ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស អា​លី​ស ផ្ញើ​សារ​អួល​ដើម​ក​នឹក​ម្តាយ​ខែ​ភ្ជុំ​ពេល​ដល់​អា​មេ​រិ​ក

4 ឆ្នាំ មុន
  • ភ្នំពេញ

តារាចម្រៀង​មាស អា​លី​ស ដែល​បាន​ចាក​ឆ្ងាយ​ស្រុក​ទៅ​កាន់​ប្រទេស​អា​មេ​រិ​ក​ជា​ច្រើន​ខែ​ទៅ​ហើយ​នោះ​បាន​ចេញ​វី​ដេ​អូ​មួយ​នៅ​ទីនោះ​ជាមួយ​ចម្រៀង​ដែល​និយាយ​ពី​ជីវិត​តស៊ូ​យ៉ាង​ខ្លាំង ពេល​ដល់​ដី​មហាអំណាច ហើយ​បែក​បងប្អូន និង​អ្នក​ម្តាយ​ជាទី​គោរព ។ ចំ​រដូវ​ភ្ជុំ​កៀក​ទៅ​ៗ​មាស អា​លី​ស ដែល​មាន​ទឹកដម​សំឡេង​ស្រ​ដៀង​ហួយ…

តារាចម្រៀង​មាស អា​លី​ស ដែល​បាន​ចាក​ឆ្ងាយ​ស្រុក​ទៅ​កាន់​ប្រទេស​អា​មេ​រិ​ក​ជា​ច្រើន​ខែ​ទៅ​ហើយ​នោះ​បាន​ចេញ​វី​ដេ​អូ​មួយ​នៅ​ទីនោះ​ជាមួយ​ចម្រៀង​ដែល​និយាយ​ពី​ជីវិត​តស៊ូ​យ៉ាង​ខ្លាំង ពេល​ដល់​ដី​មហាអំណាច ហើយ​បែក​បងប្អូន និង​អ្នក​ម្តាយ​ជាទី​គោរព ។ ចំ​រដូវ​ភ្ជុំ​កៀក​ទៅ​ៗ​មាស អា​លី​ស ដែល​មាន​ទឹកដម​សំឡេង​ស្រ​ដៀង​ហួយ មាស បាន​ចេញ​ទៅ​អា​មេ​រិ​ក​សម្តែង​៦​ខែ ជា​រយៈពេល​យូរ ហើយ​ជា​ឱកាស​លើក​ទី​១​សម្រាប់​នាង ស្រាប់តែ​បាន​បង្ហាញ​នូវ​អារម្មណ៍​សោកសៅ​ពេល​ខែ​បុណ្យ ។

តារា​ស្រគត់ស្រគំ​រូប​នេះ​បាន​និយាយ​ក្នុង​ខ្សែអាត់​វី​ដេ​អូ​ថា នាង​មក​សម្តែង​នៅ​សហរដ្ឋអាមេរិក​បាន​៣​ខែ​ហើយដោយ​បញ្ចប់​ការងារ​នេះ​នៅ​ចុងឆ្នាំ​២០១៩ វិល​មក​វិញ ។ នាង​បាន​ផ្ញើ​ក្តី​នឹករលឹក​ដល់​អ្នកគាំទ្រ​ដោយ​ថែម​ទាំង​សម្តែង​នូវ​ពាក្យពេចន៍​មួយ​ចំនួន​ថា នៅ​ទី​នេះ​នាង​សុខ​សប្បាយ​ជា​ធម្មតា ព្រោះ​មាន​បងប្អូន​ខ្មែរ​ទទួល​កក់ក្តៅ​ដូច​កូន​ដូច​ចៅ ។ ប៉ុន្តែ​អ្វី​ដែល​នាង​មិន​អាច​បំភ្លេច​បានការ​នឹករលឹក​ដល់​សាច់ញាតិ​របស់​ដែល​មិន​បាន​ជួបជុំ​ធ្វើបុណ្យ​ពេលរ​ដូ​ល​ភ្ជុំ ។

ពិសេស​អ្នក​ម្តាយ​ដែល​តស៊ូ​មើលថែ​កូន​ៗ​រហូត​ទោះ​ហត់នឿយ ។ តារា​ដែល​បាត់បង់​លោកឪពុក​កាលពី​ប៉ុន្មាន​ខែ​មុន​រូប​នេះ ត​ទៀត​ថា សូម​យុវវ័យ​ទាំងឡាយ​គោរព​ឪពុក​ម្តាយ​ធ្វើបុណ្យ​ទាន់​ខែភ្លឺ​ធ្វើ​អ្វី​ៗ​ដែល​ល្អ​ឲ្យ​គាត់​សប្បាយចិត្ត​ខិតខំ​រៀន ដើម្បី​អនាគត​ជៀសវាង​បាត់បង់​នាំ​ឲ្យ​សោកស្តាយ​ពេញ​មួយ​ជីវិត ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ