ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងស្រុក​លើក​ដែក (មានវីដេអូ)

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ យោង​តាម​បទបញ្ជា​របស់​លោក​បណ្ឌិត​ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល និង​មានការ​ណែនាំ​ដោយ​ផ្ទាល់​ពី​លោក​ចាប ច័ន្ទ​វិទ្យា អភិបាលស្រុក​លើក​ដែក ក្នុង​នាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​តែងតែបាន​ជម្រុញ​អោយ​មន្ត្រី​ក្រោម​ឱវាទ​យកចិត្តទុកដាក់​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​អោយ​ខាន​តែ​បាន​នូវ​រាល់​បទល្មើស​ជលផល​ខុសច្បាប់​នា​រដូវ​ទឹក​ឡើង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​គ្រប់គ្រង​អោយ​ដូច​ភ្លៀងរលឹម គោលបំណង​ដើម្បី​ចូលរួម​ថែរក្សា​ធនធាន​មច្ឆជាតិ​អោយ​បាន​គង់​វង់​។…

ខេត្តកណ្តាល ៖ យោង​តាម​បទបញ្ជា​របស់​លោក​បណ្ឌិត​ម៉ៅ ភិ​រុណ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តកណ្តាល និង​មានការ​ណែនាំ​ដោយ​ផ្ទាល់​ពី​លោក​ចាប ច័ន្ទ​វិទ្យា អភិបាលស្រុក​លើក​ដែក ក្នុង​នាម​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​តែងតែបាន​ជម្រុញ​អោយ​មន្ត្រី​ក្រោម​ឱវាទ​យកចិត្តទុកដាក់​ធ្វើការ​ទប់ស្កាត់​បង្ក្រាប​អោយ​ខាន​តែ​បាន​នូវ​រាល់​បទល្មើស​ជលផល​ខុសច្បាប់​នា​រដូវ​ទឹក​ឡើង​នៅ​ក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​គ្រប់គ្រង​អោយ​ដូច​ភ្លៀងរលឹម គោលបំណង​ដើម្បី​ចូលរួម​ថែរក្សា​ធនធាន​មច្ឆជាតិ​អោយ​បាន​គង់​វង់​។

ជាក់ស្តែង​កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០១៩ កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​លើក​ដែក មាន​ជលផល សហគមន៍ នគរបាល​សរុប​១២​នាក់ ដឹកនាំ​ដោយ​លោក​មាស សាន់ នាយ​សង្កាត់​ជលផល​ស្រុក បាន​ចុះ​បើក​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ នៅ​ត្រង់​ចំណុច​បឹង​អា​ផាយ ក្នុង​ឃុំ​ពាម​រាំង ចំណុច​បឹង​ច​ន្លិ​ច ឃុំ​ពាម​រាំង ចំណុច​បឹង​ទួល​ចាន់ ឃុំ​ពាម​រាំង ចំណុច​បឹង​ទួល​ថ្ម ព្រែក​តាសក ឃុំ​ពាម​រាំង​។

ជា​លទ្ធផល​កម្លាំង​សមត្ថ​កិ​ច្រឹប​អូស​បាន​វត្ថុ​តាង​រួម​មាន ដាយ​ត្រី​លិញ​៣​មាត់ ក្រឡា​២​មី​ល្លី​ម៉ែត្រ ទំហំ​៨​ម៉ែត្រ ជម្រៅ​៦​ម៉ែត្រ បណ្តោយ​ប្រវែង​៨០​ម៉ែត្រ​, របាំង​ស្កាត់​ព្រែក​ប្រវែង​៥០​ម៉ែត្រ​, ព្រួល​១៥​ផែន​, លូ​ស្បៃ​មុង​៣៦​លូ​, របាំង​ព្រួល​ស្បៃ​មុង​ប្រវែង​១៧០០​ម៉ែត្រ​, បង្គោល​១៧៥០​ដើម និង​បាន​លែង​កូន​ត្រី​ចម្រុះ​ចូល​ក្នុង​បឹង​ធម្មជាតិ​វិញ​ប្រហែល​៥០​គីឡូក្រាម ​។ ​រីឯ​វត្ថុ​តាង​ត្រូវ​បាន​កម្លាំង​កាប់​បំផ្លាញ​និង​ដុត​កម្ទេច​ចោល​នៅ​កន្លែង​ទីទួល​ផង​ដែរ​។

ជាមួយ​គ្នា​នោះ ក្នុង​នាម​គណៈ​បញ្ជាការ​ឯកភាព​ស្រុក​លើក​ដែក លោក​មាស សាន់ ក៏​សូម​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ​ទាំងឡាយ ដែល​កំពុង​ប្រកប​មុខរបរ​នេសាទ​ខុសច្បាប់​សូម​នាំ​គ្នា​ងាក​មករ​ករបរ​នេសាទ​ត្រី​ណា​ដែល​ស្របច្បាប់​វិញ ដើម្បី​កុំអោយ​វា​ពាក់ព័ន្ធ​នឹង​ផ្លូវច្បាប់ ដែល​ធ្វើ​អោយ​បងប្អូន​មានទោស​ពិសេស​អាច​ប្រឈម​នឹង​ករណី​គ្រោះថ្នាក់​ដល់​អាយុជីវិត​ដោយសារ​តែ​ការ​ប្រើ​ឧបករណ៍​ឆក់​នេះឯង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ