ជាអ្វីប្រាកដទៅ​ ដែលធ្វើឱ្យលោក​បូលិស​ឈាន​ដល់​បាញ់សម្លាប់ខ្លួន​ឯង?


រាជធានី​ភ្នំពេញ ៖ នាយ​រង​ការិយាល័យមួយ​រូប ចំណុះ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បាន​ធ្វើ​អត្តឃាត​ដោយ​ការ​បាញ់សម្លាប់​ខ្លួន​នៅ​ក្នុង​រថយន្ត និង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ជា​ទូទៅ​កាលពី​វេលា​ម៉ោង​ប្រមាណ​៥​ល្ងាចថ្ងៃ​ទី​២៣ កញ្ញា នៅ​ក្នុង​បុរី​ប៉េង ហួត មុខផ្ទះ​លេខ​A១១ ផ្លូវ​P០៣ ភូមិ​បឹង​ឈូក សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ ។

មន្ត្រី​នគរបាល​ដែល​បាញ់​សម្លាប់​ខ្លួន​នេះ​ឈ្មោះ​សេង សុវណ្ណ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ មាន​តួនាទី​ជា​នាយ​រង​ការិយាល័យ​គ្រប់គ្រង​មុខសញ្ញា និង​តាម​ចាប់ នៃ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ និង​មាន​ទីលំនៅ​ចំណុច​កើតហេតុ​ខាងលើ ។ មិន​មាន​នរណា​ម្នាក់​ដឹង​ពី​មូលហេតុ​នៃ​ការ​បាញ់​សម្លាប់​ខ្លួន​នេះ​ទេ ក្រៅ​តែ​ពី​កា​រស​ន្និដ្ឋា​ន​ថា ​ដោយសារ​មាន​ជំងឺ​ប្រចាំ​កាយ​ធ្ងន់ធ្ងរ គឺ​ជំងឺ​ក​ក្រពះ ដែល​ធ្លាប់​ទៅ​ព្យាបាល​ដល់​ក្រៅ ប្រទេស​ផង​ដែរ តែ​ពុំជា​សះស្បើយ​ឡើយ ។

យោង​តាម​ប្រភព​ព័ត៌មាន​ឱ្យ​ដឹង​ថា មុន​ពេលកើតហេតុ មន្ត្រី​នគរបាល​រូប​នេះ​បាន​ទូរស័ព្ទ​ទៅ​បងប្រុស​ឱ្យមក​ផ្ទះ ។ លុះ​នៅ​ម៉ោង​ប្រមាណ​ជិត​៧​យប់​ថ្ងៃ​ដដែល បងប្រុស​ទៅ​ដល់​មុខ​ផ្ទះខាងលើ ក៏​ឃើញ​រថយន្ត​នគរបាល​មួយ​គ្រឿង​របស់​អង្គភាព​ដែល​ប្អូនប្រុស​ឧស្សាហ៍​ជិះ​មក​ញឹកញាប់​ចត​នៅ​ខាង​មុខ​ផ្ទះ ដោយ​បញ្ឆេះ​ចោល​។

នៅ​ពេល​ឃើញ​ដូច​នោះ បងប្រុស​បាន​ដើរ​ចូល​ទៅ​ក្នុងផ្ទះ​រក​ប្អូនប្រុស​ តែ​រក​មិនឃើញ​សោះ ក៏​ចេញ​មក​ក្រៅ​វិញ​ទៅ​មើល​ក្នុង​រថយន្ត​ម្តង ស្រាប់តែ​ឃើញ​កញ្ចក់​ក្រោយ​រថយន្ត​ផ្នែក​ខាងឆ្វេង​មាន​ស្នាម​គ្រាប់កាំភ្លើង លុះ​បើកទ្វារ​មើលទៅ​ឃើញ​ប្អូនប្រុស​ស្លាប់​អង្គុយ​នៅ​ក្នុង​រថយន្ត ដោយ​មាន​ឈាម​ស្រោច​ពេញ​ផ្ទៃ​ខ្លួន និង​មាន​កាំភ្លើងខ្លី​ធ្លាក់​នៅ​លើ​ភ្លៅ ទើប​មានការ​ភ្ញាក់ផ្អើល​តែ​ម្តង ។

ភ្លាម​ៗ​នោះ បងប្រុស​បាន​រាយការណ៍​ទៅ​នគរបាល​មូលដ្ឋាន និង​នគរបាល​ពាក់ព័ន្ធ​ជា​ច្រើន​បាន​មក​ដល់​កន្លែង​កើតហេតុ​ដើម្បី​ពិនិត្យ ប៉ុន្តែ​សមត្ថកិច្ច​ជំនាញ​ខាង​កោសល្យវិច័យ បាន​ដឹក​សព​យក​ទៅ​កាន់​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ធ្វើការ​ពិនិត្យ​នៅ​ទីនោះ​វិញ ។ ក្រោយ​ការ​ពិនិត្យ​សព ក៏​ដូច​ជា​ការ​ពិនិត្យ​ទៅ​លើ​ស្លាកស្នាម និង​វត្ថុ​តាង​ដែល​បន្សល់​នៅ​កន្លែង​កើតហេតុ​យ៉ាង​ល្អិតល្អន់​រួច​មក នគរបាល​ផ្នែក​កោសល្យវិច័យ​បញ្ជាក់​ថា ករណី​ខាងលើ​នេះ​គឺជា​ការ​ធ្វើ​អត្តឃាត​ដោយ​បាញ់​សម្លាប់​ខ្លួន​ប្រាកដ​មែន ។

ជន​រង​គ្រោះ​បាន​ប្រើប្រាស់​កាំភ្លើងខ្លី ដោយ​កាន់​នៅ​ដៃស្តាំ រួច​បាញ់​ខ្លួនឯង​ពី​សៀតផ្កា​ខាងស្តាំ​ធ្លា​យមក​សៀតផ្កា​ខាងឆ្វេង បណ្តាល​ឱ្យ​ស្លាប់​នៅ​ក្នុង​រថយន្ត​តែ​ម្តង ហើយ​គ្រាប់កាំភ្លើង​ក៏​ធ្លាយ​បន្ត​ចេញ​ទៅ​កញ្ចក់​ក្រោយ​រថយន្ត​ផ្នែក​ខាងឆ្វេង ។

តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា លោក សេង សុវណ្ណ មាន​ប្រពន្ធ​កូន​ហើយ ប៉ុន្តែ​មួយ​រយៈពេល​ក្រោយ​នេះ បាន​បែកបាក់​គ្នា​និង​ត្រូវ​រស់នៅ​ផ្សេង​គ្នា ។ យ៉ាងណា​ក៏​ដោយ ពុំ​មាន​ប្រភព​ព័​ត៌មាន​ច្បាស់​ការណ៍​ណា មួយ​អះអាង​បញ្ជាក់​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​នាំ​ឱ្យ​មន្ត្រី​នគរបាល​រូប​នេះ សម្រេច​ចិត្ត​ធ្វើ​អត្តឃាត​ដោយ​បាញ់​សម្លាប់​ខ្លួន​នោះ​ឡើយ ។

ចំពោះ​អាវុធ​ដែល​ជន​រង​គ្រោះ​ប្រើប្រាស់​ធ្វើ​អត្តឃាត​គឺ​ម៉ាក G-Lock19 ( ឡុ​ក​អា​មេ​រិ​ក​) ហើយ​ជាក់ស្តែង​នៅ​កន្លែង​កើតហេតុ សមត្ថកិច្ច​រក​ឃើញ​គ្រាប់កាំភ្លើង​១​គ្រាប់​ផង​ដែរ ។ សព​លោក សេង សុវណ្ណ ត្រូវ​បាន​ក្រុម​គ្រួសារ​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​នៅ​ឯ​ស្រុក​កំណើត ៕ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ