ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មក​មើល​បញ្ជី​ឈ្មោះ​កីឡាករ​កម្ពុជា​ទាំង​២៦​រូប ដែល​ត្រូវ​ប្រមូលផ្ដុំ​ក្នុង​ជុំរំ​ហ្វឹកហាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​មកនេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ធ្វើការ​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​បឋម ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត FIFA World Cup Qatar 2022&Asian Cup…

រាជធានី​ភ្នំពេញ ៖ ថ្មី​ៗ​មកនេះ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​បាន​ធ្វើការ​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​បឋម ដើម្បី​ប្រមូលផ្ដុំ​ហ្វឹកហាត់​ត្រៀម​ប្រកួត FIFA World Cup Qatar 2022&Asian Cup 2023 Qualifilers វគ្គ​ជម្រុះ​ក្នុង​ជុំ​ទី​២ ដែល​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ជម្រើសជាតិ ប្រទេស​អ៊ី​រ៉​ង់ នៅ​ថ្ងៃ​ទី​១០ តុលា និង​ប៉ះ​ជាមួយ​អ៊ី​រ៉ា​ក់ នៅ​ថ្ងៃ​ទី​១៥ តុលា ឆ្នាំ​២០១៩ ។ ប៉ុន្តែ​អ្វី​ដែល​គួ​ឱ្យ​កត់សម្គាល់​នោះ ក្នុង​បញ្ជី​ឈ្មោះ​នៅ​តែ​ពុំ​មាន​វត្តមាន​កីឡា​កីឡាករ ចាន់ វឌ្ឍនាកា​ដដែល ប៉ុន្តែ​មានឈ្មោះ​កីឡាករ ប្រាក់ មុន្នី​ឧត្តម និង​កីឡាករ ប៊ី​ន ច​ន្ធា​ជា​រី ។

ទន្ទឹម​គ្នា​នេះ​ដែរ ពុំ​មានការ​បញ្ជាក់​បែប​ណាមួយ​ពី​សហព័ន្ធ​កីឡា​បាល់​កម្ពុជា​នៅឡើយ​នោះ​ទេ ។ ហើយ​អ្វី​ដែល​ធ្វើ​ឱ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ថែម​ទៀត​នោះ គឺ​វត្តមាន​កីឡាករ​វ័យ​១៧​ឆ្នាំ សៀង ច​ន្ធា ដែល​ជា​ខ្សែប្រយុទ្ធ​ដ៏​ឆ្នើម​របស់​សាលា​បាល់ទាត់​ជាតិ​បាទី​តែ​ម្ដង ។

ចំណែក​បញ្ជី​ឈ្មោះ​កីឡាករ​ទាំង​២៦​រូប ដែល​ត្រូវ​បាន​សហព័ន្ធ​បង្ហាញ​នា​ពេល​នេះ​រួម​មាន​ទី​១ កីឡាករ កាន់ វិសាល​, កីឡាករ​រ៉ឹង ប៊ុ​ន​ហៀ​ង​, កីឡាករ គួ​ច ដា​នី​, កីឡាករ គួ​ច សុ​កុ​ម្ភះ​, កីឡាករ សុះ ស៊ូ​ហា​ណា​, កីឡាករ ស៊ូ យ៉ា​ទី​, កីឡាករ អ៊​ន ចាន់​ប៉ូ​លី​ន ,​កីឡាករ សឿ​ត បារាំង​, កីឡាករ យ៉ើ សា​ហ្វី​, កីឡាករ យ៉ើ មូ​ស្លី​ម កីឡាករ ប្រាក់ មុន្ន​ឧត្តម កីឡាករ ហួយ ផ​ល្លី​ន កីឡាករ សា​រ៉េ​ត គ្រី​យ៉ា កីឡាករ សឿ​យ វិសាល​, កីឡាករ សួន សុវណ្ណ​, កីឡាករ ឆេ​ង ម៉េ​ង​, កីឡាករ កែន ច័ន្ទ​សុ​ភ័ក្ដ្រ​, កីឡាករ កែវ សុខ​ផេង ,​កីឡាករ អ៊ុ​ក សុវណ្ណ​, កីឡាករ ហ៊ុ​ល គឹ​ម​ហ៊ុយ ,​កីឡាករ សេត រ៉​ស៊ី​ប ,​កីឡាករ ទេស សម្បត្តិ ,​កីឡាករ សៀង ច​ន្ធា ,​កីឡាករ ដាវ នី​ម និង​កីឡាករ ប៊ី​ន ច​ន្ថា​ជា​រី ។

ហើយ​សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ​ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​លើក​នេះ នៅ​មិន​ទាន់​មានកា​អះអាង​បែប​ណា​ពី​អ្នកដឹកនាំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​នោះ​ទេ​គេ​គ្រាន់តែ​ដឹង​ថា ក្រុម​ជម្រើសជាតិ​អ៊ី​រ៉​ង់​គឺជា​ក្រុម​លំដាប់​ជួរ​មុខ​ក្នុង​ទ្វីប អាស៊ី ប្រហាក់ប្រហែល និង​ក្រុម​ជម្រើសជាតិ​ប្រទេស​ជប៉ុន​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ