ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើរមកកាក់ពីមុខហើយយកកាំបិតភ្ជង់ទៀត នាងស្រែកផ្អើល​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម ចុះ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ប្លន់ ដោយ​ប្រើប្រាស់​កូនកាំបិត​ចិតបន្លែ​មុត​ស្រួច​ភ្ជង់​យុវតី​ជា​សិស្ស​វិទ្យាល័យ​ម្នាក់​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​ចំណុច​មុខ​​ខ្លោង​​ទ្វារ​វិទ្យាល័យ​ចាក់​អង្រែ​ក្រោម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម ចុះ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​ភ្លាម​ៗ បន្ទាប់​ពី​​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​ប្លន់ ដោយ​ប្រើប្រាស់​កូនកាំបិត​ចិតបន្លែ​មុត​ស្រួច​ភ្ជង់​យុវតី​ជា​សិស្ស​វិទ្យាល័យ​ម្នាក់​យក​ម៉ូតូ និង​ទ្រព្យសម្បត្តិ តែ​មិន​បាន​សម្រេច បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​ចំណុច​មុខ​​ខ្លោង​​ទ្វារ​វិទ្យាល័យ​ចាក់​អង្រែ​ក្រោម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ក្នុង​សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៥ ខែកញ្ញា ឆ្នាំ​២០១៩​នេះ ។

ជនសង្ស័យ​​ឈ្មេ​ាះ ឡៅ ម៉េ​ង​លាង ភេទប្រុស អាយុ​២៨​ឆ្នាំ មុខ​របរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ក្នុងភូមិ​អូរ​អណ្តូង សង្កាត់​ព្រែក​ប្រា ខណ្ឌ​ច្បារ​អំពៅ ។ ចំណែក​យុវតី​រង​គ្រេ​ាះ​ឈ្មេ​ាះ គង់ រក្សា អាយុ​១៨​ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២​នៃ​វិទ្យាល័យ​​ចាក់អង្រែក្រោម​ ទើបតែ​ប្រឡង​ជាប់​សញ្ញា​មធ្យមសិក្សា​ទុតិយភូមិ ​មាន​ទីលំនៅ​ក្នុង​ភូមិ​ព្រែក​តាឡុ​ង សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌមានជ័យ ។

តាម​ប្រភព​ព័ត៌មាន​អោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ យុវតី​រង​គ្រេ​ាះ​បាន​ទៅ​វិទ្យាល័យ​ដើម្បី​ដក​សញ្ញាប័ត្រ ដែល​ទើបនឹង​ប្រឡង​ជាប់ ដោយ​ក្នុង​វិទ្យាល័យ​ពំ​ុ​សូវ​មាន​សិស្សានុសិស្ស​ទៅ​រៀន​ច្រើន​ឡើយ ព្រេ​ាះ​កៀក​​ថ្ងៃ​ភ្ជុំ​បិណ្ឌ ។

តាមប្រភពព័ត៌មានបាន​បន្តថា លុះដល់​វេលា​កើតហេតុខាងលើ​ យុវតី​រង​គ្រេ​ាះ​បាន​ចាក​ចេញពី​វិទ្យាល័យ​ក្នុង​បំណង​ត្រឡប់​ទៅ​ផ្ទះ​វិញ ដោយ​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​​ហ្សុ៊យ​គី​និ​ច ពណ៌​លឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ១FJ-០៩៤០ និង​មាន​ស្ពាយ​កាបូប​ជាប់​នឹង​ដៃ​ផង​ដែរ ប៉ុន្តែ​ពេល​ជិះ​មិន​ទាន់​ចេញ​ផុត​ពី​វិទ្យាល័យ​ផង​នេ​ាះ ​ស្រាប់តែ​​មាន​ជនសង្ស័យ​​ម្នាក់​ខាងលើ​​ដើរមក​កាក់​ពី​ខាង​មុខ​ម៉ូតូរបស់នាង​ រួច​​យក​កូនកាំបិត​ចិតបន្លែ​ចុង​ស្រួច​មួយ​ដើម​ភ្ជង់​គំរាម​កំ​ុ​អោយ​​យុវតី​​រង​គ្រេ​ាះ​ស្រែក ព្រមទាំង​គំរាម​អោយ​នាង​ចុះ​ពីលើ​ម៉ូតូ និង​ប្រគល់​កាបូប​លុយ​អោយ​គេ​តាម​សម្រួល បើ​ពំ​ុ​ដូ​ច្នេះទេ ​គេ​នឹង​ចាក់​សម្លាប់ ។ ភ្លាម​នេ​ាះ ​យុវតី​​រង​គ្រេ​ាះ​បាន ចុះ​ពីលើ​ម៉ូតូ រួច​ស្រែក​ឆោ​​​ឡោ​យ៉ាង​​ខ្លាំង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​ដល់​​ប្រជា​ពលរដ្ឋ​ដែល​នៅ​ក្បែរ​នេ​ាះ នាំ​គ្នា​ស្ទុះ​ទៅ​ជួយ និង​ចាប់​ឃាត់​ជនសង្ស័យ​​បាន​ភ្លាម​ៗ​តែ​ម្តង ។

ភ្លាម​ៗ​នេ​ាះ​ដែរ គេ​​ឃើញ​កម្លាំង​នគរបាល​មូលដ្ឋាន​បាន​ចុះ​អន្តរាគមន៍​ដល់ទី​តាំង​កើតហេតុ និង​នាំ​ខ្លួន​ជនសង្ស័យ​ទៅ​កាន់​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​ក្រោម ដើម្បី​សាកសួរ​នាំ​បន្ថែម ។ ទន្ទឹម​នឹង​នេ​ាះ​សមត្ថកិច្ច​ក៏​បាន​ណែនាំ​អោយ​ជន​រង​គ្រេ​ាះ​ទៅ​ដាក់​ពាក្យបណ្តឹង​នៅ​ប៉ុស្តិ៍​នគរបាល​ផង​ដែរ ។

នាយ​ប៉ុស្តិ៍​ចាក់​អង្រែ​ក្រោម លោក​វុ​ឌ្ឍ ផូ​សារ​វ័​ន្ត អោយ​ដឹង​ថា នៅ​​ចំ​ពេ​ាះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា មូ​លហេ​តុ​ដែល​​ខ្លួន​សម្រេចចិត្ត​ធ្វើ​ដូចនេះ គឺ​ដោយសារ​​ខ្លួន​ជំពាក់​លុយ​គេ​ច្រើន​ពេក រហូត​ដល់​ជិត​៣​ពាន់​ដុល្លារ ហើយ​គ្មាន​លទ្ធភាព​រក​លុយ​សង​គេ​វិញ ទើប​ធ្វើ​សកម្មភាព​ប្លន់​បែបនេះ​តែ​ម្តង​ទៅ ។

បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ប​ណ្តេ​ាះ​អាសន្ន​នៅ​ប៉ុស្តិ៍​រដ្ឋបាល​នគរបាល​ចាក់​អង្រែ​ក្រោម រង់​​ចាំ​កសាង​សំណំ​ុ​រឿង​ប​ញ្ចូ​ន​ទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​​នៅ​ពេល​ក្រោយ ៕ ​(កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ