មក​មើល​អ្នកស្រុក​ធ្វើ​សម្លការី នំអន្សម និង​ឆា​មីសួ


​រាជធានី​ភ្នំពេញ​៖ តាម​ទំនៀមទម្លាប់​ប្រពៃណី​ខ្មែរ​ពី​បរម​បុរាណ​មក ក្នុង​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ បងប្អូន​ខ្មែរ​​យើង​តែង​ធ្វើ​ម្ហូប​ទៅ​វត្ត​ប្រគេន​ព្រះសង្ឃ​ចែករំលែក​ដល់​ជន​ទី​ទល់​ក្រ និង​បង្សុកូល​រំលឹក​ដល់​វិញ្ញាណក្ខន្ធ​ជី​ដូច​ជីតា សុំ​សេចក្ដីសុខ​សេចក្ដីចម្រើន​។

ទោះ​មក​ទល់​បច្ចុប្បន្ន​នេះ អ្នក​ទីក្រុង​ខ្លះ​រវល់​ដល់​រក​ពេល​ធ្វើ​ម្ហូប​ខ្លួនឯង​ទៅ​វត្ត​មិន​បាន តែ​សម្រាប់​អ្នក​​តាម​ភូមិ​វិញ​ នៅ​តែ​ប្រកាន់​ភ្ជាប់​ទំនៀមទម្លាប់​ធ្វើ​ម្ហូប​យក​ទៅ​វត្ត​ដោយ​ខ្លួនឯង​យ៉ាង​ខ្ជាប់ខ្ជួន ហើយ​ម្ហូប​ដែល​គេ​និយម​ធ្វើ​យក​ទៅ​វត្ត​ភាគច្រើន​គឺ ឆា​មីសួរ សម្លរ​ការី និង នំអន្សមជ្រូក​។

ក្រៅពី​ខំប្រឹង​ប្រែង​ធ្វើ​ម្ហូប​ឆ្ងាញ់​ដោយ​យកចិត្តទុកដាក់​ទៅ​វត្ត​ហើយ ការ​ជួបជុំ​គ្រួសារ និង​ញ៉ាំ​អាហារ​ជុំ​គ្នា​យ៉ាង​កក់ក្ដៅ ក៏​បាន​ក្លាយជា​សារ​ដ៏​សំខាន់​មួយ​ដែរ ក្នុង​រដូវ​ភ្ជុំបិណ្ឌ​ជំនាន់​ថ្មី​នៅ​កម្ពុជា។ គេ​សង្កេត​ឃើញ​ថា ឲ្យ​តែ​ដល់​ភ្ជុំ​ម្ដង​ៗ អ្នក​ម្ដាយ​នៅ​តាម​ខេត្ត​តែង​រៀបចំផ្ទះ​យ៉ាង​ស្អាត និង​​ធ្វើ​ម្ហូប នំចំណី​ឆ្ងាញ់​ៗ ទន្ទឹង​ចាំ​ផ្លូវ​កូន​ៗ មក​លេង និង​ញ៉ាំ​បាយ​ជុំ​គ្នា​។ ឯ​កូន​ៗ ក៏​មិន​ខាន​​ដែល​​រឿង​ទៅ​លេង​ស្រុក​កំណើត​ជួបជុំ​គ្រួសារ និង​កំដរ​អ្នក​ម្ដាយ​ទៅ​ធ្វើបុណ្យ​នោះ​វត្ត​ជាមួយ​គ្នា​។

តោះ​! ឥឡូវ​មក​ជួប​ជាមួយ​អ្នក​ម្ដាយ​៣​រូប ប្រាប់​ពី​របៀប​ធ្វើ​ម្ហូប​ឲ្យ​ឆ្ងាញ់ និង​វេច​អន្សម ដូច​ខាង​ក្រោម​ ៖

ម្ហូបរដូវភ្ជុំ កាន់តែឈ្ងុយឆ្ងាញ់មានជាតិជាមួយ ខ្នរ

ម្ហូបរដូវភ្ជុំ កាន់តែឈ្ងុយឆ្ងាញ់មានជាតិជាមួយ ខ្នរ #KNORR #FullOfFlavor #PchumBen

បាន​បង្ហោះ​ដោយ Knorr នៅ ព្រហស្បតិ៍ 19 កញ្ញា 2019
Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ