ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដោយ​ឃើញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​តែ​បន្ត​កើត​មាន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ របួស ពិការ ព្រមទាំង​បាន​បន្សល់​ទុក​នូវ​សោកនាដកម្ម​ដ៏​រន្ធត់ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ការ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ។…

រាជធានី​ភ្នំពេញ ៖ ដោយ​ឃើញ​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​នៅ​តែ​បន្ត​កើត​មាន​ឡើងជា​រៀងរាល់ថ្ងៃ ដែល​បណ្តាល​ឱ្យ​មាន​អ្នក​ស្លាប់ របួស ពិការ ព្រមទាំង​បាន​បន្សល់​ទុក​នូវ​សោកនាដកម្ម​ដ៏​រន្ធត់ គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ធ្វើការ​អប់រំ​ផ្សព្វផ្សាយ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ក្នុង​ការ​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ។ គ្រោះថ្នាក់​ចរាចរណ៍​បាន​ផល​ប៉ះពាល់​ទាំងនេះ​បាន​ក្លាយជា​បញ្ហា​ប្រឈម​ចំពោះ​សង្គម និង​ការ​អភិវឌ្ឍ​ជាតិ​គួរ​ឱ្យ​ព្រួយបារម្ភ ។

ក្រៅពី​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​អវិជ្ជមាន​ដោយ​ផ្ទាល់ ដល់​ជន​រង​គ្រោះ​មាន​ជា​អាទិ៍​ការ​និរាស​ព្រាត់ប្រាស់​ក្រុម​គ្រួសារ​បងប្អូន​ឪពុក​ម្តាយ​មិត្តភក្តិ គ្រោះថ្នាក់​ចរាចរណ៍​ក៏​បាន​បង្ក​ឱ្យ​មានការ​ខាតបង់​ថវិកា និង​ធនធានមនុស្ស​យ៉ាងច្រើន​ដែល​ការ​ខាតបង់​នេះ​សរុប​ជា​ទឹកប្រាក់​មាន​ប្រមាណ​ជាង​៣៥០​លាន​ដុល្លារ​អា​មេ​រិ​ក​ស្ទើរ​ជា​រៀង​រាល់​ឆ្នាំ ។

លោកស្រី មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សា​ធារ​រណៈការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​បាន​ឲ្យ​ដឹង​ក្នុង​ពិធី​ផ្សព្វផ្សាយ នា​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា​នេះ​ថា ការ​ធ្វើ​យុ​ទ្ធា​ន​កា​រះ​អប់រំ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​មុន​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ថា​យុទ្ធនាការ​នេះ​បាន​ធ្វើ​គ្រប់​ផ្លូវជាតិ មួយ​ចំនួន ដើម្បី​ពញ្ញាក់​ស្មារតី ដើម្បី​ឲ្យ​អ្នក​ធ្វើ​ដំណើរ​ទៅ​ស្រុក​កំណើត​ឲ្យ​យកចិត្តទុកដាក់​ក្នុង​ការ​ធ្វើ​ដំណើរ ។ លោកស្រី​បន្ត​ថា រាជរដ្ឋាភិបាល​ក៏​បាន​ដាក់​កំលាំង​សមត្ថកិច្ច​ដើម្បី​រក្សា និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ជួន​ប្រជាពលរដ្ឋ​នៅ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ផង​ដែរ ។

លោកស្រី​ថា​៖«​ការ​អប់រំ​ផ្សព្វផ្សាយ​ធ្វើ​រូ​ម​គ្នា ជាមួយនឹង​ការ​រក្សា​សណ្តាប់ធ្នាប់ អី​ញ្ចឹ​ង​បងប្អូន​មន្ត្រី​ខាង​សមត្ថកិច្ច គឺ​គាត់​មានការ​នឿយហត់​ក្នុង​ការ​រក្សា​សណ្តាប់ធ្នាប់ ។ អី​ញ្ចឹ​ង​ការ​ណា​មាន​សណ្តាប់ធ្នាប់​យើង​រួច​ផុត​ពី​គ្រោះថ្នាក់​ចរាចរណ៍ គឺ​គ្រោះថ្នាក់​ផ្សេង​ៗ​ផង​ដែរ​» ។ ជាមួយ​គ្នា​នោះ​ដែរ លោកស្រី​ក៏​បាន​អំពាវនាវ​ដល់​ប្រជា​ពល​ដ្ឋ​ក៏​ដូច​ជា អ្នក​ធ្វើ​ដំណើរ​សុំ​ប្រកាន់​ស្តាំ គោរព​ភ្លើង​សញ្ញា​ចរាច​ណ៍​កុំ​បើក​លឿន​កុំ​វ៉ា​ជែង​ក្នុង​ស្ថានភាព​មាន​គ្រោះថ្នាក់ ។ ការ​គោរព​សិទ្ធិ​អ​ទិ​ភាព គឺ​ត្រូវ​គោរព​អ្នកផ្លូវ​ធំ ។ ស្នើ​សុំ​ឲ្យ​អ្នកបើកបរ​ទាំង​រថយន្ត​តូច​ធំ គឺ​ត្រូវ​មាន​សុជីវធម៌​ក្នុង​ការ​គោរព​សិទ្ធិ អ្នកបើកបរ និង​ក្រមសីលធម៌​ក្នុង​ខ្លួន​ផង​។

ចំណែក​លោក​ឧត្ដមសេនីយ៍ទោ ឡុ​ង ធូ អនុប្រធាន​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​លើក​ឡើង​គោរព​តាម​បទបញ្ជា និង​ការ​ណែនាំ​សម្តេច​ក្រឡាហោម ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​នាយ​ឧត្តមសេនីយ៍ នេ​ត សា​រឿ​ន អគ្គបញ្ជាការ​ស្នងការ​នគ​បាល​ជាតិ សមត្ថកិច្ច​នឹង​ធ្វើ​តាម​ផែនការ​ធំ​នៅ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ​ទាំង​មុន ឬ និង​ក្រោយ គឺ​ត្រូវ​រក្សា​សុវត្ថិភាព សណ្តាប់ ធ្នាប់​សាធារណៈ ជូន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ចេញ​ទៅ​ភូមិ​ស្រុក​និង​ត្រឡប់​មក​វិញ ដើម្បី ប្រារ​ព្វ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ។ លោក​បញ្ជាក់​ថា​៖«​គោលការណ៍​រិ​ត​បណ្តឹង គឺ​យើង​មិន​អនុគ្រោះ​រាល់​ការ​មិន​ពាក់មួក គឺ​ត្រូវ​ពិ​ន័​ត ហើយ​ឲ្យ​គាត់​យក​មួក​មក​ពាក់ ហើយ​រឹត​បណ្តឹង​អ្នកបើកបរ​យានយន្ត​ដែល​មិន​ពាក់​ខ្សែ​ក្រ​វ៉ា​ត់ រហូត​ដល់​ពេល​យប់ គឺ​យើង​មានកំ​លាំង​បាញ់ ឬ​ត្រួតពិនិត្យ​ល្បឿន ពិសេស​នោះ​នៅ​ផ្លូវជាតិ​លេខ ៤ និង​លេខ​៥ ។ ពេល​ដាក់​យើង​ឃើញ​ថា​ករណី​គ្រោះ ថ្នាក់​ចរាចរណ៍​ត្រូវ​កាត់​បន្ថយ »​។

យោង​តាម​របាយការណ៍​នៃ​ប្រព័ន្ធ​ព័ត៌មាន​ជន​រង​គ្រោះ និង​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​បាន​បង្ហាញ​ថា ជា​រៀង​រាល់​ឆ្នាំ​អ្នក​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​មាន​ប្រមាណ​ជិត​២.០០០​នាក់ និង​របួស​រហូត​ដល់​ជិត ១០,០០០​នាក់ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ