Thomas Meunier ខឹងចិត្តនឹង PSG ត្បិតតែមិនសូវបានឡើងប្រកួត
4 ឆ្នាំ មុន
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាកររបស់ក្លិបអ្នកមានបារាំង Thomas Meunier បានធ្វើឱ្យគ្រប់គ្នាមានការសង្ស័យថានឹងអាចចាកចេញពី PSG ក្រោយពីបង្ហាញពីចិត្តខឹងចំពោះក្លិប…
តាមប្រភពព័ត៌មាន The Sun បានឱ្យដឹងថា កីឡាកររបស់ក្លិបអ្នកមានបារាំង Thomas Meunier បានធ្វើឱ្យគ្រប់គ្នាមានការសង្ស័យថានឹងអាចចាកចេញពី PSG ក្រោយពីបង្ហាញពីចិត្តខឹងចំពោះក្លិប ព្រោះមិនសូវបានឡើងប្រកួត។
កីឡាករខ្សែការពារអាយុ២៨ឆ្នាំរូបនេះ ដែលបានរកគ្រាប់បាល់ឈ្នះ Real Madrid ក្នុងការប្រកួត Champions League ជាមួយនឹងលទ្ធផល 3-0 បានចូលលេងលើតារាងត្រឹមតែ២ដងប៉ុណ្ណោះ ក្នុងការប្រកួតសរុប៥ដង ក្នុងរដូវកាលនេះ។
កន្លងមកក្លិបកាំភ្លើងធំ Arsenal បានទៅនិយាយចចារជាមួយនឹង PSG ដើម្បីយក Meunier មកលេង ខណៈដែលក្លិបបិសាចក្រហម Manchester United ក៏ចាប់អារម្មណ៍ដែរ។ តែ Meunier បាននិយាយប្រាប់អ្នកសារព័ត៌មានថា៖ «ទស្សនវិជ្ជារបស់ខ្ញុំគឺមិនដែលផ្លាស់ប្តូរឡើយ។ ខ្ញុំបាននិយាយតាំងពីដើមមកថា ខ្ញុំនឹងនៅទីនេះរហូតទាល់តែចប់កុងត្រា។ ពេលខ្លះគួរឱ្យខឹងណាស់ ពេលមិនបានឡើងប្រកួត។ តែវាគឺជាការសម្រេចចិត្តរបស់គ្រូបង្វឹក។»
ចែករំលែកព័តមាននេះ