ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈុត​រ៉ូ​ប​មង្គលការ​របស់​នី​ឡា និង​គូ​ដណ្តឹង​ទាក់ទាញ​អ្នកគាំទ្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

រហូត​មក​ទល់​ពេល​នេះ នី​ឡា​កូនស្រី​លោក​សុវណ្ណ រិ​ទ្ធី ហៅ​វ​វ៉ិ​ច​ទ័​រ គឺ​បាន​ទទួល​នូវ​ចំណង​ស្នេហ៍​ថ្មី​ហើយ​ឈាន​មក​ការ​ចងចិត្ត​តាម​រយៈពាក្យ​គូ​ដណ្តឹង ។ ដំណឹង​ចុង​ក្រោយ​នេះ នី​ឡា ដែល​បរាជ័យ​ស្នេហ៍​ម្តង​ហើយ​នោះ​លេច​ឭ​ជិត​ចូល​រោងការ ដោយ​នាង​លែង​រង់ចាំ​អូស​ពេល​ទៀត​ឲ្យ​យូរអង្វែង…

រហូត​មក​ទល់​ពេល​នេះ នី​ឡា​កូនស្រី​លោក​សុវណ្ណ រិ​ទ្ធី ហៅ​វ​វ៉ិ​ច​ទ័​រ គឺ​បាន​ទទួល​នូវ​ចំណង​ស្នេហ៍​ថ្មី​ហើយ​ឈាន​មក​ការ​ចងចិត្ត​តាម​រយៈពាក្យ​គូ​ដណ្តឹង ។ ដំណឹង​ចុង​ក្រោយ​នេះ នី​ឡា ដែល​បរាជ័យ​ស្នេហ៍​ម្តង​ហើយ​នោះ​លេច​ឭ​ជិត​ចូល​រោងការ ដោយ​នាង​លែង​រង់ចាំ​អូស​ពេល​ទៀត​ឲ្យ​យូរអង្វែង ។

នី​ឡា​ធ្លាប់​បង្ហើប​ថា នាង​ឈប់​ពន្យា​ពេល​ចូល​រោងការ​ទៀត​ហើយ ដោយ​នាង​នឹង​ចូល​រោងការ​ឆ្នាំ​២០២០​ឲ្យ​ក្តៅ​ៗ​ទាន់​តារា​ល្បី​ៗ​មួយ​ចំនួន​រៀប​ការ​ផ្អើល​គេឯង​កន្លង​ទៅ ។ នី​ឡា​បាន​រកបាន​ម្ចាស់​ចិត្ត​ថ្មី​ដែល​នៅ​វ័យក្មេង​សង្ហា​មិន​ចាញ់​តួកុន​នោះ​ឡើយ រហូត​មាន​អ្នក​លួច​ច្រណែន ។ អ្វី​ដែល​ពិសេស​នី​ឡា​ត្រូវ​បាន​គូ​ដណ្តឹង​មិន​ប្រកាន់​បើកដៃ​ឲ្យ​ចូល​សិល្បៈ​ពេញទំហឹង​។

យ៉ាងណាមិញ នី​ឡា សុខចិត្ត​ទទួល​សិល្បៈ​តែ​ការ​សម្តែង​កំប្លែង មិន​ថត​ភាពយន្ត​ទេ ដើម្បី​កុំ​ឲ្យ​ម្ចាស់​ចិត្ត​អន់​ស្រពន់ចិត្ត ។

រូបភាព​រ៉ូ​ប​មង្គលការ​ដែល​មួយគូ​នេះ​បង្ហោះ​បាន​អង្រួន​ហ្វេ​ន​ៗ​ចាប់ចិត្ត​ច្រើន​ហើយ នាំ​គ្នា​លើក​ឡើង​ថា​នាង​ចូល​រោងការ​ពេល​ណា​ឲ្យ​ច្បាស់លាស់ ដើម្បី​ចង់​ដឹង​ថា ពិធី​រៀបចំ​ឡើង​ពិសេស​កម្រិត​ណា​ក្នុង​នាម​តារា​មានការ​ចាប់អារម្មណ៍ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ