​ខេត្តសៀមរាប លោក ទៀ សីហា ក៏​បាន​សម្តែង​នូវ​ការ​សោកស្តាយ​យ៉ាង​ខ្លាំង នៃ​ការ​បាត់បង់​របស់​ប្រជាពលរដ្ឋ​ដ៏​ស្លូតត្រង់​មួយ​រូប​ត្រូវជា​ស្វាមី លោក ឪពុក ជាទី​ស្រឡាញ់​របស់​ក្មួយ​ៗ ដែល​ជាទី​ពឹង​ដ៏​រឹង​មាំ​នៃ​ក្រុម គ្រួសារ ក៏​ដូច​ការ​បាត់បង់​នូវ​វត្ថុ​អ្វីមួយ ដែល​រក​តម្លៃ​អ្វី​មក​ប្រៀបធៀប​ផ្ទឹម​ពុំ​បាន​នៅ​ក្នុង​ក្រុម​គ្រួសារ​របស់​ខ្លួន ។ លោក​ក៏​បាន គូសបញ្ជាក់ ក្នុង​ពេល​បងប្អូន​រង​គ្រោះ​ទាំង​១៣​នាក់ ដែល​បាន​កំពុង​សម្រាក​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​រដ្ឋ​ឯកជន និង​នៅ​ក្រៅប្រទេស ក៏​ដូច​នៅ​តាម​លំនៅ​ដ្ឋា​ន អាជ្ញាធរ​ខេត្ត និង​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ដែល​មាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជា​ប្រធាន​កាកបាទក្រហមកម្ពុជា​បាន​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​បងប្អូន​រង​គ្រោះ​ទាំងនោះ ដោយ​បាន​ចុះ​ទៅ​សួរសុខទុក្ខ​ផ្ទាល់​នៅ​តាម​មន្ទីរពេទ្យ និង បាន​ឧបត្ថម្ភ​នូវ​ថវិកា​ក្នុង​ការ​ព្យាបាល​ទៀត​ផង ។ លោក​ក៏​សែន​សោកស្តាយ​យ៉ាង​ខ្លាំង ដោយ​ស្ថានភាព​របួស​បងប្រុស មឿ​ន វិចិត្រ ហៅ កុយ មាន​សភាព​ធ្ងន់ធ្ងរ​ពេក ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រូពេទ្យ​ជំនាញ​ជួយ​សង្គ្រោះ​អាយុជីវិត​បងប្រុស​មិន​បាន ។

ក្នុង​នោះ​ដែរ​លោក​អភិបាលខេត្ត ក៏​បាន​ពាំនាំ​នូវ​ការ​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​នៃ​សព​ពី​សំណាក់ ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ក៏​ដូច​ជា​មន្ត្រីរាជការ​ផង​ដែរ ។ ក្នុង​នោះ​ដែរ​លោក និង​ប្រតិភូ​ក៏​បាន​ធ្វើការ​បូជា​ទៀន​ធូប ដើម្បី​ឧទ្ទិស​ជូន​ដល់​ដួងវិញ្ញាណ​ក្ខ័​ន្ត ជូន​ដល់​លោក មឿ​ន វិចិត្រ ហៅ កុយ សូម​ឲ្យ​លោក​បាន​ទៅ​កាន់​សុខ​តិ​ភព​ថ្មី ព្រមទាំង​បែរ​ងាក​ក្រោយ​ឲ្យ​ពរ​ជ័យ​ដល់​ក្រុម​គ្រួសារ បងប្អូន កូនចៅ និង ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ មន្ត្រីរាជការ ឲ្យ​ទទួល​នូវ​សេចក្តីសុខ និង ឲ្យ​ស្គាល់​នូវ​តែ​សុខ​សន្តិភាព សុភមង្គល និង ការ​អភិវឌ្ឍន៍​ប្រទេស​ជាតិ​លើ​គ្រប់​វិស័យ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ