ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខណ្ឌទួលគោក​ជួប​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ និង​ឧបត្ថម្ភ​ថវិកា​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ បាន​ជួបជុំ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ចូល​និវត្តន៍ និង​មន្ត្រីរាជការ កម្លាំង​ប្រជា​ការពារ​ជុំវិញ​ខណ្ឌ​ព្រមទាំង​ឧ​ប​ត្ថ​កិច្ច​ថវិកា​មួយ​ចំនួន​ជា​ការ​លើកទឹកចិត្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ។ ពី​ធី​នេះ​មានការ​ចូលរួម​ពី​លោក…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​ខណ្ឌទួលគោក នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ បាន​ជួបជុំ​សំណេះសំណាល​ជាមួយ​មន្ត្រីរាជការ​ចូល​និវត្តន៍ និង​មន្ត្រីរាជការ កម្លាំង​ប្រជា​ការពារ​ជុំវិញ​ខណ្ឌ​ព្រមទាំង​ឧ​ប​ត្ថ​កិច្ច​ថវិកា​មួយ​ចំនួន​ជា​ការ​លើកទឹកចិត្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិ ។ ពី​ធី​នេះ​មានការ​ចូលរួម​ពី​លោក ម៉ែ​ន សេរី ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌ និង​លោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គណៈ​អភិបាល​ខណ្ឌទួលគោក​ព្រមទាំង​មានការ​ចូលរួម​ពី​មន្ត្រី​ចូល​និវត្តន៍ មន្ត្រីរាជការ​ប្រមាណ​ជាង​៣០០​នាក់ ។

លោក​ឯក ឃុន​ដឿ​ន បានអោយ​ដឹង​ថា ជា​រៀង​រាល់​ឆ្នាំ អោយ​តែ​ដល់​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ និង​ថ្ងៃ​៨​មិ​នា រដ្ឋបាល​ខណ្ឌទួលគោក តែងតែ​ជួបជុំ​សំណេះសំណាល់ និង​ឧបត្ថម្ភ​ជា​ថវិកា​មួយ​ចំនួន​ជា​ការ​លើកទឹកចិត្ត​ដល់​មន្ត្រីរាជការ​ដែល​បាន​ខិតខំ​បំពេញការងារ​កន្លង​មក​ព្រមទាំង​បាន​ទៅ​ធ្វើបុណ្យ​ទាន​ដើម្បី​ឧទ្ទិស​កុសល​ជួន​ដល​វិញ្ញាណក្ខន្ធ​ដី​ដូន​ជីតា និង​ញាតិ​ការ​ទាំង​៧​សន្តាន​ដែល​បាន​ចែក​ឋាន​ទៅ ។

ក្នុង​ឱកាស​នោះ​លោក អភិបាល​ខណ្ឌ​ក៏​បាន​ពាំនាំ​នូវ​ប្រសាសន៍​ផ្ដាំផ្ញើ​ការ​សួរសុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត និង​លោក ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​ផង​ដែរ ។ ដោយសារ​តែ​មានការ​យកចិត្តទុកដាក់​នៅ​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នេះ​សម្តេច​ក៏​បាន​ជួយ​ឧបត្ថម្ភ​នូវ​ថវិកា​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់ ។ បន្ថែម​ពីលើ​នេះ​ទៀត​សាលា​ខណ្ឌ​បាន​ជួយ​ឧបត្ថម្ភ​ចំនួន​៥​ម៉ឺន​រៀល​ក្នុង​ម្នាក់​ៗ​បន្ថែម​ទៀត ។

លោក​ឯក ឃុន ដឿ​ន​អភិបាល​ខណ្ឌ​បានអោយ​ដឹង​ទៀត​ថា កន្លង​រដ្ឋបាល​ខណ្ឌទួលគោក​ទទួល​បាន​នូវ​ការ​កោត​ស​សើរ​ពី​ថ្នាក់ដឹកនាំ ។ នេះ​ដោយសារ​តែ​មានការ​ខិតខំ​ប្រឹងប្រែង សាមគ្គីភាព​គ្នា​រវាង​មន្ត្រីរាជការ​ក្នុង​ខណ្ឌ​ទាំងអស់ ។ នៅ​ក្នុង​ឱកាស​នោះ​លោក​ម៉ែ​ន សេរី ក៍បាន​ផ្តាំផ្ញើរ​ដល់​មន្ត្រីរាជការ​កង​ស​ម្លាំ​ង​ប្រដាប់​អាវុធ​ក៏​ដូច​ជា ប្រជាពលរដ្ឋ​យកចិត្ត​ទុក​នៅ​មុន​ពេល​ចេញដំណើរ​ពី​ផ្ទះ​ទៅ​ធ្វើបុណ្យ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន មើល​បិទទ្វារ​ចាក់សោ​ផ្ទះ​អោយ​បាន​ត្រឹមត្រូវ ។ ជា​ពិសេស​ទៀត​ត្រូវ​មើល​បិទ​ភ្លើង ទៀន​ធូប​ចៀសវាង​នាំ​អោយ​កើត​មាន​អគ្គិភ័យ​ជាយថាហេតុ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ