ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រូបង្វឹក Barcelona ប្រាប់​ពី​ស្ថានភាព​របួស​របស់ Messi ក្រោយ​ការ​ប្រកួត​ថ្ងៃ​អង្គារ

4 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Soccer Net បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Ernesto Valverde បាន​អាប់​ដេ​ត​ពី​ស្ថានភាព​របួស​របស់​កីឡាករ​ជើង​ខ្លាំង…

តាម​ប្រភព​ព័ត៌មាន Soccer Net បានឱ្យ​ដឹង​ថា គ្រូបង្វឹក​ក្លិប​អ្នកមាន​បុណ្យ Barcelona លោក Ernesto Valverde បាន​អាប់​ដេ​ត​ពី​ស្ថានភាព​របួស​របស់​កីឡាករ​ជើង​ខ្លាំង Lionel Messi ក្រោយ​ពី​គេ​បាន​ដើរ​ចេញពី​ការ​ប្រកួត​នៅ​ពាក់​កណ្តាលផ្លូវ ពេល​ដែល​ប្រកួត​ជាមួយនឹង Villarreal កាលពី​យប់​ថ្ងៃ​អង្គារ​។

Messi នៅ​រដូវ​កាល​នេះ​មាន​ភាព​យ៉ាប់យ៉ឺន​ជាមួយនឹង​បញ្ហា​របួស ដល់​ថ្នាក់​មិន​បាន​ឡើង​ប្រកួត​ជា​ច្រើន​ដង​មក​ហើយ​កាលពី​បើ​រដូវ​កាល​ថ្មី​ភ្លាម​។ គេ​ទើបតែ​ឡើង​ប្រកួត​ធ្វើ​ជា​កីឡាករ​ជំនួស​កាលពី​ប្រកួត​ជាមួយនឹង Dortmund កាលពី​ស​ប្តា​ហ៍​មុន​។ កាលពី​យប់​ថ្ងៃ​អង្គារ គេ​បាន​ឡើង​លេង​ជា​ផ្លូវការ​ជា​លើក​ដំបូង​ក្នុង​រដូវ​កាល​នេះ តែ​អាច​នៅ​លេង​បាន​ត្រឹមតែ​៤៥​នាទី​ប៉ុណ្ណោះ ដោយសារ​តែ​មាន​របួស​មួយទៀត​។

គ្រូបង្វឹក Valverde បាន​ប្រាប់​ដល់​អ្នកគាំទ្រ​ទាំងអស់​ដែល​ខ្វល់ខ្វាយ​នឹង​ស្ថានភាព​របស់ Messi ថា​៖ «Messi មិនកើត​អ្វី​ធ្ងន់ធ្ងរ​ឡើយ ហើយ​គេ​អាច​នឹង​មក​ប្រកួត​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​។ នៅ​ពេល​មាន​អ្វី​កើតឡើង​ចំពោះ Messi ពិភពលោក​ទាំងមូល​សុទ្ធតែ​ចាប់អារម្មណ៍​។ វា​មិនមែន​ត្រឹមតែ Barcelona នោះ​ទេ​។​»

លោក​បាន​បន្ត​ថា​៖ «​ខ្ញុំ​មិន​គិត​ថា​វា​ធ្ងន់ធ្ងរ​ទេ​។ ពួក​យើង​មិន​ចង់​ប្រថុយប្រថាន​ឡើយ​។ ពួក​យើង​នឹង​រង់ចាំ​មើល​ទាំងអស់​គ្នា​។ ខ្ញុំ​មិន​ទាន់​អាច​ប្រាប់​អ្នក​ទាំងអស់​គ្នា​ពី​អ្វី​បាន​ទេ​នៅ​ពេល​នេះ​។ Messi បាន​រង​របួស​ជា​យូរ​មក​ហើយ ដូចនេះ​ហើយ​បានជា​ពួក​យើង​មិន​ចង់​ប្រថុយប្រថាន​នៅ​ពេល​នេះ​ឡើយ​៕» កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ