ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​សុខ​មិន​ចង់​ទេ ! ឃើញ​នារី​ខារ៉ាអូខេ​មិន​បាន​លេង​បៀតបៀន​នាង​មានអី​…

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ បណ្តោះអាសន្ន និង​បក្ខពួក​០៦​នាក់​ទៀត​រត់គេច​ខ្លួន បាន​ប្រើ​អំពើរ​ហិង្សា​វាយ​សន្តិសុខ​ខារ៉ាអូខេ «​សម្រស់​ស្ទឹង​ខៀវ​» រង​របួសធ្ងន់ ។…

ខេត្តកណ្តាល ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កណ្តាលស្ទឹង​ធ្វើការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ បណ្តោះអាសន្ន និង​បក្ខពួក​០៦​នាក់​ទៀត​រត់គេច​ខ្លួន បាន​ប្រើ​អំពើរ​ហិង្សា​វាយ​សន្តិសុខ​ខារ៉ាអូខេ «​សម្រស់​ស្ទឹង​ខៀវ​» រង​របួសធ្ងន់ ។ ហេតុ​ការ​ណ៌​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​២២ ឆ្នាំ​២០១៩ ចំណុច​ក្នុង​ខារ៉ាអូខេ​ខាងលើ ស្ថិត​ក្នុងភូមិ​ត្រពាំង​បារគូ ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ជនសង្ស័យ​០៧​នាក់ ទី​០១​ឈ្មោះ ឌឹ​ម ជឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ប​ច្ចប្ប​ន្ន​ភូមិ​ព្រៃ​ទទឹង ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។ និង​បក្សពួក​ចំនួន​០៦​នាក់​ទៀត មិន​ទាន់​ស្គាល់​អត្តសញ្ញាណ បាន​ធ្វើ​សកម្មភាព​វាយ និង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ឈ្មោះ ប្រាក់ សំ​អឿ​ន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​សន្តិសុខ​ក្នុង​ខារ៉ាអូខេ មាន​ទីលំនៅ​ភូមិ​ដំណាក់​ត្របែក ឃុំ​ត្រពាំង​វែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បណ្តាល​ឲ្យ​រង​របួសធ្ងន់ (​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​) ។

ក្រោយ​ពេល​កើតហេតុ ជនសង្ស័យ​បាន​គេចខ្លួន​បាត់​អស់ ។ លុះ​ព្រឹក​ឡើង​ជនសង្ស័យ ឈ្មោះ ឌឹ​ម ជឿន ត្រូវ​បាន កម្លាំង អហ ស្រុក​កណ្តាលស្ទឹង ឃាត់ខ្លួន​យក​មក​អង្គភាព​ដើម្បី​សាកសួរ ។ មូលហេតុ​៖ នៅ​មុន​ពេល​កើតហេតុ ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ចូល​ផឹកស៊ី​ច្រៀង​ខារ៉ាអូខេ នៅ​ក្នុង​បន្ទប់​លេខ​៩ ខារ៉ាអូខេ ។ ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​បៀតបៀន​ទៅ​លើ​នារី​បម្រើ​ការងារ​ក្នុង​នោះ ។

ក្រោយ​ពី​គិតលុយ​រួច ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​ចេញ​ដល់​មុខ​ក្លោ​ង​ទ្វារ​ចេញ​ខាង​មុខ​បាន​ឈប់​ម៉ូតូ​ជេរ​ទៅ​លើ​នារី​បំរើ​ការងារ​ខារ៉ាអូខេ និង​ប្រើ​ពាក្យ​គំរាម​ឲ្យ​ប្រយ័ត្ន​ខ្លួន​ទើប​បុគ្គលិក​ហាង​ស្រែកសួរ​ទៅ​ក្រុម​ជនសង្ស័យ​ថា «​ហេតុ​អី​បាន​ប្រើ​ពាក្យ​គំរាម​បែប​នេះ ក៏​ស្រាប់តែ​ក្រុម​ជនសង្ស័យ​បាន​នាំ​គ្នា​រត់​ស្ទុះ​រើស​យក​ដង​អំបោស (​ដែក​) និង​កៅអី ដុំ​ថ្ម កាំបិត នៅ​កន្លែង​ចុងភៅ​ដេញ​វាយ​ព្រមទាំង​កាប់​ត្រូវ​ជន​រង​គ្រោះជា​ច្រើន​កាំបិត​ត្រូវ​កណ្តាល​ខ្នង លើ​ចង្កេះ បណ្តាល​ឲ្យ​រង​របួសធ្ងន់ ។
បច្ចុប្បន្ន​ជនសង្ស័យ​នៅ​ថ្ងៃ​ទី​២៥ កញ្ញា ២០១៩ ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន​ពី​បទ​«​ហិង្សា​មាន​ស្ថាន​ទម្ងន់ទោស​« តាម​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ